(VOVworld)-នាថ្ងៃទី១៣ឧសភា វិមានបញ្ចកោណបានដាក់ជូនរដ្ឋសភាអាមេរិក នូវរបាយការណ៍ប្រចាំឆ្នាំស្តីពីសកម្មភាពយោធារបស់ចិនក្នុងឆ្នាំ២០១៥ ក្នុងនោះ
បានពិនិត្យថា ចិនកំពុងប្រើប្រាស់ “យុទ្ធវិធីបង្ខិតបង្ខំ” ខណៈដែលបង្កើនវត្តមាន របស់ខ្លួននៅសមុទ្រខាងកើតនិងតំបន់ដទៃទៀត។ របាយការណ៍នេះក៏បាន
លើកច្បាស់ថា ចិនបានសម្រេចការពូនជ្រុំដោយទ្រង់ទ្រាយធំនាខែតុលាឆ្នាំ ២០១៥ ហើយកំពុងកសាងមូលដ្ឋានរចនាសម្ព័ន្ធយោធាឲ្យទៅជា ទីប្រជុំជននិងមូលដ្ឋាន
យោធារបស់ខ្លួន សំដៅបង្កើនវត្តមានរបស់ចិននៅសមុទ្រ ខាងកើតដោយមិន
អើពើទៅនឹងការប្រឆាំងជំទាស់របស់សហគមន៍អន្តរជាតិ ។ក៏តាមរបាយការណ៍
នេះដែរ គឺចិនកំពុងដាក់ពង្រាយយន្តហោះ និងនាវាយាម ល្បាតនៅតំបន់ដែន
សមុទ្ររបស់ជប៉ុនពោលគឺជុំវិញប្រជុំកោះ Senkaku លើ សមុទ្រ Hoa Tung។
ទាក់ទិនដល់សកម្មភាពខុសច្បាប់របស់ចិននៅសមុទ្រខាងកើត អ្នកនាំពាក្យ ក្រសួងការបរទេសវៀតណាម លោក Le Hai Binh បានអះអាងជាច្រើនលើក ច្រើន
សារថា “អធិបតេយ្យរបស់វៀតណាមចំពោះប្រជុំកោះ Hoang Sa និង Truong Sa គឺមិនអាចប្រកែកបានឡើយ។ វៀតណាមប្រឆាំងជំទាស់រាល់សកម្ម ភាពរំលោភ
ទៅលើអធិបតេយ្យភាពរបស់វៀតណាមនិងសំណូមពរចិនមានឥរិយា បទនិង
សកម្មភាពមានការទទួលខុសត្រូវនិងមានលក្ខណៈស្ថាបនាក្នុងការរក្សាសន្តិភាព ស្ថិរភាពក្នុងតំបន់ក៏ដូចជាលើពិភពលោកដោយឈរលើមូលដ្ឋានគោរព ច្បាប់
អន្តរជាតិ ជាពិសេសគឺអនុសញ្ញាស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២និងសេចក្តីថ្លែង ការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ផងដែរ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ