នាយករដ្ឋមន្ត្រី លោក ហ្វាម មិញជីញ ទទួលជួបលោក Hong Tianzhu ប្រធាន Texhong Group (ចិន)។ រូបថត៖ Lai Hoa/VOV |
ដោយសង្កត់ធ្ងន់លើការអភិវឌ្ឍយ៉ាងល្អប្រសើរនៃទំនាក់ទំនងវៀតណាម-ចិន លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ថា លោកនឹងបង្កើតបរិយាកាសអំណោយផលសម្រាប់ Texhong Group ក្នុងការវិនិយោគនៅវៀតណាម ជាពិសេសការវិនិយោគស៊ីជម្រៅ ការអនុវត្តវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា នវានុវត្តន៍ ការផ្លាស់ប្តូរឌីជីថល និងផលិតកម្មបៃតង។
ប្រធាន Texhong Group លោក Hong Tianzhu បានថ្លែងថា Texhong មានការយកចិត្តទុកដាក់វិនិយោគនៅវៀតណាមក្នុងវិស័យអភិវឌ្ឍន៍ឌីជីថល ការអភិវឌ្ឍបៃតង ការអភិវឌ្ឍថាមពល បញ្ញាសិប្បនិម្មិត (AI) វាយនភណ្ឌ ការវិនិយោគលើមណ្ឌលឧស្សាហកម្មឆ្លងដែន។ល។ ហើយសង្ឃឹមថារដ្ឋាភិបាលវៀតណាមនឹងបន្តជួយគាំទ្រ Texhong ដើម្បីប្រតិបត្តិការយូរអង្វែង ប្រកបដោយប្រសិទ្ធភាពនៅវៀតណាម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
