គណៈកម្មាធិការបក្សទីក្រុងហាណូយ កំពុងរៀបចំក្រុមត្រួតពិនិត្យ ការងារបោះឆ្នោតនៅតាមឃុំនានាទូទាំងទីក្រុង ដើម្បីជ្រួតជ្រាបឲ្យបានច្បាស់លាស់ អំពីខ្លឹមសារសំខាន់ៗ នៃការងារបោះឆ្នោត និងចំណុចដែលត្រូវកត់សម្គាល់នៅពេលអនុវត្តជំហាននានា តាមបទប្បញ្ញត្តិ។ គណៈកម្មាធិការបក្សទីក្រុងហាណូយ ក៏បានរំលឹកដល់មូលដ្ឋាននានាឲ្យធានាថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសុវត្ថិភាព និងស្របតាមច្បាប់។
នៅទីក្រុងហូជីមិញ ភារកិច្ចសំខាន់ៗក្នុងការត្រៀមរៀបចំសម្រាប់ការបោះឆ្នោតនៅសង្កាត់ ឃុំ និងតំបន់ពិសេសចំនួន ១៦៨ ត្រូវបានបង្ហើយ។ យោងតាមលោក ង្វៀន តិន ផង អនុប្រធានមន្ទីរកិច្ចការផ្ទៃក្នុង ទីក្រុងហូជីមិញថា៖ “ការងារត្រៀមរៀបចំត្រូវបានដំណើរការតាមកាលវិភាគស្របតាមការដឹកនាំរបស់មជ្ឈិម និងបទប្បញ្ញត្តិនៃច្បាប់។ ដោយមានការចូលរួមយ៉ាងម៉ឺងម៉ាត់ពីប្រព័ន្ធនយោបាយទាំងមូល ការបោះ ឆ្នោតនៅទីក្រុងហូជីមិញនឹងធានាបាននូវការអនុលោមតាមបទប្បញ្ញត្តិ និងក្លាយជាពិធីបុណ្យសម្រាប់ប្រជាជនទាំងអស់”។
គណៈកម្មាធិការបក្សខេត្តដាក់ឡាក់ក៏កំពុងអនុវត្តភារកិច្ចសំខាន់ៗយ៉ាងសកម្មផងដែរ ដើម្បីបម្រើការបោះឆ្នោតជ្រើសរើសសមាជិកសភានីតិកាលទី១៦ និងសមាជិកក្រុមប្រឹក្សាប្រជាជនគ្រប់លំដាប់ថ្នាក់សម្រាប់អាណត្តិ ២០២៦-២០៣១។ លោក លឿង ង្វៀន មិញ ទ្រៀត លេខាគណៈកម្មាធិការបក្សខេត្ត និងជាប្រធានគណៈកម្មាធិការដឹកនាំការបោះ ឆ្នោតខេត្តដាក់ឡាក់ បានកត់សម្គាល់ថា៖ ចាំបាច់ត្រូវបង្កើនផ្សព្វផ្សាយព័ត៌មានអំពីការបោះឆ្នោត ដើម្បីឱ្យប្រជាជនដឹងពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួនទាក់ទងនឹងការបោះឆ្នោតតាមរយៈគ្រប់ទម្រង់ទាំងអស់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ