ប្រធានរដ្ឋវៀតណាមលោក លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា អញ្ជើញត្រួតពលកិត្តិយសនៃកងទ័ពប្រជាជនវៀតណាម។ (រូបថត៖ VNA)

នាព្រឹកថ្ងៃទី ២៩ ខែមករា នៅវិមានប្រធានរដ្ឋ (ហាណូយ) ប្រធានរដ្ឋវៀតណាមលោក លឿង គឿង បានអញ្ជើញជាអធិបតីក្នុងពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា (António Costa) ដែលកំពុងបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសវៀតណាមចាប់ពីថ្ងៃទី ២៨ ដល់ថ្ងៃទី ២៩ ខែមករា តាមការអញ្ជើញរបស់លោកប្រធានរដ្ឋ លឿង គឿង។

បន្ទាប់ពីពិធីទទួល លោកប្រធានរដ្ឋ លឿង គឿង និងប្រធានក្រុមប្រឹក្សាអឺរ៉ុប លោក អាន់តូនីញ៉ូ កូស្តា បានជួបសន្ទនារយៈពេលខ្លី មុនពេលដឹកនាំគណៈប្រតិភូជាន់ខ្ពស់នៃប្រទេសវៀតណាម និងសហភាពអឺរ៉ុបចូលរួមជំនួបពិភាក្សាការងារ ដើម្បីវាយតម្លៃលទ្ធផលនៃកិច្ចសហប្រតិបត្តិការរវាងភាគីទាំងពីរនាពេលកន្លងមក ព្រមទាំងស្នើទិសដៅសម្រាប់កិច្ចសហប្រតិបត្តិការនាពេលខាងមុខផងដែរ៕