អ្នកកវី To Huu និងភរិយា។ (រូបថត៖ daidoanket.vn) |
អ្នកកវី To Huu មានឈ្មោះពិតថា Nguyen Kim Thanh។ លោកបានកើត នៅភូមិ Phu Lai នៅជិតអតីតរាជធានី Hue។ តាំងពីយុវវ័យ លោកបាន សូត្រកំណាព្យ ដល់ពេលមានអាយុ១៨ឆ្នាំ លោកមានបទកំណាព្យត្រូវបាន ចុះផ្សាយលើកាសែតរួចហើយ។ នៅឆ្នាំដដែលនោះ លោកចូលបក្ស កុម្មុយនិស្តវៀតណាម។ នៅឆ្នាំ១៩៤៦ លោកបោះពុម្ភផ្សាយកម្រងកំណាព្យ ដំបូងដោយមានចំណងជើងថា “កំណាព្យ” ហើយក្រោយនោះប្ដូរទៅជា “ពីនោះ”។ លោកសាស្ត្រាចារ្យ បណ្ឌិត Le Quang Hung អនុប្រធាន ដេប៉ាដឺម៉ង់វៀតណាមវិទ្យានៃសាកលវិទ្យាល័យគរុកោសល្យហាណូយ បានឲ្យដឹងថា៖
“និយាយដល់អ្នកកវី To Huu គឺនិយាយដល់អ្នកឈានមុខគេនៃខឿន កំណាព្យបដិវត្តន៍វៀតណាមក្នុងពាក់កណ្ដាលដំបូងនៃសតវត្សទី២០ ជា ពិសេសគឺក្នុងដំណាក់កាលប្រវត្តិសាស្ត្រដ៏ក្លាហានមោះមុតរបស់ប្រជាជាតិ។ ចាប់ពីពេលជាយុវបុរសអាយុតែ១៧ឆ្នាំប៉ុណ្ណោះ “ព្រលឹង” ក្នុងកំណាព្យ To Huu បានផ្សាភ្ជាប់នឹងបុព្វហេតុបដិវត្តន៍របស់ប្រជាជាតិរួចហើយ។ ចាប់ តាំងពីពេលនោះមក កំណាព្យរបស់លោកកាន់តែច្បាមជាប់នឹងភារកិច្ច នយោបាយ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រដ៏មហិមាររបស់ប្រជាជាតិ ថែមទៀត។ To Huu ត្រូវបានលើកតម្កើងជាអ្នកកវីនៃប្រវត្តិសាស្ត្រជាតិ ជាអ្នកកវី តំណាងឲ្យឆន្ទៈ ផលប្រយោជន៍និងសេចក្ដីប្រាថ្នារបស់ប្រជាជាតិ។ ស្នាដៃ របស់អ្នកកវី To Huu តែងតែដើរទន្ទឹមគ្នាជាមួយការបោះជំហាននីមួយៗរបស់ ប្រជាជាតិក្នុងអំឡុងពេលជាងពាក់កណ្ដាលសតវត្ស។ អាចនិយាយបានថា កំណាព្យ To Huu គឺជាសក្ខីភាពដ៏រស់រវើកនៃការចុះសម្រុងគ្នារវាង នយោបាយនិងសិល្បៈ រវាងបដិវត្តន៍និងប្រជាជាតិ”។
ក្នុងសង្គ្រាមប្រឆាំងនឹងអាណានិគមនិយមបារាំងនិងចក្រពត្តិអាមេរិក សង្គ្រោះជាតិ To Huu បាននិពន្ធបទកំណាព្យជាច្រើនដើម្បីលើកទឹកចិត្ត ស្មារតីរបស់យុទ្ធជននិងប្រជាជន។ ល្បីល្បាញបំផុតគឺបទកំណាព្យ៖ “Viet Bac” “Luom” “សាទរយុទ្ធជន Dien Bien” “វៀតណាមឈាមនិងផ្កា” “ពី ប្រទេសគុយបា” ជាដើម។ កំណាព្យ To Huu មានភាពផ្អែមល្ហែមជ្រួតជ្រាបចូលជ្រៅក្នុងព្រលឹងនៃគ្រប់ជំនាន់ ហើយត្រូវបានថែរក្សានិងពង្រីកដូច ជាកម្លាំងស្មារតីមួយ និងតម្លៃវប្បធម៌មួយរបស់មនុស្សយុគសម័យហូជីមិញ។
កំណាព្យរបស់អ្នកកវី To Huu ត្រូវបានបំផុសគំនិតដោយប្រវត្តិសាស្ត្រ ប្រជាជាតិ មិនមែនជាការបំផុសគំនិតដោយរឿងរ៉ាវឯកជននោះឡើយ។ កំណាព្យ To Huu រំលេចជោគវាសនារបស់ប្រជាជាតិនិងសហគមន៍ ជំនួស ឲ្យជោគវាសនារបស់នរណាម្នាក់។ ឬនិយាយត្រូវជាង គឺជោគវាសនារបស់ បុគ្គលបានលាយបញ្ចូលគ្នាក្នុងជោគវាសនារបស់សហគមន៍និងប្រជាជាតិ។ លោកតែងតែលើកសរសើរឧត្តមគតិ ឬមនុស្សដែលមានឧត្តមគតិកុម្មុយ និស្ត លើកសរសើរប្រជាជន លើកសរសើរប្រទេសជាតិ។ ក្នុងកំណាព្យ To Huu បញ្ហានយោបាយត្រូវបានអ្នកកវីរូបនេះបង្ហាញដោយភាសានៃសេចក្ដី ស្រឡាញ់តាមបែបធម្មជាតិ មិនមែនជាការចាប់បង្ខំនោះឡើយ។ បកស្រាយ អំពីប្រការនេះ លោកសាស្ត្រាចារ្យ បណ្ឌិត Le Quang Hung បានឲ្យដឹងថា៖
“To Huu ជាអ្នកកវីដែលមានរបៀបរស់នៅធំធេង មានមនោសញ្ចេតនាធំធេង និង មានក្ដីសប្បាយរីករាយធំធេងដែរ។ របៀបរស់នៅធំគឺជារបៀបរស់នៅបដិវត្តន៍ ជាការលះបង់សម្រាប់ប្រជាជាតិ។ មនោសញ្ចេតនាធំធេង គឺជាមនោសញ្ចេតនា ចំពោះបដិវត្តន៍ ប្រទេសជាតិនិងប្រជាជន។ ហើយក្ដីសប្បាយរីករាយធំធេង គឺជា ក្ដីសប្បាយរីករាយដែលត្រូវបានបង្កើតឡើងដោយបុព្វហេតុតស៊ូបដិវត្តន៍របស់ប្រជាជាតិ បុព្វហេតុកសាង ការពាររបបថ្មី។ ក្ដីសប្បាយរីករាយធំនោះ ចាប់ផ្ដើមពីសមិទ្ធផលដ៏ធំធេងរបស់ប្រជាជាតិ មិនមែនជាក្ដីសប្បាយរីករាយ ក្នុងជីវភាពរស់នៅប្រចាំថ្ងៃនោះឡើយ”។
To Huu ជាអ្នកកវីផង ហើយក៏ជាអ្នកដឹកនាំដ៏សែនសំខាន់មួយរូបលើសមរ ភូមិសតិអារម្មណ៍ វប្បធម៌សិល្បៈរបស់វៀតណាមក្នុងសង្គ្រាមសង្គ្រោះជាតិ ទាំង២និងដំណាក់កាលក្រោយមកទៀតផង។ លោកបានចូលរួមចំណែក កសាងខឿនវប្បធម៌ អក្សរសាស្ត្រសិល្បៈប្រជាជន ដែលពោរពេញទៅ ដោយស្មារតីជាតិ លក្ខណៈជឿនលឿននិងមនុស្សសាស្ត្រ។ អ្នកកវី To Huu ជា អ្នកនិពន្ធគំរូរបស់ខឿនកំណាព្យបដិវត្តន៍វៀតណាម ហើយមានការចូលរួម ចំណែកគួរឲ្យគោរពសរសើរចំពោះខឿនអក្សរសាស្ត្រសិល្បៈប្រទេសជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
