លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ទស្សនាគំរូអភិវឌ្ឍន៍សេដ្ឋកិច្ចកសិកម្ម និងការដាំដុះគ្រាប់ម៉ាកាដាមៀ នៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ វូឡយ/VOV-Tay Bac) |
គម្រោងដាំដើមម៉ាកាដាមៀ បច្ចេកវិទ្យាខ្ពស់នៅឃុំពូញី ត្រូវបានវិនិយោគដោយក្រុមហ៊ុនភាគហ៊ុន HD Kinh Bac ដែលមានផ្ទៃដីសរុប ៧៦១ ហិកតា។ គម្រោងនេះបានចាប់ផ្តើមដាំដើមម៉ាកាដាមៀនៅឆ្នាំ២០២១។ រហូតមកដល់បច្ចុប្បន្ន ផ្ទៃដីចំនួន ៤៧០ ហិកតាត្រូវបានដាំ រួមទាំង ២០ ហិកតាដែលអភិវឌ្ឍន៍ដោយគ្រួសារជនជាតិភាគតិចថៃ និងម៉ុង។ តាមគម្រោង ដល់ឆ្នាំ ២០២៧ ចំការដើមម៉ាកាដាមៀនឹងបង្កើតផល។
លោកនាយករដ្ឋមន្ត្រី ហ្វាម មិញ ជីញ ជាមួយប្រជាជននៅឃុំពូញី ខេត្តឌៀនបៀន (រូបថត៖ វូឡយ/VOV-Tay Bac) |
ក្នុងដំណើរទស្សនកិច្ចតំបន់ដាំដើមម៉ាកាដាមៀ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញ ជីញ បានឲ្យដឹងថា ដើមកាហ្វេនិងដើមម៉ាកាដាមៀអាចលូតលាស់បានល្អនៅក្នុងតំបន់នេះ។ ដើម្បីអភិវឌ្ឍន៍ការដាំដុះកាហ្វេ និងដើមម៉ាកាដាមៀនៅទីនេះ ត្រូវចំណាយពេល ៥ ឆ្នាំដំបូង សម្រាប់ដើមម៉ាកាដាមៀ និងបីឆ្នាំដំបូងសម្រាប់ដើមកាហ្វេ។ លោកនាយករដ្ឋមន្ត្រីបានស្នើឲ្យតំបន់នានាបំពេញល្អការងាររៀបចំផែនការ; ជៀសវាងការដាំដុះខ្នាតតូច ហើយជំនួសមកវិញផ្តោតលើការតភ្ជាប់ និងការចូលទៅកាន់ទីផ្សារ; ផ្តល់អាទិភាពដល់ការអនុវត្ត ការផ្ទេរវិទ្យាសាស្ត្រ និងបច្ចេក វិទ្យា កែលម្អគុណភាព និងទិន្នផលនៃដំណាំ; ព្រមជាមួយគ្នានោះ កសាងម៉ាក និងការរចនាផលិតផល...។ ជាពិសេស កសាងគំរូតភ្ជាប់រវាងអាជីវកម្ម និងប្រជាជន ឬបង្កើតសហករណ៍សមស្រប។ តាមរយៈនេះ អាជីវកម្មនឹងឧបត្ថម្ភដល់ការផ្គត់ផ្គង់គ្រាប់ពូជ និងជី; ធនាគារនឹងផ្តល់ប្រាក់កម្ចី; ហើយអង្គការវិទ្យាសាស្ត្រ និងបច្ចេកទេសនឹងផ្តល់ការឧបត្ថម្ភបច្ចេក ទេស...។
អញ្ជើញប្រគល់អំណោយ និងលើកសរសើរគ្រួសារគំរូក្នុងការផលិតម៉ាកាដាមៀ និងការអភិវឌ្ឍសេដ្ឋកិច្ចគ្រួសារ នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ បានណែនាំឲ្យប្រជាជនគួរតែស្វែងរកដំណាំ និងសត្វពាហនៈដែលសមស្របជាងសម្រាប់ការដាំដុះ បង្កើនប្រសិទ្ធភាពការប្រើប្រាស់ដីធ្លី; ចូលរួមធ្វើមានលើទឹកដីស្រុកកំណើត៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

