ប្រធានាធិបតីទួរគី លោក Recep Tayyip Erdogan ។ រូបថត៖ AHMAD AL-RUBAYE/Pool via REUTERS |
លោក Erdogan បានសង្កត់ធ្ងន់ថា ទួរគីនឹងជួយ "បន្ថយកម្តៅ" នៃភាពតានតឹង និងការដោះស្រាយបញ្ហារវាងប្រទេសទាំងពីរ។ នៅថ្ងៃដដែលនោះ ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានជាមួយសមភាគីអ៊ីរ៉ង់គឺលោក Abbas Araghchi នៅទីក្រុងអ៊ីស្តង់ប៊ុល រដ្ឋមន្ត្រីការបរទេសទួរគី លោក Hakan Fidan បានបញ្ជាក់ថា "ការបន្តការចរចានុយក្លេអ៊ែររវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក គឺចាំបាច់ណាស់ ដើម្បីកាត់បន្ថយភាពតានតឹងនៅក្នុងតំបន់"។
នាថ្ងៃដដែល ប្រធានាធិបតីអាមេរិក លោក Donald Trump បានបន្តទាមទារឱ្យអ៊ីរ៉ង់ធ្វើការចរចា ឬប្រឈមមុខនឹងដំណោះស្រាយយោធា។ ប្រមុខ សេតវិមានបានសង្កត់ធ្ងន់ថា លោកបានធ្វើកិច្ចចរចាជាមួយអ៊ីរ៉ង់ ហើយនឹងបន្តការសន្ទនា។ យោងតាមលោក ភាគីអាមេរិកបានលើកលក្ខខណ្ឌចំនួនពីរ គឺទីក្រុងតេអេរ៉ង់ត្រូវបញ្ឈប់ការអភិវឌ្ឍអាវុធនុយក្លេអ៊ែរ និងមិនប្រើប្រាស់ហិង្សាដើម្បីប្រឆាំងនឹងក្រុមបាតុករក្នុងស្រុក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
