បន្ទាប់ពីពិធីនេះ មេដឹកនាំទាំងពីរបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសទាំងពីរជួបពិភាក្សាការងារអំពីដំណោះស្រាយដើម្បីលើកកម្ពស់ទំនាក់ទំនងទ្វេភាគីឲ្យឡើងដល់កម្រិតថ្មីមួយនៅពេលខាងមុខ។ អញ្ជើញថ្លែងសុន្ទរកថាបើកកិច្ចពិភាក្សា លោកអគ្គលេខាបក្ស តូ ឡឹម បានអះអាងថា៖
"យើងខ្ញុំកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះការដែលប្រទេសវៀតណាមគឺជាប្រទេសដំបូងគេដែលលោក ថងលុន ស៊ីស៊ូលីត បានអញ្ជើញមកបំពេញទស្សនកិច្ច ក្នុងនាមជាអគ្គលេខាបក្ស និងជាប្រធានរដ្ឋឡាវ បន្ទាប់ពីជោគជ័យនៃមហាសន្និបាតអាណត្តិថ្មីរបស់បក្សនីមួយៗ ហើយក៏ជាមេដឹកនាំបរទេសដំបូងគេដែលយើងខ្ញុំបានទទួល បន្ទាប់ពីមហាសន្និបាតលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាមផងដែរ។ ប្រការនេះបង្ហាញពីការគោរពយ៉ាងជ្រាលជ្រៅរបស់បក្ស និងរដ្ឋឡាវ ក៏ដូចជារបស់លោកអគ្គលេខាបក្ស ប្រធានរដ្ឋឡាវផ្ទាល់ចំពោះវៀតណាម ព្រមទាំងបានឆ្លុះបញ្ចាំងពីលក្ខណៈពិសេសនៃទំនាក់ទំនងរវាងវៀតណាមនិងឡាវផងដែរ។ យើងខ្ញុំជឿជាក់ថា ដំណើរទស្សនកិច្ចលើកនេះនឹងបន្តជាសក្ខីភាព ដែលបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ថ្នាក់ដឹកនាំ និងប្រជាជននៃប្រទេសទាំងពីរក្នុងការថែរក្សា និងលើកកម្ពស់ទំនាក់ទំនងមិត្តភាពដ៏មហិមារ សាមគ្គីភាពពិសេស កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ និងការតភ្ជាប់ជាយុទ្ធសាស្ត្ររវាងវៀតណាមនិងឡាវ"។
ទិដ្ឋភាពនៅជំនួបពិភាក្សាការងារទ្វេភាគី។ (រូបថត៖ VOV) |
រីឯខ្លួនវិញ តាងនាមបក្ស រដ្ឋ និងប្រជាជនឡាវ លោក ថងលូន ស៊ីស៊ូលីត អគ្គលេខាបក្ស ប្រធានរដ្ឋឡាវ បានអបអរសាទរចំពោះជោគជ័យនៃមហាសន្និបាតទូទាំងប្រទេសលើកទី១៤ របស់បក្សកុម្មុយនិស្តវៀតណាម ហើយអបអរសាទរចំពោះលោក តូ ឡឹម ដែលត្រូវបានមហាសន្និបាតបោះឆ្នោតជ្រើសតាំងឡើងវិញជាអគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាមនីតិកាលទី១៤។
មេដឹកនាំទាំងពីរបានឯកភាពគ្នាជំរុញយ៉ាងខ្លាំងនូវកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ ដោយខិតខំសម្រេចបាននូវទំហំពាណិជ្ជកម្ម ១០ ពាន់លានដុល្លារអាមេរិក; លើកកម្ពស់គុណភាព និងប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យអប់រំ និងបណ្តុះបណ្តាល ការអភិវឌ្ឍធនធានមនុស្ស ជាពិសេសធនធានមនុស្សដែលមានគុណភាពខ្ពស់ ស្រាវជ្រាវលទ្ធភាពនៃការអនុវត្តគំរូបណ្តុះបណ្តាលថ្មីៗ ជំរុញការឃោសនាអំពីទំនាក់ទំនងពិសេសរវាងវៀតណាម និងឡាវ។ មេដឹកនាំទាំងពីរបានឯកភាពគ្នាខិតខំប្រឹងប្រែងបង្កើតរបកគំហើញ និងបង្កើនប្រសិទ្ធភាពនៃកិច្ចសហប្រតិបត្តិការក្នុងវិស័យវប្បធម៌ ទេសចរណ៍ វិទ្យាសាស្ត្រ និងបច្ចេកទេស ដោយផ្អែកលើការពង្រីកសក្តានុពល ប្រៀបខ្លាំងនៃប្រទេសនីមួយៗ; ពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យទូរគមនាគមន៍ រដ្ឋាភិបាលអេឡិចត្រូនិក និងការផ្លាស់ប្តូរឌីជីថល។ មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាពិគ្រោះយោបល់ សម្របសម្រួលយ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកប្រកបដោយប្រសិទ្ធភាពលើបញ្ហាអន្តរជាតិ និងតំបន់ ក៏ដូចជានៅក្នុងវេទិកាពហុភាគីផងដែរ។
បញ្ចប់កិច្ចពិភាក្សា មេដឹកនាំទាំងពីរបានអញ្ជើញធ្វើជាសាក្សីក្នុងពិធីផ្លាស់ប្ដូរឯកសារសហប្រតិបត្តិការរវាងប្រទេសទាំងពីរ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
