អគ្គលេខាបក្ស លោក តូ ឡឹម និងអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ លោក ថងលូន ស៊ីស៊ូលីត ចូលរួមសន្និសីទប្រកាសលទ្ធផលនៃមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម (រូបថត៖ ថុង ញ៉ាត់/TTXVN) |
ដំណើរទស្សនកិច្ចនេះបានរួមចំណែកដល់ការធ្វើឱ្យស៊ីជម្រៅ និងធ្វើឱ្យមានលក្ខណៈជាក់ស្តែងនូវ «ទំនាក់ទំនងជាយុទ្ធសាស្ត្រ» ដែលទើបបង្កើតឡើងថ្មីៗនេះរវាងប្រទេសទាំងពីរក្នុងខែធ្នូ ឆ្នាំ២០២៥។ ភាគីទាំងពីរបានឯកភាពគ្នាអនុវត្តកិច្ចព្រមព្រៀងដែលសម្រេចបាន ក្នុងលក្ខណៈទូលំទូលាយ និងមានប្រសិទ្ធភាព។ ជាពិសេស កិច្ចសហប្រតិបត្តិការនយោបាយនៅតែបន្តដើរតួនាទីណែនាំ និងដឹកនាំ។ ទន្ទឹមជាមួយគ្នានោះ ប្រទេសទាំងពីរនឹងបន្តសម្របសម្រួលយ៉ាងជិតស្និទ្ធនៅក្នុងយន្តការសហប្រតិបត្តិការក្នុងតំបន់ ជាពិសេសនៅក្នុងក្របខ័ណ្ឌនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) និងអនុតំបន់មេគង្គ។
អគ្គលេខាបក្ស លោក តូ ឡឹម; ប្រធាគណៈបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន; អគ្គលេខាបក្សប្រជាជនបដិវត្តន៍ឡាវលោក ថងលូន ស៊ីស៊ូលីត (រូបថត៖ វ៉ាន់ ហ៊ីវ/VOV) |
សម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ស្វាគមន៍អគ្គលេខាបក្ស លោក តូ ឡឹម មកកាន់ពិធីលៀងសាយភោជន៍ (រូបថត៖ ឌឿង យ៉ាង/TTXVN) |
ភាគីទាំងពីរក៏ដាក់ចេញវិធានការជាច្រើន ដើម្បីកែលម្អបន្ថែមទៀតនូវបរិយាកាសវិនិយោគ និងធុរកិច្ច ដែលមានគោលបំណងជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី ដោយមានគោលដៅសម្រេចបាន ២០ ពាន់លានដុល្លារអាមេរិកនៅឆ្នាំ ២០៣០។ ជាពិសេស រាល់កិច្ចព្រមព្រៀងដែលសម្រេចបាននៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់រវាងភាគីទាំងបីគឺ វៀតណាម កម្ពុជា និងឡាវ បានឯកភាពលើខ្លឹមសារជាច្រើននៃកិច្ចសហប្រតិបត្តិការនាពេលអនាគត ជាពិសេសកិច្ចព្រមព្រៀងដើម្បីបង្កើត និងអភិវឌ្ឍន៍ការតភ្ជាប់រវាងប្រទេសទាំងបីលើវិស័យសេដ្ឋកិច្ច វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការដឹកជញ្ជូន ថាមពល កសិកម្ម បច្ចេកវិទ្យាខ្ពស់ និងការតភ្ជាប់រវាងប្រជាជននិងប្រជាជន៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


