លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា អញ្ជើញចូលរួម និងធ្វើជាអធិបតីក្នុងពិធីទទួលស្វាគមន៍ក្រុមអ្នកការទូត ដោយរដ្ឋាភិបាលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមរៀបចំឡើងយ៉ាងឱឡារិក (រូបថត៖ ឡៃ ហ័រ/VOV) |
អញ្ជើញថ្លែងក្នុងពិធី លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានមានប្រសាសន៍ថា វៀតណាមប្រកាន់ខ្ជាប់ខ្ជួននូវស្មារតីនិងជាគោលដៅដែលមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមដាក់ចេញគឺ៖ បន្តប្រកាន់ខ្ជាប់ខ្ជួននូវគោលនយោបាយការបរទេសឯករាជ្យ ខ្លួនទីពឹងខ្លួន ពហុភាគីនិងធ្វើពិពិធកម្ម; ជាមិត្តល្អ និងជាដៃគូដែលអាចទុកចិត្តបានជាមួយប្រទេសទាំងអស់ក្នុងពិភពលោក និងជាសមាជិកដែលមានទំនួលខុសត្រូវនៃសហគមន៍អន្តរជាតិ ដើម្បីគោលដៅសន្តិភាព កិច្ចសហប្រតិបត្តិការ និងការអភិវឌ្ឍនៅក្នុងតំបន់ និងពិភពលោក។ វៀតណាមមានបំណង់ បន្តទទួលបានការរួមដំណើរនិងការជួយឧបត្ថម្ភដ៏មានតម្លៃ របស់មិត្តភក្តិអន្តរជាតិ ដើម្បីរួមគ្នា សម្រេចបាននូវចក្ខុវិស័យ៖ "វៀតណាមអភិវឌ្ឍន៍ប្រកបដោយចីរភាព - អាស៊ានផ្សាភ្ជាប់នៅក្បែរ - អាស៊ីដ៏រុងរឿងនិងភ្ជាប់គ្នា - ពិភពលោកដ៏សុខដុមរមនា - មនុស្សជាតិសមភាពឆ្ពោះទៅមុខ"។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ និងភរិយា ស្វាគមន៍យ៉ាងកក់ក្តៅចំពោះភ្ញៀវអន្តរជាតិ (រូបថត៖ ឡៃ ហ័រ/VOV) |
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានសង្កត់ធ្ងន់ថា៖ “និទាឃរដូវឆ្នាំមមីអដ្ឋស័ក ២០២៦ មិនត្រឹមតែជាការចាប់ផ្តើមនៃឆ្នាំថ្មីប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការចាប់ផ្តើមនៃយុគសម័យថ្មីនៃការអភិវឌ្ឍរបស់វៀតណាម ជាមួយនឹងចក្ខុវិស័យ ១០០ ឆ្នាំ សម្រាប់ប្រទេសវៀតណាមដ៏រឹងមាំ អរិយធម៌ វិបុលភាពនិងសុភមង្គល ដែលរីកចម្រើនឥតឈប់ឈរ និងរឹងមាំឡើងសង្គមនិយម។ នៅក្នុងវប្បធម៌វៀតណាម មមីមានន័យថា សត្វសេះ ជានិមិត្តរូបនៃចលនាឥតឈប់ឈរ សម្រាប់ការតស៊ូ និងសេចក្តីប្រាថ្នា យ៉ាងលឿននិងឆ្ងាយ ប៉ុន្តែប្រកបដោយចីរភាព។ រាល់ការចាប់ផ្តើមថ្មីនីមួយៗ តម្រូវឱ្យមានសកម្មភាពដ៏រឹងមាំ ប៉ុន្តែត្រូវតែដឹកនាំដោយការតាំងចិត្ត ការតស៊ូ និងការច្នៃប្រឌិតដែលបង្កើតឡើងដោយចក្ខុវិស័យជាយុទ្ធសាស្ត្រ ត្រូវបានកំណត់ដោយចក្ខុវិស័យយុទ្ធសាស្ត្រ”។
លោកនាយករដ្ឋមន្ត្រីសង្ឃឹមថា ឯកអគ្គរដ្ឋទូត និងប្រធានស្ថាប័នតំណាងនៃអង្គការអន្តរជាតិប្រចាំនៅវៀតណាម ពង្រីកប្រកបដោយប្រសិទ្ធិភាពនូវតួនាទីជាស្ពានពិសេសរបស់ខ្លួន ដោយនាំទំនាក់ទំនងមិត្តភាពនិងកិច្ច សហប្រតិបត្តិការរវាងបណ្តាប្រទេស បណ្តាអង្គការអន្តរជាតិជាមួយវៀត ណាមកាន់តែស្អិតរមួត ស៊ីជម្រៅ ជាក់ស្តែងប្រកបដោយប្រសិទ្ធិភាព៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

