លោកសាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិត្យសភាការពារជាតិ សាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលី |
អនុសញ្ញានេះ ក៏បានច្រានចោលរាល់ការទាមទាររបស់ចិន រួមមានការទាមទារផ្អែកលើសិទ្ធិជាប្រវត្តិសាស្ត្រ ការទាមទារលើកោះ Four Sha រួមទាំងការទាមទារ អំពីប្រជុំកោះ Truong Sa និង Hoang Sa ផង ដែរ។ ទន្ទឹមជាមួយគ្នានេះ កំណត់ ទូតនេះ ក៏បានសង្កត់ធ្ងន់ផងដែរថា មិនទទួលយកកោះសិប្បនិម្មិតដែលមានបទបញ្ញត្តិជាកោះមួយ ហើយស្នើឱ្យចិនគោរពតាមសាលក្រមរបស់តុលាការអាជ្ញាកណ្តាល អំពីសមុទ្រខាងកើត ឆ្នាំ ២០១៦ ផងដែរ។
អញ្ជើញផ្តល់បទសម្ភាសន៍ជាមួយអ្នក យកព័ត៌មាននៃវិទ្យុសំឡេងវៀតណាម លោកសាស្ត្រាចារ្យ Carl Thayer នៃបណ្ឌិត្យសភាការពារជាតិ សាកលវិទ្យាល័យ New South Wales ប្រទេសអូស្រ្តាលីបាននិយាយថា៖ ទី ១ អូស្រ្តាលីមានការព្រួយបារម្ភយ៉ាងខ្លាំង មិនត្រឹមតែសម្រាប់សកម្មភាពសម្លុតបំភិតបំភ័យនិងគំរាមកំហែងលើបណ្តាប្រទេសតូចៗ នៅតំបន់អាស៊ីអាគ្នេយ៍ ជុំវិញតំបន់សមុទ្រខាងកើតប៉ុណ្ណោះទេ ថែមទាំងមានការព្រួយបារម្ភដោយសារការអភិវឌ្ឍសមត្ថ ភាពការពារជាតិរបស់ចិននៅក្នុងតំបន់នេះ ដែលអាចនឹងគំរាមកំហែងដល់អូស្ត្រាលីផងដែរ។ ទីពីរគឺការផ្លាស់ប្តូរទស្សនៈរបស់សហរដ្ឋអាមេរិក។ ហើយ អូស្ត្រាលីគឺជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់សហរដ្ឋអាមេរិក។ ក្នុងសប្តាហ៍នេះ ប្រទេសទាំងពីរនឹងបើកកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តី។ ហេតុដូច្នេះ អូស្រ្តាលីបានផ្លាស់ប្តូរគោលនយោបាយរបស់ខ្លួនដើម្បីមានទស្សនៈរួមជាមួយសហរដ្ឋអាមេរិក។ សរុបសេចក្តីទៅ ដោយសារ តែចិនគឃ្លើនពេក ហើយសហរដ្ឋអាមេរិកបានផ្លាស់ប្តូរទស្សនៈ បានជាអូស្រ្តាលីក៏បានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសមុទ្រខាងកើតផងដែរ។ លោក Carl Thayer បានលើកឡើងថា វៀតណាមគួរតែបន្តការតស៊ូ ដើម្បី ដណ្តើមឡើងវិញអធិបតេយ្យភាពរបស់ខ្លួនលើប្រជុំកោះ Hoang Sa៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
