នៅក្នុងជំនួបនេះ លោក Evgeny Grigoriev បានផ្ញើរសារជូនពរឆ្នាំថ្មីដ៏ល្អបំផុតរបស់អភិបាលទីក្រុង St. Petersburg លោក Alexander Beglov ទៅកាន់ឯកអគ្គរដ្ឋទូត Dang Minh Khoi និងប្រជាជនវៀតណាម។

ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅសហព័ន្ធរុស្ស៊ី លោក Dang Minh Khoi និងប្រធានគណៈកម្មាធិការកិច្ចការបរទេសទីក្រុង St. Petersburg លោក Evgeny Grigoriev។ រូបថត៖ VOV

ដោយពិភាក្សាអំពីទំនាក់ទំនងទ្វេភាគី ភាគីទាំងពីរបានឯកភាពថា ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយវៀតណាម-រុស្ស៊ី កំពុងស្ថិតក្នុងដំណាក់កាលអភិវឌ្ឍន៍ដ៏ស្វាហាប់ ជាពិសេសបន្ទាប់ពីការតម្រង់ទិសដៅសំខាន់ៗពីមហាសន្និបាតលើកទី១៤ នៃបក្សកុម្មុយនិស្តវៀតណាម និងកិច្ចសន្ទនាតាមទូរស័ព្ទកម្រិតខ្ពស់រវាងមេដឹកនាំនៃប្រទេសទាំងពីរនៅដើមឆ្នាំ២០២៦។

កិច្ចសហប្រតិបត្តិការរវាងមូលដ្ឋាន បន្តដើរតួនាទីយ៉ាងសំខាន់នៅក្នុងទំនាក់ទំនងទ្វេភាគីទាំងមូល ក្នុងនោះ ទំនាក់ទំនងរវាងទីក្រុង St. Petersburg និងទីក្រុងហូជីមិញ ត្រូវបានចាត់ទុកជាចំណុចភ្លឺមួយ ដោយសកម្មភាពផ្លាស់ប្តូរវប្បធម៌ និងសេដ្ឋកិច្ចជាច្រើនត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាព។ ការរក្សា និងលើកកម្ពស់តម្លៃវិមានលោកប្រធានហូជីមិញនៅទីក្រុង St. Petersburg បន្តត្រូវបានចាត់ទុកថាជានិមិត្តរូបនៃចំណោងមិត្តភាពយូរអង្វែងរវាងទីក្រុងទាំងពីរ។ លើសពីនេះ ភាគីទាំងពីរក៏បានពិភាក្សាអំពីលទ្ធភាពនៃការពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ជំរុញសហគ្រាសឲ្យស្រាវជ្រាវទីផ្សារ និងពង្រីកទំនាក់ទំនងពាណិជ្ជកម្មនាពេលអនាគត៕