បើកពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV |
ពិធីបុណ្យអក្សរផ្ចង់ឆ្នាំ មមី អដ្ឋស័ក ២០២៦ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១១ ខែកុម្ភៈ ដល់ថ្ងៃទី១ ខែមីនា ដោយបើកទ្វារបម្រើភ្ញៀវទេសចរណ៍ជារៀងរាល់ថ្ងៃចាប់ពីម៉ោង ៨:០០ ដល់ម៉ោង ២២:០០។
ការផ្តល់អក្សរផ្ចង់នៅក្នុងពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នៅ Van Mieu - Quoc Tu Giam។ រូបថត៖ ហៃហា/VOV |
ចំណុចលេចធ្លោនៃពិធីបុណ្យអក្សរផ្ចង់និទាឃរដូវគឺសកម្មភាពសុំអក្សរផ្ចង់នៅដើមឆ្នាំ នៅតាមស្តង់អក្សរផ្ចង់ចំនួន ៣៥ របស់គ្រូសរសេរអក្សរផ្ចង់ដែលបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់។ នេះគឺជាសកម្មភាពដែលត្រូវបានប្រជាជននិងភ្ញៀវទេសចរជាច្រើនទន្ទឹងរង់ចាំក្នុងឱកាសបុណ្យតេតមកដល់ម្តងៗ ដែលរួមចំណែកលើកតម្កើងប្រពៃណីសង្វាតរៀនសូត្រ និងទំនៀមទម្លាប់វប្បធម៌នៃការសុំអក្សរផ្ចង់នៅដើមឆ្នាំរបស់ប្រជាជនវៀតណាម។ ទន្ទឹមនឹងនោះ ពិធីបុណ្យអក្សរផ្ចង់និទាឃរដូវឆ្នាំមមី អដ្ឋស័ក ២០២៦ នឹងរៀបចំសកម្មភាពដ៏សម្បូរបែបជាច្រើន ដូចជា៖ កម្មវិធីអប់រំបេតិកភណ្ឌ បរិយាកាសវប្បធម៌អំណាន ការតាំងពិព័រណ៍ និងការឧទ្ទេសនាមផលិតផលសិប្បកម្មប្រពៃណី ល្បែងប្រជាប្រិយ អុកប្រពៃណី របាំលោតម៉ុងសាយ និងកម្មវិធីសម្តែងសិល្បៈប្រជាប្រិយវិសេសវិសាលដូចជា Quan Ho, Ca Tru និងច្រៀង Cheo ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

