លោកប្រធានរដ្ឋ លឿង កឿង និងគណៈប្រតិភូអាណិកជនវៀតណាមអញ្ជើញអុជធូបនៅវិមានលីថាយតូ (រូបថត៖ វៀត កឿង/VOV) |
សកម្មភាពនេះគឺជាផ្នែកមួយនៃកម្មវិធី "និទាឃរដូវនៅមាតុភូមិឆ្នាំ ២០២៦" ដោយគណៈកម្មាធិការរដ្ឋសម្រាប់ជនជាតិវៀតណាមនៅក្រៅប្រទេស ក្រសួងការបរទេស សហការជាមួយគណៈកម្មាធិការប្រជាជនទីក្រុងហាណូយរៀបចំជារៀងរាល់ឆ្នាំ។
លោកប្រធានរដ្ឋ លឿង គឿង និងភរិយា ធ្វើពិធីប្រលែងត្រីគល់រាំងចូលទៅក្នុងបឹងហ័នគៀម (រូបថត៖ វៀត គឿង/VOV) |
បន្ទាប់មក លោកប្រធានរដ្ឋ និងភរិយា រួមជាមួយគណៈប្រតិភូអាណិក ជនវៀតណាម បានចូលរួមសកម្មភាពប្រលេងត្រីគល់រាំងនៅបឹងហ័ន គៀម។
ក្នុងឱកាសបុណ្យតេត លោកប្រធានរដ្ឋ លឿង គឿង និងភរិយា បានថ្លែងអំណរគុណដល់សហគមន៍ជនវៀតណាមជុំវិញពិភពលោក ចំពោះទឹកចិត្តឆ្ពោះទៅមាតុភូមិ និងបានជូនពរបងប្អូនជនរួមជាតិទទួលឆ្នាំថ្មីដ៏រុងរឿងនិងជោគជ័យ។
លោកប្រធានរដ្ឋ លឿង គឿង និងភរិយា អញ្ជើញថតរូបជាមួយគណៈប្រតិភូ (រូបថត៖ វៀត គឿង/VOV) |
មុននេះ គណៈប្រតិភូអាណិកជនវៀតណាមបានចូលគោរពវិញ្ញាណក្ខ័ន្ធលោកប្រធានហូជីមិញនៅប្រាង្គតំកល់សព និងបានដាក់កម្រងផ្កានៅវិមានវីរបុរសយុទ្ធជនពលី នៅតាមផ្លូវបាកសឺន ទីក្រុងហាណូយ។
នាយប់នេះ លោកប្រធានរដ្ឋ លឿងគឿង អញ្ជើញជូនពរឆ្នាំថ្មីដល់អាណិកជនវៀតណាម និងវាយស្គរដើម្បីបើកពិធីបុណ្យនិទាឃរដូវនៅក្នុងកម្មវិធីផ្លាស់ប្តូរសិល្បៈនិទាឃរដូវមាតុភូមិឆ្នាំ ២០២៦ សម្រាប់ជនជាតិវៀតណាមនៅបរទេសទាំងអស់ដែលចូលរួមនៅមជ្ឈមណ្ឌលសន្និបាតជាតិ (នៃទីក្រុងហាណូយ)៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


