![]() |
| នាវា USS William P.Lawrence នៃកងទ័ពជើងទឹកអាមេរិក (រូបថត៖កងទ័ពជើងទឹកអាមេរិក) |
(VOVworld) - នាថ្ងៃទី១០ ឧសភា អាមេរិកបានបញ្ជូននាវា USS William P.Lawrence
នៃកងទ័ពជើងទឹកប្រទេសនេះទៅកាន់តំបន់១២ម៉ាយជុំវិញ កោះថ្ម Chu Thap ចំណុះ
ប្រជុំកោះ Truong Sa របស់វៀតណាម។នាបច្ចុប្បន្ន ចិនកំពុងដំណើរការសកម្មភាព
កែប្រែនិងកសាងដោយខុសច្បាប់នៅកោះថ្មនេះ។អ្នកនាំពាក្យក្រសួងការពារជាតិ
អាមេរិកលោក Bill Urbancho បានឲ្យដឹងថា សកម្មភាពនាវាចរណ៍សេរីអនុវត្តន៍
ដោយនាវា USS William P.Lawrence គឺ សំដៅប្រឈមទៅនឹងសេចក្ដីប្រកាសខាង
នាវាចរណ៍ហួសពីកំរិតរបស់ភាគីមួយ ចំនួនដែលប្រកាសអធិបតេយ្យភាពនៅ
សមុទ្រខាងកើត។លោកបានឲ្យដឹងថែមទៀតថា សេចក្ដីប្រកាសស្ដីអំពីអធិប
តេយ្យភាពដែនសមុទ្រហួសពីកំរិតទាំងនោះ បានដើរផ្ទុយនឹងច្បាប់អន្តរជាតិដូច
ជាអនុសញ្ញាអ.ស.បស្ដីអំពីច្បាប់សមុទ្រ (UNCLOS) ដោយសារវាដាក់កំហិតទៅ
លើសិទ្ធិធ្វើដំណើរដោយសេរីភាពដែល អាមេរិកនិងប្រទេសទាំងឡាយសុទ្ធតែ
បានទទួល។
ទាក់ទិនដល់បញ្ហានេះ អ្នកនាំពាក្យក្រសួងការបរទេសវៀតណាមលោក Le Hai
Binh បានអះអាងថា វៀតណាមបានលើកច្បាស់ជាច្រើនលើកច្រើនសានូវទស្សនៈ
របស់ខ្លួននោះគឺគោរពសិទ្ធិធ្វើដំណើរគ្មានការបង្កគ្រោះថ្នាក់ក្នុងដែន សមុទ្រដែល
ត្រូវបានអនុវត្តន៍ឲ្យសមស្របទៅនឹងការកំណត់ទាក់ទិននានានៃ ច្បាប់អន្តរជាតិ
ជាពិសេសគឺ UNCLOS ១៩៨២៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
