នៅតាមដងផ្លូវទៅកាន់ព្រះបរមរាជវាំង យុវជន និស្សិត និងប្រជាពលរដ្ឋរាប់ពាន់នាក់នៃទីក្រុងភ្នំពេញ បានកាន់ព្រះឆាយាល័ក្សរបស់ព្រះមហាក្សត្រ នរោត្តម សីហមុនី និងលោកអគ្គលេខាបក្ស តូ ឡឹម គ្រវីទង់និងផ្កា ដើម្បីស្វាគមន៍គណៈប្រតិភូជាន់ខ្ពស់វៀតណាម។
សម្ដេចតេជោ ហ៊ុន សែន ស្វាគមន៍យ៉ាងកក់ក្តៅ និងអញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ឲ្យឡើងលើវេទិកាកិត្តិយស។ (រូបថត៖ VOV) |
ពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការជូនចំពោះលោកអគ្គលេខាបក្ស តូ ឡឹម ត្រូវបានធ្វើឡើងយ៉ាងឱឡារិកនាព្រឹកថ្ងៃទី ៦ ខែកុម្ភៈ នៅព្រះបរមរាជវាំង ក្រោមអធិបតីភាព សម្ដេចតេជោ ហ៊ុន សែន។ អញ្ជើញចូលរួមពិធីនេះ ក៏មានវត្តមាននាយករដ្ឋមន្ត្រីវៀតណាម លោក ហ្វាម មិញជីញ និងប្រធានរដ្ឋសភាវៀតណាមលោក ត្រឹន ថាញ់មិនផងដែរ។
ដំណើរទស្សនកិច្ចការងារលើកនេះរបស់លោកអគ្គលេខាបក្ស តូ ឡឹម ត្រូវបានគេរំពឹងថា នឹងបង្កើតនូវរបកគំហើញថ្មី និងបើកដំណាក់កាលថ្មីសម្រាប់ទំនាក់ទំនងវៀតណាម-កម្ពុជា ជាមួយនឹងការជឿទុកចិត្តខាងនយោបាយកាន់តែរឹងមាំ កិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅនិងទូលំទូលាយ និងការតភ្ជាប់គ្នាកាន់តែជិតស្និទ្ធ។
សម្ដេចតេជោ ហ៊ុន សែន អញ្ជើញលោកអគ្គលេខាបក្ស តូ ឡឹម ឲ្យមកត្រួតពលកិត្តិយសនៃកងយោធពលខេមរភូមិន្ទ។ (រូបថត៖ VOV) |
ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោកអគ្គលេខាបក្ស តូ ឡឹម ក៏នឹងធ្វើជាសហប្រធាននៅជំនួបជាន់ខ្ពស់រវាងបក្សកុម្មុយនិស្តវៀតណាម និងគណៈបក្សប្រជាជនកម្ពុជា; រួមជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់របស់កម្ពុជានិងឡាវ ធ្វើជាសហប្រធានក្នុងជំនួបរវាងប្រមុខបក្សទាំងបីផងដែរ។
នាព្រឹកថ្ងៃដដែល លោកអគ្គលេខាបក្ស តូ ឡឹម និងគណៈប្រតិភូ បានទៅដាក់កម្រងផ្កានៅវិមានឯករាជ្យ វិមានព្រះបរមបដិមាសម្តេចឪនរោត្តម សីហនុ និងវិមានមិត្តភាពវៀតណាម-កម្ពុជា ក្នុងទីក្រុងភ្នំពេញ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

