លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ធ្វើពិធីត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VOV) |
នាព្រឹកថ្ងៃទី ២៦ ខែមករា ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការចំពោះអគ្គលេខាបក្ស ប្រធានរដ្ឋឡាវលោក ថងលូន ស៊ីស៊ូលីត និងភរិយា រួមជាមួយគណៈប្រតិភូជាន់ខ្ពស់នៃបក្ស និងរដ្ឋឡាវ ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនៅទីក្រុងហាណូយ តាមពិធីការខ្ពស់បំផុតសម្រាប់ប្រមុខរដ្ឋ។ លោកអគ្គលេខាបក្ស តូ ឡឹម និងភរិយា បានធ្វើជាអធិបតីក្នុងពិធីនេះ។
ទិដ្ឋភាពនៅពិធីទទួលបដិសណ្ឋារកិច្ច។ (រូបថត៖ VOV) |
លោកអគ្គលេខាបក្ស តូ ឡឹម បានគោរពអញ្ជើញលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ឲ្យឡើងលើវេទិកាកិត្តិយស។ សូរសំឡេងបាញ់កាំភ្លើងធំបានបន្លឺឡើង។ ក្រុមតន្រ្តីយោធាបានសម្ដែងភ្លេងជាតិនៃប្រទេសទាំងពីរ។ លោកអគ្គលេខាបក្ស តូ ឡឹម បានអញ្ជើញ លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត ធ្វើពិធីត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ បន្ទាប់ពីត្រួតពលកិត្តិយស លោកអគ្គលេខាបក្ស តូ ឡឹម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត បានឧទ្ទេសនាមអំពីសមាជិកគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរនៅក្នុងពិធី។ មេដឹកនាំទាំងពីរបានវិលត្រឡប់មកកាន់វេទិកាកិត្តិយសវិញ ដើម្បីធ្វើជាសាក្សីនៃពិធីព្យុហយាត្រាស្វាគមន៍របស់កងកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។
បន្ទាប់ពីពិធីទទួលបដិសណ្ឋារកិច្ច លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូជាន់ខ្ពស់វៀតណាម និងលោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវ ថងលូន ស៊ីស៊ូលីត និងគណៈប្រតិភូជាន់ខ្ពស់ឡាវ បានជួបពិភាក្សាការងារទ្វេភាគី៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

