សម័យប្រជុំលើកទី ៩ រដ្ឋសភានីតិកាលទី ១៥ បានបំពេញរាល់របៀបវារះ និងគោលដៅដែលបានដាក់ចេញ។ នេះគឺជាសម័យប្រជុំដ៏សំខាន់បំផុតមួយក្នុងប្រវត្តិសាស្ត្រ។ បញ្ហាដែលរដ្ឋសភាបានសម្រេចចិត្តលើកនេះ សុទ្ធតែជាបញ្ហាសំខាន់ចាក់គ្រឹះសម្រាប់ប្រទេសជាតិ ឈានចូលយុគសម័យថ្មី គឺយុគសម័យស្ទុះឈានទៅមុខរបស់ប្រទេសជាតិ។

រូបថត៖ quochoi.vn

សញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ ចាប់ផ្តើមកំណែទម្រង់ស្ថាប័ន

ចំណុចលេចធ្លោមួយនៃវគ្គទី២ ក៏ដូចជាសម័យប្រជុំលើកទី៩ទាំងមូល គឺរដ្ឋសភានីតិកាលទី១៥ អនុម័តលើសេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ ដោយមានការឯកភាពពីប្រតិភូដែលចូលរួមបោះឆ្នោតទាំង ១០០%។ នេះជាសញ្ញាសម្គាល់ជាប្រវត្តិសាស្ត្រ បើកចេញបដិវត្តកំណែទម្រង់យ៉ាងស៊ីជម្រៅ តាមនោះ បង្ហាញពីគំនិតច្នៃប្រឌិតក្នុងអភិបាលកិច្ចរដ្ឋ។ រដ្ឋធម្មនុញ្ញវិសោធនកម្ម បានអនុវត្តន៍យ៉ាងទាន់ពេលវេលានូវគោលការណ៍របស់បក្ស បន្តផ្លាស់ប្តូរថ្មី រៀបចំក្បាល់ម៉ាស៊ីនដឹកនាំនៃប្រព័ន្ធនយោបាយ ឲ្យមានលក្ខណៈបង្រួម ប្រកបដោយសុពលភាព និងប្រសិទ្ធភាព បង្កើតមូលដ្ឋានច្បាប់សម្រាប់ការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២ កម្រិត ជំនួសឲ្យគំរូអាជ្ញាធរមូលដ្ឋាន ៣ កម្រិតដែលបានបង្ហាញពីភាពមិនគ្រប់គ្រាន់សម្រាប់ការអភិវឌ្ឍន៍របស់ប្រទេសជាតិ នាពេលបច្ចុប្បន្ន។

ការធ្វើវិសោធនកម្មនិងបំពេញបន្ថែមមាត្រាសំខាន់ៗនៃរដ្ឋធម្មនុញ្ញលើកនេះ បានបង្កើតមូលដ្ឋានគ្រឹះសម្រាប់ការកសាងប្រទេសវៀតណាមដ៏ខ្លាំង មាំមួន វិបុលភាព ប្រជាជនមានសុភមង្គល។ លោក Ha Sy Dong សមាជិកសភាខេត្ត Quang Tri និងលោកស្រី Nguyen Thi Thu Nguyet សមាជិការសភាខេត្ត Dak Lak បានអះអាងថា៖

“សេចក្តីសម្រេចចិត្តធ្វើវិសោធនកម្ម និងបំពេញបន្ថែមមាត្រាមួយចំនួននៃរដ្ឋធម្មនុញ្ញឆ្នាំ ២០១៣ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់បំផុត ដោយផ្លុំខ្យល់ថ្មីសម្រាប់ប្រទេសវៀតណាមហោះហើរឡើង”។

“នេះគឺជាការរៀបចំស្ថាប័ននៃទស្សនៈនិងការតំរង់ទិសរបស់បក្សលើបញ្ហានេះ បង្កើតមូលដ្ឋានច្បាប់ដ៏រឹងមាំសម្រាប់បដិវត្តន៍ក្នុងការរៀបចំក្បាល់ម៉ាស៊ីនតាមទិសបង្រួម ប្រតិបត្តិការប្រកបដោយសុពលភាព ប្រសិទ្ធភាព កសាងប្រទេសវៀតណាមអភិវឌ្ឍន៍ប្រកបដោយវិបុលភាព”។

សេចក្តីសម្រេចចិត្តសំខាន់មួយទៀតដែលរដ្ឋសភានីតិកាលទី ១៥ បានបោះឆ្នោតអនុម័ត គឺសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ស្តីពីការរៀបចំអង្គភាពរដ្ឋបាល ថ្នាក់ខេត្តឆ្នាំ ២០២៥។ សេចក្តីសម្រេចចិត្តនេះបានចូលជាធរមានចាប់ពីថ្ងៃអនុម័ត (១២ មិថុនា) ហើយនឹងចាប់ផ្តើមអនុវត្តចាប់ពីថ្ងៃទី ១ ខែកក្កដា។ នេះមិនត្រឹមតែជាសេចក្តីសម្រេចស្តីពីការរៀបចំអង្គភាពរដ្ឋបាលថ្នាក់ខេត្តប៉ុណ្ណោះទេ ប៉ុន្តែវាក៏បានគូសសញ្ញាចំណុចរបត់ដ៏ខ្លាំងក្លានៃការត្រិះរិះអភិបាលកិច្ចរដ្ឋ ក្នុងដំណាក់កាលសមាហរណកម្ម និងអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពផងដែរ។ លោកស្រី Nguyen Thi Ngoc Xuan សមាជិកសភាខេត្ត Binh Duong បានសង្កត់ធ្ងន់ថា៖

“នេះជាការសម្រេចចិត្តជាប្រវត្តិសាស្ត្រដ៏សំខាន់ មិនត្រឹមតែជួយរៀបចំអង្គភាពរដ្ឋបាលឡើងវិញ និងបង្កើតបរិយាកាស អភិវឌ្ឍន៍ថ្មីសម្រាប់ប្រទេសជាតិប៉ុណ្ណោះទេ ថែមទាំងបើកឱកាសសម្រាប់មូលដ្ឋាននានា រៀបចំរចនាសម្ព័ន្ធធនធាន ឡើងវិញ មិនត្រឹមតែផ្នែកសេដ្ឋកិច្ច វប្បធម៌ សង្គម ការពារជាតិ-សន្តិសុខប៉ុណ្ណោះទេ ថែមទាំងបង្កើតឱកាសដ៏ល្អសម្រាប់ប្រទេសយើងឈានចូលយុគសម័យថ្មីទៀតផង”។

ការត្រិះរិះអភិបាលកិច្ចដ៏ទម្លុះទម្លាយ និងចក្ខុវិស័យយុទ្ធសាស្ត្ររបស់វៀតណាមត្រូវបានឆ្លុះបញ្ចាំងនៅក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភាស្តីពីមជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិវៀតណាម ដែលមានទីតាំងនៅទីក្រុងហូជីមិញ និងទីក្រុងដាណាំង។ នេះគឺជាគំរូអភិវឌ្ឍន៍មួយដែលផ្សារភ្ជាប់ជាមួយនឹងកត្តាជំរុញកំណើនថ្មី ដើម្បីលើកកំពស់តួនាទីរបស់វៀតណាមក្នុងយុគសម័យថ្មី។ សម័យប្រជុំលើកទី៩ នៃរដ្ឋសភា នីតិកាលទី១៥ ក៏បានអនុម័តលើសេចក្តីសម្រេចចិត្តសំខាន់ៗ ស្តីពីសុខុមាលភាពសង្គម ជាពិសេសការលើកលែង និងឧបត្ថម្ភថ្លៃសិក្សា ដល់កុមារមត្តេយ្យសិក្សា សិស្សចំណេះទូទៅ និងអ្នកដែលសិក្សាកម្មវិធីអប់រំទូទៅក្នុងគ្រឹះស្ថានអប់រំនានាក្នុងប្រព័ន្ធអប់រំជាតិ។ ការលើកលែងពន្ធលើវិស័យកសិកម្មរយៈពេល ៥ ឆ្នាំទៀតរហូតដល់ឆ្នាំ ២០៣០។ រដ្ឋសភាក៏បានអនុម័តលើសេចក្តីសម្រេចចិត្តលុបចោលទោសប្រហារជីវិតចំពោះបទល្មើសចំនួន ៨ ដែលបង្ហាញពីស្មារតីផ្លាស់ប្តូរថ្មី បម្រើសកម្មភាពសហប្រតិបត្តិការអន្តរជាតិយ៉ាងទូលំទូលាយរបស់វៀតណាមលើគ្រប់វិស័យនៃជីវភាពសង្គម។

ស្មារតីផ្លាស់ប្តូរថ្មី ក្នុងការកសាងច្បាប់

សម័យប្រជុំលើកទី៩ រដ្ឋសភា នីតិកាលទី១៥ គឺជាសម័យប្រជុំដែលសម្រេចបាននូវកំណត់ត្រាខ្ពស់ក្នុងការដោះស្រាយ និងធ្វើវិសោធនកម្មសេចក្តីព្រាងច្បាប់ជាច្រើន ដើម្បីដោះស្រាយបញ្ហាបន្ទាន់ និងដាក់ឲ្យដំណើរភ្លាមៗ ដូចជា៖ ច្បាប់ពាក់ព័ន្ធនឹងវិស័យវិនិយោគ; ទាក់ទងនឹងការអនុវត្តគំរូអាជ្ញាធរមូលដ្ឋាន ២កម្រិត។ល។ រដ្ឋសភាបានផ្អែកលើស្ថានភាពជាក់ស្តែងដើម្បីធ្វើវិសោធនកម្មយ៉ាងទូលំទូលាយ កែសម្រួលមួយផ្នែក ឬធ្វើវិសោធនកម្មច្បាប់មួយចំនួនឱ្យសមស្របទៅនឹងតម្រូវការជាក់ស្តែង។ ទាំងអស់នេះ បានបង្ហាញពីភាពម្ចាស់ការ និងទាន់ពេលវេលារបស់រដ្ឋសភាក្នុងការរៀបចំស្ថាប័ននូវតម្រូវការ និងគោលនយោបាយរបស់បក្សក្នុងការអភិវឌ្ឍប្រទេសជាតិក្នុងស្ថានភាពថ្មី។

យោងតាម លោក Nguyen Ngoc Son សមាជិកសភានៃខេត្ត Hai Duong (បច្ចុប្បន្ន បានបញ្ចូលទៅក្នុងទីក្រុង Hai Phong) សម័យប្រជុំលើកនេះបានគូសសញ្ញា ជំហានផ្លាស់ប្តូរជាមូលដ្ឋាននៃរដ្ឋសភា។

“មានបញ្ហាថ្មីៗ ដែលមិនធ្លាប់មានពីមុនមក ដូចជាច្បាប់ស្តីពីឧស្សាហកម្មបច្ចេកវិទ្យាឌីជីថល ឬច្បាប់ទាក់ទងនឹងការអនុវត្តសេចក្តីសម្រេចចិត្តលេខ ៥៧ ស្តីពីរបក់គំហើញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ និងការផ្លាស់ប្តូរឌីជីថលជាតិ ដើម្បីដាក់បញ្ចូលទៅក្នុងសេចក្តីសម្រេចចិត្តរបស់រដ្ឋសភា ឬស្តីពីច្បាប់ពីសេដ្ឋកិច្ចឯកជន... ដែលរដ្ឋសភានៅតែអនុវត្តយ៉ាងវិជ្ជមាន និងមានគុណភាពពិតប្រាកដ។ ខ្ញុំគិតថា ការផ្លាស់ប្តូរដោយវិធីសាស្រ្តនៃការធ្វើវិសោធនកម្មច្បាប់ស្តីពីការចេញផ្សាយឯកសារច្បាប់ និងទំនួលខុសត្រូវរបស់ស្ថាប័នរដ្ឋសភានាពេលថ្មីៗនេះ បានរួមចំណែកដល់ភាពជោគជ័យនៃសម័យប្រជុំនេះ”។

សម័យប្រជុំលើកទី៩ រដ្ឋសភានីតិកាលទី១៥ បានបង្ហាញពីការឯកភាព និងសាមគ្គីភាពខ្ពស់ ចំពោះសេចក្តីសម្រេចសំខាន់ៗរបស់ប្រទេសជាតិ។ សេចក្តីសម្រេចដែលរដ្ឋសភាបានអនុម័តនាពេលនេះ សុទ្ធសឹងជាការសម្រេចចិត្តដ៏សំខាន់ មានលក្ខណៈប្រវត្តិសាស្ត្រ ហើយនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់រដ្ឋាភិបាលក្នុងការបំពេញភារកិច្ចអភិវឌ្ឍន៍ប្រទេសជាតិ៕