នៅពេលវេលាឆ្លងឆ្នាំថ្មី ផ្ទៃមេឃលើទីក្រុងហាណូយត្រូវបានបំភ្លឺដោយកាំជ្រួចដ៏ស្អាតអស្ចារ្យ (រូបថត៖ VOV)
នៅទីក្រុងហាណូយ ការផ្លាស់ប្តូររវាងឆ្នាំចាស់និងឆ្នាំថ្មីត្រូវបានគូសសញ្ញាសម្គាល់ដោយការបាញ់កាំជ្រួចដ៏ភ្លឺចែងចាំងលើផ្ទៃមេឃ។

ប្រជាជាជនជាច្រើននាក់បាននិយាយថា ឆ្នាំនេះពួកគេបានជ្រើសរើសចេញទៅអបអរថ្ងៃចូលឆ្នាំថ្មី ដោយចង់ជួបប្រទះដោយផ្ទាល់នូវបរិយាកាសនៃឆ្នាំថ្មីដែលរំពឹងថា នឹងនាំមកនូវការផ្លាស់ប្តូរជាច្រើន។

ហ្វូងមនុស្សបានប្រមូលផ្តុំគ្នានៅសង្ខាងច្រាំងទន្លេហាន ក្នុងទីក្រុងដាណាំង (រូបថត៖ Long Phi/VOV)

“ឆ្នាំនេះ កាំជ្រួចបានបាញ់ឡើងយ៉ាងស្រស់ស្អាតជាងឆ្នាំមុនៗ ហើយមនុស្សគ្រប់គ្នាមានសេចក្តីរីករាយ និងរំភើបជាងឆ្នាំមុនៗ”។

“សង្ឃឹមថា អាជីព និងការងារទាំងអស់នឹងទទួលបានជោគជ័យ ប្រកប ដោយវិបុលភាពជាង។ ឆ្នាំថ្មីគ្រាន់តែត្រូវការសុខភាពល្អ។ ឲ្យតែមានសុខភាពល្អ អ្នកនឹងមានអ្វីៗគ្រប់យ៉ាងជាក់ជាពុំខាន”។

ភ្ញៀវទេសចរអន្តរជាតិស្វាគមន៍ឆ្នាំថ្មី នៅទីក្រុងបុរាណហូយអាន (រូបថត៖ Long Phi/VOV)

នៅទីក្រុងដាណាំង ច្រាំងទន្លេហានទាំងសង្ខាងត្រូវបានបំភ្លឺយ៉ាងឆើយ ឆាយ។ ឆ្នាំ ២០២៥ បញ្ចប់ ដោយមានការផ្លាស់ប្តូរជាច្រើន ជាពិសេសព្រឹត្តិការណ៍សំខាន់នៃការរួមបញ្ចូលខេត្តក្វាងណាម និងទីក្រុងដាណាំង ចាប់ពីថ្ងៃទី១ ខែកក្កដា។ អ្នកស្រីង្វៀនធីហ័រ ប្រជាជនមួយនាក់បានចែករំលែកថា៖ “ខ្ញុំមានការរំពឹងទុកខ្ពស់ចំពោះទីក្រុងដាណាំងថ្មីបន្ទាប់ពីការរួមបញ្ចូលគ្នា។ ខ្ញុំជឿជាក់ថា ជាមួយនឹងការប្តេជ្ញាចិត្តរបស់អាជ្ញាធរ និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជន ទីក្រុងនឹងអភិវឌ្ឍន៍នូវរបកគំហើញថ្មីៗ”។

នៅក្នុងទីក្រុងបុរាណហូយអាន ចង្កៀងគោលរាប់ពាន់បានបំភ្លឺលំហដ៏អស្ចារ្យតាមបណ្តោយទន្លេហូយ។ សកម្មភាពវប្បធម៌ សិល្បៈជាច្រើន និងល្បែងប្រជាប្រិយបានទាក់ទាញភ្ញៀវទេសចរមួយចំនួនធំ។

មនុស្សថតរូបកាំជ្រួចនៅលើច្រាំងទន្លេសៃហ្គន (រូបថត៖ VOV)

រួមជាមួយប្រជាជនទូទាំងប្រទេស ប្រជាជននៅទីក្រុងហូជីមិញបានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីឆ្នាំមមី អដ្ឋស័ក ២០២៦ ក្នុងបរិយាកាសដ៏រស់រវើក និងពោរពេញដោយក្តីសង្ឃឹម។ មនុស្សរាប់ពាន់នាក់បានប្រមូលផ្តុំគ្នានៅតាមដងផ្លូវ ដើម្បីទស្សនាការបាញ់កាំជ្រួចដ៏ស្អាតអស្ចារ្យនៅទូទាំងប្រទេស ចូលឆ្នាំថ្មីបាននាំមកនូវក្តីសង្ឃឹម និងសេចក្តីប្រាថ្នាថ្មីសម្រាប់ប្រទេសជាតិ។ មនុស្សគ្រប់គ្នាសង្ឃឹម និងជឿជាក់ថា អនាគតនឹងមានតែអ្វីៗល្អបំផុត និងសុខសានត្រាន៕