នាថ្ងៃទី ៣១ ខែមករា ក្រសួងការបរទេសវៀតណាមបានប្រកាសថា តបតាមការអញ្ជើញរបស់ព្រះមហាក្សត្រកម្ពុជា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នឹងដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាមអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា; ហើយតបតាមការអញ្ជើញរបស់ប្រធានគណបក្សប្រជាជនកម្ពុជា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លោកអគ្គលេខាបក្ស តូ ឡឹម នឹងធ្វើជាសហប្រធាននៃជំនួបជាន់ខ្ពស់រវាងការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម និងគណៈកម្មាធិការអចិន្ត្រៃយ៍នៃគណៈកម្មាធិការកណ្តាលគណៈបក្សប្រជាជនកម្ពុជា ព្រមទាំងធ្វើជាសហប្រធាននៃជំនួបរវាងប្រមុខបក្សទាំងបីរបស់វៀតណាម កម្ពុជា និងឡាវ ដែលត្រូវបានធ្វើឡើងនៅកម្ពុជា។ ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកុម្ភៈ៕
អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា
(VOVWORLD) - ដំណើរទស្សនកិច្ចនេះនឹងប្រព្រឹត្តទៅនៅថ្ងៃទី ៦ ខែកុម្ភៈ។
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ