ប្រធានរដ្ឋ លោក លឿង គឿង អញ្ជើញជូនពរបុណ្យតេតមមី អដ្ឋស័ក ឆ្នាំ ២០២៦ (រូបថត៖ VOV) |
និទាឃៈរដូវឆ្នាំមមី អដ្ឋស័កបានមកដល់ហើយ។ ពេលវេលានៃការផ្លាស់ប្តូរពីឆ្នាំចាស់ទៅឆ្នាំថ្មីនេះ ខ្ញុំសូមផ្ញើជូនជនរួមជាតិ សមមិត្ត យុទ្ធជនទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅក្រៅប្រទេសសេចក្តីជូនពរឆ្នាំថ្មីដ៏សុខសាន្តត្រាន មានសុខភាពល្អ និងសុភមង្គល។ ខ្ញុំសូមគោរពផ្ញើជូនប្រជាជន និងមិត្តភក្តិអន្តរជាតិសេចក្តីជូនពរដ៏ល្អប្រសើរបំផុត សូមប្រសិទ្ធិពរ ឆ្នាំថ្មីប្រកបដោយសន្តិភាព សុភមង្គល និងរួមគ្នាអភិវឌ្ឍន៍។
ឆ្នាំម្សាញ់ សប្តស័ក ២០២៥ ប្រទេសយើងបានឆ្លងកាត់កំណាត់ផ្លូវមួយដែលគូសសញ្ញាសម្គាល់ដោយព្រឹត្តិការណ៍សំខាន់ៗ ដែលមានអត្ថន័យពិសេស និងសម្រេចបាននូវសមិទ្ធផលជាច្រើនដ៏គួរឱ្យមោទនភាព; ក្នុងពេលជាមួយគ្នានេះ នេះក៏ជាឆ្នាំដែលប្រទេសជាតិត្រូវឆ្លងកាត់ការលំបាក និងបញ្ហាប្រឈម ជាមួយនឹងការប្រែប្រួលយ៉ាងឆាប់រហ័ស ស្មុគស្មាញ និងមិនអាចទាយទុកជាមុនបាននៃស្ថានភាពពិភពលោកនិងតំបន់ រួមជាមួយ នឹងគ្រោះមហន្តរាយធម្មជាតិដ៏កាចសាហាវ ដែលបណ្តាលឱ្យមានការខាត បង់យ៉ាងធ្ងន់ធ្ងរ និងបន្សល់ទុកនូវទុក្ខវេទនា និងការបាត់បង់ សម្រាប់ប្រជាជនរបស់យើង។
ប្រទេសជាតិឈានចូលនិទាឃរដូវ (រូបថត៖ Anh Đào/nhandan.vn) |
ដោយមានឬទ្ធានុភាពអង់អាចក្លាហាន និងស្មារតីខ្លួនទីពឹងខ្លួន បក្សទាំងមូល ប្រជាជនទាំងមូលនិងកងទ័ពទាំងមូលបានសាមគ្គីគ្នា រួមកម្លាំងកាយចិត្ត ពង្រីកកម្លាំងរបស់ប្រជាជាតិទាំងមូល និងជំនួយឧបត្ថម្ភពីមិត្តភក្តិអន្តរជាតិ យើងសម្រេចបាននូវគោលដៅសំខាន់ៗទាំងអស់ដែលបានដាក់ចេញ ជាមួយនឹងសញ្ញាសម្គាល់លេចធ្លោ៖ ឯករាជ្យ អធិបតេយ្យភាព ឯកភាព បូរណភាពទឹកដី និងបរិយាកាសសន្តិភាពត្រូវបានរក្សា; កំណើនសេដ្ឋកិច្ចស្ថិតក្នុងចំណោមប្រទេសឈានមុខគេលើពិភពលោក ដោយក្លាយជាប្រទេសដែលមានចំណូលមធ្យមខ្ពស់; សុខុមាលភាពសង្គមត្រូវបានយកចិត្តទុកដាក់; នយោបាយ និងសង្គមមានស្ថិរភាព។ ការពារជាតិ និងសន្តិសុខត្រូវបានរក្សា និងពង្រឹង; ទំនាក់ទំនងកិច្ចការបរទេស និងការធ្វើសមាហរណកម្មអន្តរជាតិត្រូវបានលើកកម្ពស់ ហើយឋានៈនិងកិត្យានុភាពរបស់វៀតណាមនៅតែបន្តកើនឡើង លើឆាកអន្តរជាតិ; បង្កើតមូលដ្ឋានគ្រឹះដ៏សំខាន់មួយសម្រាប់ប្រទេសជាតិឈានចូលយុគសម័យអភិវឌ្ឍន៍ថ្មី។
ចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ២០២៦ - ឆ្នាំដំបូងនៃការអនុវត្តសេចក្តីសម្រេចចិត្តនៃមហាសន្និបាតលើកទី១៤ របស់បក្ស ជាមួយនឹងប្រពៃណីស្នេហាជាតិដ៏ជ្រាលជ្រៅស្មារតីសាមគ្គីភាព ឆន្ទៈដ៏ម៉ោះមុត និងសេចក្តីប្រាថ្នាដ៏មុតមាំសម្រាប់វឌ្ឍនភាព បក្សទាំងមូល ប្រជាជនទាំងមូល និងកងទ័ពទាំងមូលនឹងបន្តសមគ្គីគ្នា រួមកម្លាំងកាយចិត្ត ចាប់យកឱកាសទាំងអស់ ជំនះការលំបាក និងបញ្ហាប្រឈម លើកកម្ពស់យ៉ាងខ្លាំងនូវទំនុកចិត្តលើខ្លួនឯង ខ្លួនទីពឹងខ្លួន មោទនភាពជាតិ ច្នៃប្រឌិតដោយឥតឈប់ឈរ និងធ្វើសកម្មភាពយ៉ាងម៉ឺងម៉ាត់ ដើម្បីសម្រេចគោលដៅកសាង ប្រទេសវៀតណាមសន្តិភាព ឯករាជ្យ ប្រជាធិបតេយ្យ វិបុលភាព អរិយធម៌ និងសុភមង្គល។
ក្នុងសេចក្តីរីករាយអំណរនិទាឃរដូវថ្មី ជាថ្មីម្តងទៀត ខ្ញុំសូមជូនពរដល់ជនរួមជាតិ សមមិត្ត យុទ្ធជនទាំងអស់លើទូទាំងប្រទេស និងជនរួមជាតិរបស់យើងនៅក្រៅប្រទេស ឲ្យមានឆ្នាំថ្មីនៃជ័យជំនះថ្មីៗ និងភាពជោគជ័យថ្មីៗ។ សូមឲ្យប្រទេសជាតិ និងប្រជាជនរបស់យើងកាន់តែសម្បូររុងរឿង មានជីវភាពសម្បូរធូធារ សេរីភាព និងសុភមង្គល។
ដោយក្តីគោរព និងសូមឲ្យជ័យជំនះសម្រាប់អ្នកទាំងអស់គ្នា!
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

