ទិដ្ឋភាពនៃពិធីនេះ។ រូបថត៖ VOV |
ថ្លែងនៅក្នុងពិធីនេះ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ បានសង្កត់ធ្ងន់លើព្រឹត្តិការណ៍ប្រវត្តិ សាស្ត្រ នៅពេលដែលបន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម អគ្គលេខាគណៈកម្មាធិការមជ្ឈិម បក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឹម បានជ្រើសរើសកម្ពុជា ជាប្រទេសមួយក្នុងចំណោមប្រទេសដំបូងគេ សម្រាប់ដំណើរទស្សនកិច្ចផ្លូវរដ្ឋ។ នេះ គឺជាភស្តុតាងច្បាស់លាស់ដែលបង្ហាញថា "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី" រវាងប្រទេសទាំងពីរកំពុងបើកចេញជំពូកថ្មីមួយ។
"ក្នុងរយៈពេលមួយឆ្នាំទៅ "ទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងនិរន្តរភាពយូរអង្វែង" រវាងវៀតណាម និងកម្ពុជា ត្រូវបានពង្រឹងដោយឥតឈប់ឈរ។ ទំនុកចិត្តនយោបាយរវាងថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្សទាំងពីរ និងប្រទេសទាំងពីរ បន្តត្រូវបានពូនជ្រុំនិងអភិវឌ្ឍយ៉ាងខ្លាំងក្លា"។
ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅកម្ពុជា លោក ង្វៀន មិញ វូ ។ រូបថត៖ VOV |
ក្នុងឱកាសនេះ ឯកអគ្គរដ្ឋទូត ង្វៀន មិញ វូ បានប្រគល់អំណោយចំនួន ២០០ចំណែក របស់លោកអគ្គលេខាបក្ស តូ ឡឹម ដល់គ្រួសារដើមកំណើតវៀតណាមដែលមានស្ថានភាពលំបាក់នៅកម្ពុជា; និងបានប្រគល់ប័ណ្ណសរសើរដល់សមូហភាព និងបុគ្គលដែលមានការរួមចំណែកដល់សហគមន៍ក្នុងឆ្នាំ ២០២៥៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

