មូលនិធិថ្មីនេះ នឹងពង្រឹងសកម្មភាពក្នុងវិស័យអភិរក្សបេតិកភណ្ឌវប្បធម៌ ការអប់រំ និងធានាសិទ្ធិទទួលបានព័ត៌មាន ហើយបានពង្រឹងតួនាទីរបស់អង្គការនៅគ្រាអាសន្ន។

ផ្នែកសំខាន់មួយនៃកញ្ចប់មូលនិធិថ្មីនឹងត្រូវបានទុកសម្រាប់ដំណើរការស្តារឡើងវិញរបស់អ៊ុយក្រែន។ គម្រោងនឹងផ្តោតលើការត្រួតពិនិត្យ និងស្ថេរភាពជាបន្ទាន់នូវតំបន់បេតិកភណ្ឌដែលរងការខូចខាតដោយជម្លោះ; ការកសាងបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាព បរិយាប័ន្ន និងមានភាពធន់តាមរយៈការបណ្តុះបណ្តាលវិជ្ជាជីវៈ ការគាំទ្រសុខភាពផ្លូវចិត្ត និងពង្រឹងការឧបត្ថម្ភសម្រាប់អ្នកសារព័ត៌មាន។

ទន្ទឹមនឹងនោះ អង្គការ UNESCO ក៏កំពុងអនុវត្តគម្រោងថ្មីៗមួយចំនួនដើម្បីជួយឧបត្ថម្ភដល់សហគមន៍ដែលរងផលប៉ះពាល់ដោយជម្លោះ គ្រោះមហន្តរាយធម្មជាតិ និងស្ថានភាពលំបាកផ្នែកសេដ្ឋកិច្ច ដោយបង្កើតបរិយាកាសសិក្សាប្រកបដោយសុវត្ថិភាពនិងផ្តល់ការគាំទ្រកាន់តែប្រសើរឡើងសម្រាប់កុមារនិងយុវជន ដោយឆ្ពោះទៅរកការបង្កើតការងារធ្វើ ពង្រីកការបណ្តុះបណ្តាលវិជ្ជាជីវៈ និងលើកកម្ពស់គំនិតផ្តួចផ្តើមសន្តិភាព។ នៅវៀតណាម អង្គការ UNESCO នឹងសម្របសម្រួលកិច្ចខិតខំប្រឹងប្រែងបង្កើនប្រព័ន្ធឆ្លើយតបនឹងគ្រោះមហន្តរាយធម្មជាតិបន្ទាប់ពីព្យុះទីហ្វុងវីហ្វា៕