![]() |
នារសៀលថ្ងៃទី ១៦ ខែកញ្ញា នៅទីស្នាក់ការរដ្ឋាភិបាល ឧបនាយករដ្ឋមន្ត្រីអចិន្ត្រៃយ៍រដ្ឋាភិបាលវៀតណាម លោក Truong Hoa Binh បានទទួលជួបប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី លោក Sundaresh Menon ដែលដឹកនាំគណប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចការងារនៅវៀតណាម។
អញ្ជើញថ្លែងនៅទីនេះ លោក Truong Hoa Binh មានគោលបំណងថា តុលាការកំពូលសិង្ហបុរីចែករំលែកនូវរាល់បទពិសោធន៍របស់ខ្លួនជាមួយវៀតណាម ជាពិសេស គឺក្នុងដំណើរការវៀតណាមកំពុងធ្វើកំណែទម្រង់ អភិវឌ្ឍន៍ប្រព័ន្ធច្បាប់និងយុត្តិធម៌។ ទាក់ទិននឹងបញ្ហាសមុទ្រខាងកើត លោកឧបនាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថា៖ វៀតណាមមានការព្រួយបារម្ភយ៉ាងខ្លាំងក្លាចំពោះសកម្មភាពរបស់ចិន នៅសមុទ្រខាងកើតនាពេលថ្មីៗនេះ។ សកម្មភាពទាំងនេះមិនត្រឹមតែរំលោភបំពានលើដែនសមុទ្ររបស់វៀតណាមប៉ុណ្ណោះទេ ថែមទាំងរំលោភបំពានលើ សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនានានៅសមុទ្រខាងកើត (DOC) ព្រមទាំងដើរផ្ទុយនឹងកិច្ចសន្យារបស់ចិន និងបណ្ដាប្រទេសជាសមាជិកអាស៊ានក្នុងការថែរក្សាបរិយាកាសអំណោយផលសម្រាប់ដំណើរការចរចាលើ COC។ យោងតាមលោកឧបនាយករដ្ឋមន្ត្រីថា បណ្ដាប្រទេសអាស៊ានចាំបាច់ត្រូវធានានូវតួនាទីជាមជ្ឈមណ្ឌលតាមរយៈការសម្របសម្រួល ថែរក្សាសាមគ្គីភាពក្នុងអាស៊ាន មានសម្លេងរួម ប្រឆាំងជំទាស់យ៉ាងដាច់អហង្ការចំពោះរាល់សកម្មភាព ឯកតោភាគី ដែលរំលោភបំពានលើច្បាប់អន្តរ ជាតិ ដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់ ត្រឹមត្រូវរបស់បណ្ដាប្រទេសនៅជាប់សមុទ្រ ជះឥទ្ធិពលជាអវិជ្ជមានដល់ការថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងសុវត្ថិភាពនាវាចរណ៍ និងអាកាសចរណ៍នៅសមុទ្រខាងកើត។
ជាការឆ្លើយតប ប្រធានតុលាការកំពូលនៃប្រទេសសិង្ហបុរី លោក Sundaresh Menon បានចាត់ទុកថា ភាគីសឹង្ហបុរីតែងតែជឿជាក់ទៅលើការគោរពច្បាប់ និងដោះស្រាយជម្លោះតាមរយៈការចរចារវាងភាគីទាក់ទិននានា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
