នោះគឺប្រទេសវៀតណាម ដែលជាប្រទេសស្ថិតនៅឆ្នេរខាងកើតនៃទ្វីបអាស៊ី ជាកន្លែងដែលជីវភាពបៃតងបានរស់ឡើងវិញយ៉ាងរឹងមាំ បន្ទាប់ពីរងការបំផ្លិចបំផ្លាញក្នុងប៉ុន្មានឆ្នាំសង្គ្រាមដ៏ឃោរឃៅ។
ប្រជុំកោះ Cat Ba ។ រូបថត៖ Minh Đức/TTXVN |
ក្រោមចំណងជើងថា “វៀតណាមដ៏រហោស្ថាន - ធម្មជាតិដ៏អាថ៌កំបាំង និងអស្ចារ្យ” ដំណើរបានចាប់ផ្តើមចេញពីតំបន់អភិរក្សធម្មជាតិនៅដាច់ស្រយាល។ នៅក្នុងព្រៃត្រូពិចនៃតំបន់ភ្នំភាគពាយព្យ ជាកន្លែងដែលដានជើងរបស់មនុស្សកម្រនឹងលេចឡើង ហើយសត្វពង្រូល ដែលជាប្រភេទថនិកសត្វ ដ៏កម្រ នៅតែបន្តរស់នៅ។ ដោយចាកចេញពីភ្នំព្រៃ ដំណើរនេះបានបន្តតាមបណ្តោយឆ្នេរសមុទ្រភាគឦសាន ដើម្បីទៅកាន់ឈូងសមុទ្រ Ha Long ដែលជា អច្ឆរិយៈធម្មជាតិដ៏ល្បីល្បាញទូទាំងសកលលោក។ នៅទីនេះ នៅចំ កណ្តាលជួរភ្នំថ្មកំបោរដ៏ស្កឹមស្កៃ និងទឹកសមុទ្រពណ៌ខៀវថ្លានៃឈូងសមុទ្រ Ha Long សត្វស្វាព្រាម Cat Ba ដែលជាប្រភេទសត្វពានរដ៏កម្របំផុតមួយក្នុងពិភពលោក ក៏កំពុងរស់នៅផងដែរ។
តាមរយៈ "Le Jardin Extraordinaire" វៀតណាមបានលេចចេញមិនត្រឹមតែជាគោលដៅទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែជាពិភពលោកមួយដែលកំពុងរង់ចាំការរុករក។ នោះគឺជាតំបន់ដីដែលធម្មជាតិ ទោះបីជាធ្លាប់រងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ក៏នៅតែរស់ឡើងវិញ និងរក្សាទុកនូវតម្លៃធម្មជាតិដ៏រហោស្ថាននៅក្នុងលំហូរមិនចេះឈប់នៃពេលវេលា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
