ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky (រូបថត៖ REUTERS)

ការប្រកាសនេះបានកើតឡើងបន្ទាប់ពីការចរចាជុំទីពីរដែលសម្របសម្រួលដោយសហរដ្ឋអាមេរិករវាងរុស្ស៊ី និងអ៊ុយក្រែន នៅទីក្រុង Abu Dhabi ប្រទេសអារ៉ាប់រួម (UAE) បានបញ្ចប់បន្ទាប់ពីការចរចារយៈពេលពីរថ្ងៃដោយគ្មានចំណុចលោតផ្លោះណាមួយ លើបញ្ហាសំខាន់ៗក្រៅពីការដោះដូរអ្នកទោសជាង ៣១០ នាក់។

ក្នុងពេលជាមួយគ្នានោះ ទីភ្នាក់ងារសារព័ត៌មាន TASS បានរាយការណ៍ថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងគៀវកំពុងពិភាក្សាអំពីលទ្ធភាពនៃការរៀបចំការបោះឆ្នោតទូទៅក្នុងពេលដំណាលគ្នា និងការធ្វើប្រជាមតិលើកិច្ចព្រមព្រៀងសន្តិភាពដែលអាចកើតមាននៅអ៊ុយក្រែននៅក្នុងខែឧសភា។ ខ្លឹមសារនៃការពិភាក្សាត្រូវបានដាក់ចេញដោយក្រុមចរចារបស់សហរដ្ឋអាមេរិក ដែលដឹកនាំដោយបេសកជនពិសេស Steve Witkoff និងកូនប្រសាររបស់ប្រធានាធិបតី Donald Trump គឺលោក Jared Kushner ក្នុងអំឡុងពេលចរចានៅទីក្រុង Abu Dhabi៕