ស្គរភាជន៍ជាឧបករណ៍តន្ត្រីដ៏ថ្លៃថ្លារបស់ជនជាតិ Cao Lan។ (រូបថត៖ dantocmiennui.vn) |
ស្គរភាជន៍ជាឧបករណ៍តន្ត្រីដ៏សំខាន់ដែលត្រូវបានប្រើប្រាស់ក្នុងពិធីសែនទេវតា និងពិធីបួងសួងសុំទឹកភ្លៀង រដូវអំណោយផល ឬលាភសំណាងល្អ។ ក្រៅពី នោះ ប្រជាជនជាជនជាតិ Cao Lan ក៏វាយស្គរភាជន៍ដើម្បីរាំអមរបាំប្រពៃណីរបស់ ជនជាតិខ្លួនក្នុងពិធីបុណ្យទាននានាផងដែរ។
ប្រភេទឧបករណ៍តន្ត្រីមួយទៀតដែលមានឥទ្ធិពលដ៏ធំក្នុងជីវភាពរស់នៅ របស់ជនជាតិ Cao Lan នោះគឺបំពង់បញ្ជូនសម្លេង។ ដំបូងឡើយ គេជ្រើសរើស បំពង់ឫស្សីដ៏វែងនិងត្រង់។ មុខកាត់បំពង់ម្ខាងត្រូវបានបិទជិត ហើយតភ្ជាប់បំពង់ចំនួន ២ជាមួយគ្នា ដោយខ្សែសូត្រ ខ្សែចេសឬខ្សែសន្ទូចមួយ ក្នុងចម្ងាយចន្លោះពី១០ ដល់៥០ម៉ែត្រ។ សិប្បករ Sam Van Dao នៅឃុំ Dai Phu ឲ្យដឹងថា កាលពីមុន ជនជាតិ Cao Lan បានប្រើប្រាស់ស្បែកកង្កែបសម្រាប់បិទជិតបំពង់ឫស្សី ប៉ុន្តែ នាសព្វថ្ងៃ ពួកគេអាចប្រើប្រាស់សម្ភារៈផ្សេងៗដូចជា ក្រណាត់ឬនីឡុង។ លោក Dao បន្ថែមទៀតថា៖ “មុននេះ តាមលោកតាលោកយាយប្រាប់ថា ចម្ងាយឆ្ងាយជាង ចំណែក ឥឡូវនេះចម្ងាយប្រហែល ២ ម៉ែត្រគឺជិតពេកទៅហើយ។ បំពង់ឫស្សីត្រូវបាន យកពីព្រៃ មានប្រវែងប្រមាណ១៥សាំងទីម៉ែត្រ ហើយតភ្ជាប់បំពង់ចំនួន២ជា មួយគ្នាដោយខ្សែចេសមួយ”។
ឧបករណ៍តន្ត្រីមួយក្នុងចំណោមឧបករណ៍តន្ត្រីដ៏លេចធ្លោផ្សេងទៀតរបស់ ជនជាតិ Cao Lan គឺជាត្រែ Pi le។ ទោះបី នេះមិនមែនជាឧបករណ៍របស់ជន ជាតិ Cao Lan តែម្នាក់ឯងឡើយ ប៉ុន្តែការប្រើប្រាស់ក្នុងបរិយាកាសឬក៏ ព្រឹត្តិការណ៍ជាក់ស្ដែង បែរជាខុសប្លែកទាំងស្រុង។ ចំពោះជនជាតិ Cao Lan ត្រែ Pi le ត្រូវបានប្រើប្រាស់យ៉ាងច្រើនជាងគេ គឺក្នុងពិធីបុណ្យសពប្រពៃណី។ សិប្បករ Sam Van Dao ឲ្យដឹងថា Pi le ជាឧបករណ៍តន្ត្រីប្រកបដោយប្រជា ប្រិយភាព ដែលត្រូវបានធ្វើពីឫស្សី ដែលជាវត្ថុធាតុមានស្រាប់នៅក្នុង ព្រៃឈើឬក្នុងចម្ការរបស់គ្រួសារនីមួយៗ។ លោកបន្តទៀតថា៖ “Pi le ក៏ដូចជានឹងត្រែ ឬខ្លុយអញ្ចឹង។ វាត្រូវបានធ្វើពីដើមឫស្សី នៅក្បាល មួយបានភ្ជាប់នឹងចីវលោសំរិទ្ធមួយ។ Pi le មានប្រវែងប្រមាណ៤០សាំងទីម៉ែត្រ ដែលបានចោះប្រហោងចំនួន៦ឬ៨រន្ធ។ នាសព្វថ្ងៃ ភាគច្រើនត្រូវបានប្រើប្រាស់ ក្នុងពិធីបុណ្យសព្វ”។
ក្រៅពីឧបករណ៍តន្ត្រីស្នូលទាំង៣ខាងលើ ជនជាតិ Cao Lan ក៏ប្រើប្រាស់ ឧបករណ៍តន្ត្រីផ្សេងមួយចំនួនទៀតក្នុងជីវភាពរស់នៅប្រចាំថ្ងៃដូចជា ឈិង (chum choe) ឬជួង ជាដើម៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
