ត្រី Bong ធំធាត់យ៉ាងយឺតយ៉ាវណាស់។ (រូបថត៖ VOV) |
ត្រី Bong ងាយចិញ្ចឹម ដោយសារវាស៊ីចំណីដ៏សម្បូរបែបដូចជា ស្មៅឬអាហារនៅ សល់របស់គ្រួសារ។ ប៉ុន្តែ ត្រីធំធាត់យឺត ចិញ្ចឹមបាន២ឆ្នាំទើបមានទំហំស្មើនឹងម្រាមដៃ ២ ប៉ុណ្ណោះ សម្បីតែចិញ្ចឹមបាន៣០ដល់៤០ឆ្នាំ ក៏មានទម្ងន់តែជាង២០គីឡូដែរ។ ដោយសារត្រីធំធាត់យ៉ាងយឺតអញ្ចឹង បានជាត្រឹមតែក្នុងឱកាសដ៏សំខាន់ពិសេសដូចជាបុណ្យតេត ឬពិធីរៀបអាពាហ៍ពិពាហ៍ប៉ុណ្ណោះ ទើបអ្នកភូមិបានចាប់ត្រីសម្រាប់ធ្វើម្ហូប ទទួលភ្ញៀវ។លោក Hoang Ta Ngo នៅឃុំ Lam Thuong ឲ្យដឹងថា៖ “កាលពីមុន ជីដូនជីតាចូលចិត្តត្រី Bong នេះណាស់។ ពេលទទួលភ្ញៀវ ពិសេសមកលេងផ្ទះ ទើបកាប់ត្រី ឬក៏មានអ្នកធ្លាក់ខ្លួនឈឺ ឬស្ត្រីៗក្រោយពីសម្រាលកូន ទើប ចាប់ត្រីឲ្យទទួលទានប៉ុណ្ណោះ។ ជាពិសេសគឺ ពេលមនុស្សចាស់លាចាកលោកទៅ គ្រួសារ ធ្វើពិធីសែនគឺត្រូវមានត្រីនេះ។ ប្រសិនបើគ្រួសារណាមិនមាន ទើបបានប្រើប្រាស់ត្រីគល់រាំង សាមញ្ញជំនួសវិញ”។
ម្ហូបត្រីឆៅជាម្ហូបអាហារដ៏ឆ្ងាញ់ពិសារដែលពិបាកបំភ្លេចចំពោះអ្នកដែលទទួលទានជាលើកដំបូង។ |
ត្រី Bong ថែមទាំងត្រូវបានប្រជាជនកែច្នៃជាម្ហូបផ្សេងៗជាច្រើនទៀតដូចជា ត្រីអាំង ញាំត្រី ក្បាលត្រីធ្វើសម្លម្ជូរ ត្រីចំហុយ ឬព្រុយត្រីចៀន ជាដើម។លោក Do Huy នៅទីក្រុង Yen Bai ដែលទទួលទានត្រី Bong នៅស្រុក Luc Yen ជាលើកដំបូង បានចែករំលែកថា៖ “ត្រី Bong នេះ មានរសជាតិខុសប្លែកទាំងស្រុងបើធៀបនឹងប្រភេទត្រីផ្សេងៗ ទៀត។ សាច់ត្រីផ្អែម មិនឆ្អាប ហើយស្វិតណាស់។ ខ្ញុំចាប់អារម្មណ៍ខ្លាំងបំផុតចំពោះ ញាំត្រីនិងត្រីអាំង”។
នាបច្ចុប្បន្ន ត្រី Bong ត្រូវបានចិញ្ចឹមនៅឃុំជាច្រើន ក្នុងគោលដៅតាំងលំអរផង ព្រមទាំងធ្វើជាម្ហូបនិងជួយបង្កើនប្រាក់ចំណូលទៀតផង។ អាជ្ញាធរមូលដ្ឋានបានលើក ទឹកចិត្ត ចលនាប្រជាជន ចិញ្ចឹមប្រភេទត្រីនេះ ដើម្បីបង្កើនប្រាក់ចំណូល អភិវឌ្ឍសេដ្ឋ កិច្ច។ លោក Hoang Khi Phach អនុប្រធានគណៈកម្មាធិការប្រជាជនជុំ Lam Thuong ស្រុក Luc Yen បានឲ្យដឹងថា៖ “នាបច្ចុប្បន្ន ប្រជាជនចិញ្ចឹមត្រី Bong តាមលក្ខណៈគ្រួសារប៉ុណ្ណោះ ដើម្បីតាំង លំអរ និងធ្វើម្ហូបទទួលភ្ញៀវ ដោយសារត្រីនេះឆ្ងាញ់ណាស់ មិនឆ្អាបដូចប្រភេទត្រី ផ្សេងៗឡើយ។ នាពេលខាងមុខ អាជ្ញាធរមូលដ្ឋាននឹងលើកទឹកចិត្តប្រជាជនចិញ្ចឹមត្រី Bong តាមវិធីសាស្ត្រចិញ្ចឹម ប្រមូលផ្ដុំ ដើម្បីឆ្លើយតបបាននូវតម្រូវការទីផ្សារ តាមនោះ លើកកំពស់ជីវភាពរស់នៅរបស់ប្រជាជន”។
មកដល់ Luc Yen ក្រៅពីការទៅទស្សនាគោលដៅទេសចរណ៍គួរឲ្យទាក់ទាញ រមណីយដ្ឋានស្រស់ស្អាត ឬស្វែងយល់ពីវប្បធម៌របស់បណ្ដាជនជាតិនៅទីនេះ ភ្ញៀវ ទេសចរមិនអាចរំលងឱកាសទទួលទានម្ហូបអាហារដ៏វិសេសវិសាលប្រចាំតំបន់បានឡើយ ក្នុងនោះមានម្ហូបត្រី Bong របស់ជនជាតិ Tay នៅតំបន់ព្រៃភ្នំភាគពាយ័ព្យ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

