លោកអគ្គលេខាបក្ស តូ ឡឹម ថ្នាក់ដឹកនាំនិងអតីតថ្នាក់ដឹកនាំនៃបក្ស និងរដ្ឋ រំលឹកវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញ នៅក្នុងកម្មវិធី "ដៃទាំងទ្វេកសាងទឹកដីជាតិ"។ (រូបថត៖ TTXVN) |
លោកអគ្គលេខាបក្ស តូ ឡឹម បានចូលរួមកម្មវិធីនៅតំបន់កេរ្តិ៍ដំណែលជាតិពិសេស Pac Bo ឃុំ Truong Ha ខេត្តកាវបាំង។ លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ។ លោកនាយករដ្ឋមន្ត្រី ហ្វាម មិញជីញ បានចូលរួមនៅទីក្រុងហាណូយ។
លោកប្រធានរដ្ឋ លឿង គឿង បានចូលរួមកម្មវិធីនៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) |
កម្មវិធីទូរទស្សន៍ផ្សាយបន្តផ្ទាល់នេះ បានអះអាងពីអត្ថន័យជាប្រវត្តិសាស្ត្រ និងតម្លៃសហសម័យនៃព្រឹត្តិការណ៍ដែលលោកប្រធានហូជីមិញបានវិលត្រឡប់មកកាន់ប្រទេសវៀតណាមវិញក្នុងឆ្នាំ ១៩៤១ ដើម្បីដឹកនាំបដិវត្តន៍វៀតណាមដោយផ្ទាល់ ក្រោយរយៈពេល ៣០ ឆ្នាំស្វែងរកមាគ៌ាសង្គ្រោះជាតិនៅឯបរទេស។
កម្មវិធីសិល្បៈនៅទីក្រុងហូជីមិញ។ (រូបថត៖ TTXVN) |
អញ្ជើញថ្លែងនៅកម្មវិធីពីខេត្តកាវបាំង ដែលជាទឹកដីបដិវត្តន៍និងជាខែលនៃមាតុភូមិ លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា តម្លៃដ៏ធំធេងបំផុតនៃការវិលត្រឡប់មកប្រទេសវិញរបស់លោកប្រធានហូជីមិញ កាលពី ៨៥ ឆ្នាំមុន មិនត្រឹមតែស្ថិតនៅក្នុងទិដ្ឋភាពប្រវត្តិសាស្ត្រប៉ុណ្ណោះទេ ថែមទាំងស្ថិតនៅក្នុងមេរៀនដែលនៅតែរក្សាបាននូវអត្ថន័យសហសម័យរហូតមកដល់សព្វថ្ងៃនេះទៀតផង។ នោះគឺជាមេរៀនអំពីភាពខ្លួនទីពឹងខ្លួន ដែលជាលក្ខខណ្ឌចម្បងបង្អស់សម្រាប់ការរក្សាឯករាជ្យជាតិយ៉ាងរឹងមាំ។ នោះក៏ជាមេរៀនអំពីការពឹងផ្អែកលើប្រជាជន ដោយគួបផ្សំកម្លាំងប្រជាជាតិជាមួយនឹងកម្លាំងនៃសម័យកាល ដោយរក្សាបាននូវឯករាជ្យប៉ុន្តែមិននៅឯកោ ការធ្វើសមាហរណកម្មដោយមិនរលាយ។ លោកអគ្គលេខាបក្ស តូ ឡឹម បានសង្កត់ធ្ងន់ថា៖
លោកអគ្គលេខាបក្ស តូ ឡឹម ថ្លែងនៅកម្មវិធី ពីខេត្តកាវបាំង។ (រូបថត៖ TTXVN) |
“ការថែទាំសម្រាប់ស្រុកកំណើតនៃបដិវត្តន៍ សម្រាប់បងប្អូនជនជាតិភាគតិច និងសម្រាប់តំបន់ព្រំដែនមិនត្រឹមតែជាគោលនយោបាយសង្គមប៉ុណ្ណោះទេ ថែមទាំងក៏ជាការវិនិយោគលើមូលដ្ឋានគ្រឹះនៃសន្តិសុខនិងអនាគតរយៈពេលវែងរបស់ប្រទេសជាតិទៀតផង។ ពី Pac Bo ជាកន្លែងដែលលោកប្រធានហូជីមិញបានត្រឡប់មកប្រទេសវិញ ហើយបានដាក់ការជឿទុកចិត្តទាំងស្រុងលើប្រជាជន យើងកាន់តែជ្រួតជ្រាបនូវសច្ចភាពមួយដ៏សាមញ្ញ ប៉ុន្តែជ្រាលជ្រៅ នោះគឺ៖ នៅពេលដែលទឹកចិត្តប្រជាជនរឹងមាំ ប្រទេសជាតិក៏រឹងមាំ; នៅពេលដែលប្រជាជនជឿជាក់ ទោះជាការងារលំបាកយ៉ាងណាក៏ដោយ ក៏អាចធ្វើបានដែរ”៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ



