លោកស្រី ហ្វាម ធូ ហាំងបានឲ្យដឹងថា រហូតមកដល់ពេលនេះ វៀតណាមមិនទាន់បានកត់ត្រាករណីណាមួយរងជំងឺដែលបង្កឡើងដោយមេរោគ Nipah នៅឡើយទេ ហើយត្រៀមខ្លួនរួចជាស្រេច ដើម្បីសហការជាមួយសហគមន៍អន្តរជាតិប្រយុទ្ធប្រឆាំងនឹងជំងឺដ៏គ្រោះថ្នាក់នេះ។
អ្នកនាំពាក្យក្រសួងការបរទេស លោក ស្រី ហ្វាម ធូហាំង (រូបថត៖ ក្រសួងការបរទេស) |
“ដើម្បីឆ្លើយតបទៅ នឹងការផ្ទុះឡើងជំងឺរាតត្បាតនេះ ស្ថាប័នមានសមត្ថកិច្ច វៀត ណាមកំពុងសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយមូលដ្ឋាននានា ដើម្បីពង្រឹងការឃ្លាំមើល និងបង្ការជំងឺនៅតាមច្រកព្រំដែន មណ្ឌលសុខភាព និងនៅក្នុងសហគមន៍; ហើយត្រៀមខ្លួនរួចជាស្រេចជាមួយនឹងវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺ។ ស្ថាប័នមានសមត្ថកិច្ចវៀតណាមនឹងបន្តតាមដានយ៉ាងដិតដល់នូវការវិវត្តនៃជំងឺរាតត្បាត ដោយសម្របសម្រួលយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក និងប្រទេសនានាជុំវិញពិភពលោក ដើម្បីអនុវត្តវិធានការបង្ការ និងប្រយុទ្ធប្រឆាំងជំងឺឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាពបំផុត”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
