មនុស្សរាប់ពាន់នាក់បានចូលរួមក្នុងការតវ៉ាប្រឆាំងនឹងការវាយប្រហាររបស់សហរដ្ឋអាមេរិក និងអ៊ីស្រាអែលលើអ៊ីរ៉ង់នៅ Times Square ទីក្រុងញូវយ៉ក ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២៦ (រូបថត៖ REUTERS/Heather Khalifa)

នៅ Times Square ក្នុងទីក្រុងញូវយ៉ក ហ្វូងមនុស្សយ៉ាងច្រើនបានប្រមូលផ្តុំគ្នា ដោយស្រែកពាក្យស្លោកប្រឆាំងសង្គ្រាម ដើម្បីតវ៉ាប្រឆាំងនឹងការវាយប្រហារតាមអាកាស ដែលពួកគេជឿថា អាចធ្វើឱ្យមជ្ឈិមបូព៌ាធ្លាក់ចូលទៅក្នុងសង្គ្រាមកាន់តែទូលំទូលាយ។ អ្នកតវ៉ាមួយចំនួនបានគ្រវីទង់ជាតិប៉ាឡេស្ទីន ដោយបង្ហាញពីសាមគ្គីភាពជាមួយប្រជាជននៅតំបន់ហ្គាហ្សា។

នៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី អ្នកតវ៉ាបានប្រមូលផ្តុំគ្នានៅជិតសេតវិមាន និងអគារកាពីតូល។ មនុស្សជាច្រើនបានលើកផ្លាកសញ្ញាតវ៉ាប្រឆាំងនឹងសង្គ្រាម ដោយអំពាវនាវឱ្យសភាតាមដានសកម្មភាពយោធាយ៉ាងដិតដល់ និងជំរុញឱ្យរដ្ឋបាលស្វែងរកដំណោះស្រាយការទូត ជំនួសឱ្យការបង្កើនជម្លោះ។

នៅរដ្ឋ Pennsylvania និងទីក្រុងជាច្រើនទៀតនៅទូទាំងសហរដ្ឋអាមេរិក ការដង្ហែក្បួនប្រឆាំងសង្គ្រាមក៏បានធ្វើឡើងផងដែរ ដែលពាក់ព័ន្ធនឹងអង្គការសង្គមស៊ីវិល និស្សិតនិងក្រុមសម្មភាពដើម្បីសន្តិភាព។ អ្នកតវ៉ាខ្លាចការវាយប្រហារតាមអាកាសអាចនាំឱ្យមានអ្នកស្លាប់យ៉ាងច្រើន និងអូស ទាញសហរដ្ឋអាមេរិកឱ្យធ្លាក់ចូលទៅក្នុងជម្លោះដ៏យូរអង្វែង៕