កាហ្វេត្រូវលីង និងបូកដោយដៃទើបឆ្ងាញ់ (រូបថត: VOV)

Y Pot Nie កើតក្នុងឆ្នាំ ១៩៨៨ ជានាយកក្រុមហ៊ុនចំកាត់ Ede កាហ្វេ ដែលមានទីតាំងស្ថិតនៅភូមិ Kla ឃុំ Drai Sap ស្រុក Krong Ana ខេត្ត Dak Lak។ ទោះបីទើប តែបានបង្កើតថ្មីអស់រយៈពេលជាងកន្លះឆ្នាំមកក៏ដោយ ប៉ុន្តែ ផលិតផលរបស់ក្រុមហ៊ុន ត្រូវបានអតិថិជនក្នុងស្រុកនិងបរទេសស្គាល់ដល់តាំងពីយូរយារណាស់មកហើយ ។

ចែករំលែកអំពីនិស្ស័យចាប់ផ្តើមអាជីវកម្មជាមួយម៉ាក់យីហោ Ede កាហ្វេ លោក Y Pot បានអោយដឹងថា នៅឆ្នាំ ២០១៤ បន្ទាប់ពីបញ្ចប់ការសិក្សាពីមហាវិទ្យាល័យវេជ្ជសាស្ត្រ Da Nang មក លោកបានធ្វើការនៅមន្ទីរពេទ្យមួយចំនួន ក្នុងទីក្រុងហូជីមិញនិង Dak Lak។ មានថ្ងៃមួយ លោកបានយកកញ្ចប់កាហ្វេម្សៅធ្វើដោយខ្លួនឯង ដើម្បីជូនដល់មិត្តម្នាក់ហើយទទួលបានមតិឆ្លើយតបយ៉ាងវិជ្ជមានណាស់។

“ដំបូងឡើយខ្ញុំគិតថា បានយកគ្រាប់កាហ្វេនេះទៅលីង បន្ទាប់មកបុកដោយដៃ ហើយឆុងអោយមិត្តភក្តិពិសារ។ បន្ទាប់មក មិត្តភក្តិខ្ញុំបានទូរស័ព្ទមកខ្ញុំវិញ ដោយសរសើរកាហ្វេដែលមានរសជាតិឈ្ងុយឆ្ងាញ់ និងសុទ្ធ ១០០%។ ចាប់តាំងពីពេលនោះមកមិត្តភក្តិរបស់ខ្ញុំបានប្រាប់ខ្ញុំ បើកក្រុមហ៊ុនដើម្បីអោយមនុស្សកាន់តែច្រើនស្គាល់អំពីម៉ាកកាហ្វេម្សៅនេះ។ ពីគោលដៅនោះ ខ្ញុំបានស្រាវជ្រាវយ៉ាងសកម្ម ហើយបង្កើតផលិតផលផ្ទាល់ខ្លួន”។ នេះបើយោងតាមការសំណេះសំណាលរបស់ លោក Y Pot។

ដើម្បីបង្កើតម៉ាក់យីហោកាហ្វេមួយ ដែលមានអត្ដសញ្ញាណផ្ទាល់ខ្លួននោះ លោក Y Pot បានទៅកាន់នាយកដ្ឋានកម្មសិទ្ធិបញ្ញា ដើម្បីចុះបញ្ជីពាណិជ្ជកម្មម៉ាក់យីហោផលិត ផលកសិកម្មស្អាត និងគ្មានជាតិគីមី “Ede កាហ្វេ”។ ទន្ទឹមជាមួយគ្នានេះ លោកបានផ្សព្វផ្សាយយ៉ាងសកម្ម នៅលើបណ្តាញសង្គម ដូចជា ហ្វេសប៊ុក Zalo និងរូបលោកផ្ទាល់បានទៅកាន់ហាងនានា ទាំងក្នុងនិងក្រៅខេត្ត ដើម្បីស្វែងរកទីផ្សារនិងតភ្ជាប់អតិថិជន។ លោក Y Pot បានអោយដឹងថា គ្រួសាររបស់លោកមានផ្ទៃដីដាំកាហ្វេ ត្រឹមតែ ៣ ហិកតាប៉ុណ្ណោះ ហេតុដូច្នេះ ដើម្បីធានាបរិមាណកាហ្វេសម្រាប់ផ្គត់ផ្គង់ដល់ទីផ្សារនោះ លោកត្រូវតភ្ជាប់ជាមួយគ្រួសារកសិករដាំកាហ្វេមួយចំនួនក្នុងភូមិ Kla ដោយពង្រីកតំបន់ផលិតកម្មកាហ្វេស្អាតឡើងដល់ ១០ ហិកតា។

បន្ទាប់ពីការតស៊ូនិងការខិតខំប្រឹងប្រែងមក លោក Y Pot Nie បានចាប់ដៃអតិថិ ជនសក្តានុពលរួមទាំងអតិថិជនលក់រាយនិងលក់ដុំ នៅតាមខេត្តនិងទីក្រុងជាច្រើននៅទូទាំងប្រទេស ដើម្បីជួយគាត់មានទីផ្សារប្រើប្រាស់ម្សៅកាហ្វេ ជាមធ្យម ប្រហែល ៤ តោនរៀងរាល់ខែ។ លើសពីនេះទៀត ដោយសារស្តង់ដារគុណភាព បានជាផលិតផលគ្រាប់កាហ្វេ Ede ត្រូវបាននាំចេញទៅទីផ្សារសិង្ហបុរី ជាមធ្យមក្នុងមួយខែ ពី ២ ទៅ ៤ តោន។ លោក Y Pot បានះអោយដឹងថា៖ “នេះគឺជាកាហ្វេស្អាត កាហ្វេសរីរាង្គ ហេតុដូច្នេះដំបូងយើងលក់ក្នុងតម្លៃ ២៥០ ពាន់ដុង ក្នុងមួយគីឡូក្រាម។ ហើយឥឡូវនេះ ជាមួយនឹងការកង្វះខាតកាហ្វេសរីរាង្គ តាមនោះ តម្លៃលក់កាហ្វេបានកើនឡើងដល់ ៣៩៥ ពាន់មួយគីឡូក្រាម។ បច្ចុប្បន្ន ប្រភេទកាហ្វេនេះ ទទួលបានប្រជាប្រិយភាពខ្លាំងណាស់ ពីមិត្តភក្តិនិងភ្ញៀវទេសចរបរទេស”។

នាំកាហ្វេទៅតាំងបង្ហាញនៅការតាំងពិព័រណ៍នានា ក៏ជាវិធីមួយសម្រាប់ផ្សព្វផ្សាយម៉ាក់យីហោកាហ្វេផងដែរ (រូបថត៖ VOV)

ទោះបីជាទើបតែត្រូវបានបង្កើតឡើងក៏ដោយ ប៉ុន្តែ Ede កាហ្វេបានបញ្ជាក់ពីតួនា ទីនិងម៉ាក់យីហោរបស់ខ្លួន។ កាលពីឆ្នាំ ២០១៩ កន្លងមក ក្រុមហ៊ុន Ede កាហ្វេ ទទួលបានម៉ាក់យីហោ “ល្បីឈ្មោះឆ្នាំ ២០១៩”។ លោក Y Pot បានអោយដឹងថា នឹងម្ចាស់ការ ផ្សព្វផ្សាយផលិតផលនេះទៅកាន់ហាងទាំងក្នុងនិងក្រៅប្រទេស ដើម្បីបើកទូលាយទីផ្សារ។ លោក Y Pot បានដោយដឹងថា៖ “ត្រូវស្វែងរកទីផ្សារអន្តរជាតិ ដើម្បីធ្វើឱ្យផលិតផលកាហ្វេរបស់ខ្លួន បានអតិថិជនបរទេសស្គាល់ជាច្រើន អំពីផលិតផលកាហ្វេស្អាត កាហ្វេសុទ្ធ Dak Lak។ បច្ចុប្បន្នយើងខ្ញុំមានការសប្បាយចិត្តណាស់ ដែលបានចុះកុងត្រាជាមួយសិង្ហបុរី។ ទន្ទឹមនឹងនេះ ខ្ញុំកំពុងចរចាជាមួយអតិថិជនសក្តានុពលនៅជប៉ុននិងកូរ៉េខាងត្បូងផង”។

បន្ទាប់ពីបានឆ្លងការលំបាកជាច្រើនមក Y Pot Nie បានរកឃើញទិសដៅសមស្របដើម្បីចាប់ផ្តើមអាជីវកម្ម។ ឆ្លៀតយកប្រៀបខ្លាំងពីផលិតផលកសិកម្មក្នុងស្រុក បុរសជនជាតិ Ede រូបនេះ បានចូលរួមចំណែកលើកកម្ពស់តម្លៃផលិតផលកសិកម្ម ដែលផលិតដោយប្រជាជនក្នុងតំបន់ផងដែរ៕