ឥស្លាមសាសនិកឥណ្ឌូនេស៊ីលាងដៃមុនពេលចូលវិហារ Al-Noor។ |
លោក Husni Pratama ជនជាតិឥណ្ឌូនេស៊ី ជាសាសនិកម្នាក់ដែល តែងតែទៅកាន់វិហារឥស្លាម Al-Noor លើវិថី Hang Luoc ទីក្រុងហាណូយ ដើម្បី បួងសួង នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍។ ពិធីការទាំងអស់នៅវិហារនេះ សុទ្ធតែធានាតាមបទបញ្ញត្តិស្ដីពីការបង្ការប្រឆាំងនឹងជម្ងឺរាតត្បាត។ លោក Husen Iman អ្នកណែនាំពិធីការនៅវិហារឥស្លាម Al-Noor ឲ្យដឹងថា ក្រោយពីជម្ងឺរាត ត្បាត កូវីដ ១៩ ផ្ទុះឡើង បរិមាណមនុស្សមកទីនេះបានថយចុះជាច្រើនបង្គួរ។ លោកឲ្យដឹងបន្ថែមទៀតថា៖ “មុនពេលកើតមានកូវីដ ១៩ នៅថ្ងៃសុក្រជារៀងរាល់សប្ដាហ៍ច្រើនតែមាន សាសនិកប្រមាណ២០០នាក់មកដល់ទីនេះ ប៉ុន្តែបន្ទាប់ពីការផ្ទុះជម្ងឺរាតត្បាត បរិមាណនេះបានថយចុះជាច្រើន។ វិហារអនុវត្តន៍យ៉ាងម៉ឺងម៉ាត់តាមបទបញ្ញត្តិ របស់ក្រសួងសុខាភិបាល ដែលតម្រូវឲ្យសាសនិកត្រូវពាក់ម៉ាស់ ប្រើប្រាស់ ទឹកលាងដៃកំចាត់មេរោគ ហើយជៀសវាងការប្រមូលផ្ដុំគ្នា។ បន្ទាប់ពីធ្វើពិធី រួចរាល់ ពួកគេនឹងទៅផ្ទះភ្លាម មិនប្រមូលផ្ដុំគ្នាជជែកគ្នាលេងដូចមុនទេ”។
ការធ្វើពិធីបួងសួងក្នុងវិហារឥស្លាម Al-Noor ត្រូវធានាតាមបទបញ្ញត្តិបង្ការប្រឆាំងជម្ងឺរាតត្បាត។ |
“នៅឆ្នាំទៅមិញ យើងខ្ញុំមិនមានសកម្មភាពប្រមូលផ្ដុំគ្នាអំណរបុណ្យ រ៉ាម៉ាដានឡើយ ដោយសារបុណ្យរ៉ាម៉ាដានប្រព្រឹត្តទៅស្របពេលដែលជម្ងឺ រាតត្បាតកំពុងផ្ទុះរាលដាលយ៉ាងខ្លាំង។ ប៉ុន្តែ ឆ្នាំនេះ នាយប់ថ្ងៃសៅរិ៍ជារៀងរាល់ សប្ដាហ៍ ស្ថានទូតឥណ្ឌូនេស៊ីអាចរៀបចំពិធីស្រាយបួស។កុមារអាចរៀនអានគម្ពី ធម៌ កូរ៉ាន បន្ទាប់នោះ យើងគ្រប់គ្នានឹងចូលរួមពិធីស្រាយបួស ពិធីបួងសួង Tarawih។ ពិតជាអស្ចារ្យណាស់”។
“ចំពោះជនឥស្លាមឥណ្ឌូនេស៊ីនៅហាណូយ យើងខ្ញុំតែងតែធ្វើពិធី បួងសួង Tarawih នៅឯស្ថានទូតឥណ្ឌូនេស៊ីនៅយប់ថ្ងៃទីសៅរិ៍ជារៀងរាល់ សប្ដាហ៍ ប៉ុន្តែ ត្រូវរក្សាគម្លាតសុវត្ថិភាព។ ប៉ុន្តែថ្មីៗនេះ ជម្ងឺ កូវីដ ១៩ មានសញ្ញា ផ្ទុះរាលដាលឡើងវិញ ហេតុដូច្នេះ យើងខ្ញុំនឹងបួងសួងនៅផ្ទះនាយប់ថ្ងៃសុក្រជា ប្រចាំសប្ដាហ៍ ហើយយើងខ្ញុំនឹងអំណរបុណ្យ Idul Fitri ដោយទ្រង់ទ្រាយដ៏សមស្រប នឹងស្ថានភាពជម្ងឺរាតត្បាតផងដែរ”
បញ្ចប់ខែបុណ្យរ៉ាម៉ាដាន ប្រជាជនឥស្លាមឥណ្ឌូនេស៊ីនឹងទទួលអំណរ បុណ្យ Idul Fitri (ឬបានហៅថា បុណ្យ Lebaran) ក៏ជាពិធីបុណ្យដ៏សំខាន់បំផុត ក្នុងឆ្នាំរបស់ប្រជាជនឥស្លាមឥណ្ឌូនេស៊ីផងដែរ។ ដោយសារការវិវឌ្ឍន៍យ៉ាងស្មុគ ស្មាញនៃជម្ងឺរាតត្បាតក្នុងប៉ុន្មានថ្ងៃចុងខែរ៉ាម៉ាដាន ចូច្នេះបានជាតាមសារាចរណ៍របស់ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលវៀតណាម វិហារ Al-Noor នឹងមិនអាចរៀបចំបុណ្យ Idul Fitri ដូចឆ្នាំមុនៗបានឡើយ។ ទោះជាយ៉ាងនេះក៏ដោយ ប៉ុន្តែ សហគមន៍ ជនឥស្លាមឥណ្ឌូនេស៊ីនៅវៀតណាមនឹងអនុវត្តន៍សកម្មភាពសាសនាតាមវិធី ដោយឡែករបស់ខ្លួន ដើម្បីធានាសុវត្ថិភាពផង ព្រមទាំងរួមគ្នាបួងសួងសុំឲ្យ ជម្ងឺរាតត្បាតនឹងបញ្ចប់យ៉ាងឆាប់ៗផង៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

