លោកអគ្គលេខាបក្ស តូ ឡឹម ជួបសវនាការជាមួយសម្ដេចតេជោ ហ៊ុន សែន។ (រូបថត៖ VOV) |
សម្ដេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះការដែលលោកអគ្គលេខាបក្ស តូ ឡឹម បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់វៀតណាម មកបំពេញដំណើរទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា កម្ពុជាជានិច្ចកាលគោរពនិងមានបំណងចង់ពង្រឹងជាបន្តបន្ទាប់នូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងរឹងមាំយូរអង្វែង។
រីឯខ្លួនវិញ លោកអគ្គលេខាបក្ស តូ ឡឹម បានជូនដំណឹងអំពីភាពជោគជ័យនៃមហាសន្និបាតលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ដោយបញ្ជាក់ថា វៀតណាមប្រកាន់ខ្ជាប់នូវគោលដៅអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស ប្រកបដោយចីរភាព ឯករាជ្យ ខ្លួនទីពឹងខ្លួន ដែលភ្ជាប់ជាមួយនឹងការធ្វើសមាហរណកម្មអន្តរជាតិយ៉ាងស៊ីជម្រៅ និងមានប្រសិទ្ធភាព ព្រមទាំងមានបំណងចង់ធ្វើឲ្យស៊ីជម្រៅថែមទៀតនូវទំនាក់ទំនងអ្នកជិតខាងល្អ មិត្តភាពប្រពៃណី និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយជាមួយកម្ពុជាផងដែរ។
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម បានទៅសាកសួរសុខទុក្ខ សម្ដេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ នៅឯព្រះបរមរាជវាំង។
មុននោះ ក្រោមការអញ្ជើញជាសាក្សីរបស់លោកអគ្គលេខាបក្ស តូ ឡឹម និងប្រធានគណបក្សប្រជាជនកម្ពុជា (CPP) សម្តេចតេជោ ហ៊ុន សែន តំណាងក្រសួង មន្ទីរ និងមូលដ្ឋាននៃប្រទេសទាំងពីរវៀតណាម និងកម្ពុជា បានចុះហត្ថលេខា និងផ្លាស់ប្តូរឯកសារសហប្រតិបត្តិការនានា៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
