ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យុង ឆ្លើយសំណួរអំពីគោលបំណងសំខាន់ៗ និងសារសំខាន់ដែលអគ្គលេខាបក្សលោក តូ ឡឹមបាននាំយកមកសហរដ្ឋអាមេរិកក្នុងដំណើរទស្សនកិច្ចការងារលើកនេះ (រូបថត៖TTXVN) |
នៅក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ វៀតណាមប្រចាំសហរដ្ឋអាមេរិក លោក ង្វៀន កួក យុង បានផ្តល់បទសម្ភាសន៍ដល់អ្នកយកព័ត៌មាន VOV ប្រចាំទីក្រុងវ៉ាស៊ីនតោនឌីស៊ី។ លោក ឯកអគ្គរដ្ឋទូតបានបញ្ជាក់ថា ដំណើរទស្សនកិច្ចនេះបង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់វៀតណាមចំពោះកិច្ចខិតខំប្រឹងប្រែងសន្តិភាពអន្តរជាតិ។
“លោកអគ្គលេខាបក្សនឹងចូលរួមជាមួយសមាជិកផ្សេងទៀតនៃក្រុមប្រឹក្សាដើម្បីផ្លាស់ប្តូរទស្សនៈ និងកំណត់ការងារដែលក្រុមប្រឹក្សានឹងត្រូវធ្វើ ដើម្បីអនុវត្តផែនការសន្តិភាពសម្រាប់តំបន់ហ្គាហ្សា ស្របតាមសេចក្តីសម្រេចលេខ ២៨៣០ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។ ការចូលរួមរបស់ថ្នាក់ដឹកនាំកំពូលរបស់វៀតណាមបង្ហាញពីការគាំទ្រ និងការត្រៀមខ្លួនរបស់វៀតណាមក្នុងកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់សហគមន៍អន្តរជាតិសម្រាប់សន្តិភាពនិងការអភិវឌ្ឍ”។
យោងតាមលោកឯកអគ្គរដ្ឋទូត ង្វៀន កួក យុង ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងទំនុកចិត្តនយោបាយបន្ថែមទៀត ពង្រីកកិច្ចសហប្រតិបត្តិការជាក់ស្តែង និងបង្កើតសន្ទុះបន្ថែមទៀតសម្រាប់ទំនាក់ទំនងវៀតណាម-សហរដ្ឋ អាមេរិកនាពេលខាងមុខ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
