![]() |
គ្រួសាររបស់លោក Pham Khac Ha បានប្រកបរបរត្បាញសូត្រប្រពៃណី ៥ជំនាន់ ហើយក្នុងកុមារភាពរបស់លោកក៏ត្រូវផ្សារភ្ជាប់ជាមួយសម្លេងរវៃសូត្រ និងត្បាញសូត្រ ។ លោក Ha កើតនៅឆ្នាំ ១៩៥៣ ឥឡូវនេះ គាត់មានអាយុ ៦៧ ឆ្នាំ ហើយនៅត្រឹមអាយុនេះ គួរតែដូចមនុស្សគ្រប់គ្នាដែរដែលនឹងស្វែងរកការសម្រាកកាយ ប៉ុន្តែលោក Ha គឺខុសពីគេ លោកធ្វើការមិនចេះនឿយហត់ឡើយ។ ដោយសារមានការរួមចំណែកដ៏វិជ្ជមានរបស់ខ្លួនក្នុងការអភិរក្សនិងអភិវឌ្ឍភូមិរបរត្បាញសូត្រនិងដោយ សារកិត្យានុភាពរបស់ខ្លួន រាប់សិពឆ្នាំកន្លងទៅនេះ លោក Pham Khac Ha តែងតែបានប្រជាជនទុកចិត្តនិងជ្រើសតាំងជាប្រធានសម្ព័ន្ធសមាគមភូមិរបរ Van Phuc។
កាលនៅជាយុវវ័យ ពោលគឺនៅឆ្នាំ ១៩៧១ យុវជន Pham Khac Ha បានចូលរួមកង ទ័ព ចូលរួមប្រយុទ្ធនៅសមរភូមិខាងត្បូង។ ដល់ឆ្នាំ ១៩៧៧ លោក Ha បានវិលត្រ លប់មកមាតុប្រទេសវិញ។ នាគ្រានោះ ប្រទេសជាតិកំពុងស្ថិតក្នុងដំណាក់កាលឧបត្ថម្ភធន ហើយសេដ្ឋកិច្ចមានការលំបាកជាច្រើន ផលិតផលរបស់អ្នកភូមិបានលក់មិនសូវដាច់ ពោលគឺលក់យឺតណាស់។ ហេតុដូច្នេះ គ្រួសារជាច្រើនក្នុងភូមិមានបំណងបោះបង់ចោលរបររបស់ខ្លួន តាមរយៈការលក់ម៉ាស៊ីនត្បាញ បោះចោលកី តម្បាញនិងបោះបង់ចោលភូមិរបរដើម្បីទៅរកស៊ីនៅកន្លែងផ្សេង។ ថ្វីបើខ្លួនមានស្នាមរបួសដោយសង្រ្គាមក៏ដោយ ប៉ុន្តែដោយភាពក្លាហានរបស់កងទ័ពរបស់លោកអ៊ុំ Ho លោក Pham Khac Ha មិនបានចុះចាញ់និងប្តេជ្ញារក្សារបររបស់ខ្លួនជាដាច់ខាត ។ លោក Pham Khac Ha បានរំលឹកឡើងវិញថា៖ “នាគ្រានោះ ប្រភពផ្គត់ផ្គង់វត្ថុធាតុដើមមានកាលកំណត់ គំរូសោភណ្ឌភាពមិនសូវសម្បូរបែប ហើយគ្មានគ្រឿងសម្ភារៈឧបត្ថម្ភឡើយ។ ប្រទេសជាតិទើបទទួលបានឯករាជ្យ ដូច្នេះសេដ្ឋកិច្ចមានការលំបាកខ្លាំងណាស់ ហើយកាលនោះគំរូផលិតកម្មរបស់យើងគឺជាគំរូសហការណ៍ ដូច្នេះវាមិនទាន់ទាក់ទាញបានអ្នកជក់ចិត្តនឹងរបរនេះទេ។ នៅពេលខ្ញុំត្រលប់មកស្រុកកំណើតវិញ ខ្ញុំបានចូលរួមក្នុងវគ្គបច្ចេកទេស ដើម្បីបំពេញចំណេះដឹងរបស់ខ្លួន បន្ទាប់មកផ្សព្វផ្សាយដល់ប្រជាជនសម្រាប់អនុវត្តទៅក្នុងផលិតកម្ម”។
![]() |
នៅពេលដែលរដ្ឋមានបំណងអភិវឌ្ឍសេដ្ឋកិច្ចទីផ្សារ ជំនួសឱ្យយន្តការឧបត្ថម្ភធន ចាប់យកឱកាសនេះ លោក Ha គឺជាអ្នកត្រួសត្រាយផ្លូវក្នុងចលនាផលិតកម្មឯកជនក្នុងតំបន់ ដោយផ្លាស់ប្តូរគំរូអាជីវកម្ម ដាក់ម៉ាស៊ីនចូលផលិតកម្មដើម្បីបង្កើនផលិតភាព កាត់បន្ថយតម្លៃផលិតផល។ ក្រៅពីផលិតផលនិងគំរូរចនាតាមប្រពៃណីមក លោកក៏បានដឹកនាំសម្ព័ន្ធសមាគមសិប្បកម្ម Van Phuc ដោយណែនាំឲ្យគ្រួសារនានាបង្កើតផលិតផលថ្មី ដាក់ផលិតផលសូត្រចូលទៅលក់ក្នុងហាងលក់សំលៀកបំពាក់ទំនើបដើម្បីណែនាំនិងផ្សព្វផ្សាយផលិតផល។ រូបសណ្ឋានផលិតកម្មអាជីវកម្មរបស់គ្រួសារលោក ត្រូវបានគ្រួសារជាច្រើននៅក្នុងភូមិយកតម្រាប់តាម។ តាមនោះ ពាណិជ្ជសូត្រ Van Phuc កាន់តែមានទីតាំងនៅតាមទីផ្សារនីមួយៗ។ លោក Pham Khac Ha បានឱ្យដឹងថា: “បច្ចុប្បន្ននេះ នៅក្នុងភូមិ ក្រៅពីកីតម្បាញសិប្បកម្មមក យើងខ្ញុំបានលើកទឹកចិត្តប្រជាជន ឱ្យទិញគ្រឿងម៉ាស៊ីនពាក់កណ្តាលស្វ័យប្រវត្តិបន្ថែមទៀតដើម្បីផលិតចេញនូវផលិតផលស្អាតល្អជាង។ ប៉ុន្តែ ដំណាក់កាលខ្លះនៅ តែត្រូវធ្វើដោយដៃពីព្រោះនេះជារបរប្រពៃណីសិប្បកម្ម។ នាពេលបច្ចុប្បន្ននេះ ភូមិមានកីតម្បាញចំនួន ២៦៨ គ្រឿង ហើយមានគ្រួសារចំនួន ១២៤ គ្រួសារ ដែលផលិត ផងនិងធ្វើអាជីវកម្មផង។ ទិន្នផលប្រចាំឆ្នាំត្រូវបានគេប៉ាន់ស្មានថាទទួលបាន ១,៥ លានម៉ែត្រ ជាសូត្រគ្រប់ប្រភេទ ។ បច្ចុប្បន្ន យើងខ្ញុំមានកន្លែងមួយដើម្បីណែនាំដំណើរការផលិតសូត្រដល់ភ្ញៀវទេសចរក្នុងស្រុកនិងអន្តរជាតិ ដែលមកទស្សនាភូមិម្តងៗ។ លើសពីនេះទៀតយើងខ្ញុំមានមណ្ឌលអភិរក្សសូត្រ Van Phuc ដែលបង្ហាញនូវផលិតផលវិសេសវិសាលរបស់ភូមិ Van Phuc”។
![]() |
នាឆ្នាំ ១៩៩០ សិប្បករ Pham Khac Ha បានរួមជាមួយអតីតសិប្បករ Trieu Van Mao បានស្តារប្រកបដោយជោគជ័យសូត្រ Van ដែលជាប្រភេទសូត្របុរាណ សម្រាប់ តែថ្វាយស្តេច ហាក់ដូចជាបាត់បង់ទៅហើយ។ លោក Ha ក៏មានគំនិតផ្តួចផ្តើមដាក់និមិត្តសញ្ញារោងចក្រផលិតកម្មទៅក្នុងផលិតផលដែលបង្កើតការជឿទុកចិត្តដល់អតិថិជននៅពេលទិញផលិតផលដោយសារផលិតផលទាំងអស់មានដើមកំណើតនិងប្រភពច្បាស់លាស់។
ក្នុងឋានៈជាប្រធានសម្ព័ន្ធសមាគមសិប្បកម្ម Van Phuc លោក Ha បានសកម្មបណ្តុះបណ្តាលនិងផ្ទេរប្រគល់របរទៅឱ្យយុវជនក្នុងតំបន់។ លោកបានសំណេះសំណាលថា៖ “ខ្ញុំបានបណ្តុះបណ្តាលកម្មករជាច្រើននាក់បានមកផ្ទះរបស់ខ្ញុំ។ មានគម្រោងដែលបើកវគ្គបណ្តុះបណ្តាលគឺរូបខ្ញុំផ្ទាល់ជាគ្រូបង្រៀនសម្រាប់អ្នកភូមិ។ ប៉ុន្មានឆ្នាំថ្មីៗនេះ ឆ្នាំ ណាយើងខ្ញុំក៏បានបើកថ្នាក់រៀនបែបនេះ។ ហើយនាពេលថ្មីៗនេះយើងខ្ញុំក៏បានរៀបចំថ្នាក់កាត់ដេរមួយផងដែរ ដោយសារតែយើងគិតថាសូត្រ Van Phuc មានភាពល្បីល្បាញរួចទៅហើយនិងត្រូវបានរចនាដោយអ្នកភូមិ Van Phuc គឺប្រសើរណាស់។ យើងខ្ញុំនឹងបើកថ្នាក់បង្រៀនភាសាបរទេសបន្ថែមទៀតដើម្បីឲ្យអ្នកភូមិងាយស្រួលក្នុងការទាក់ទងនិងណែនាំផលិតផលដល់ភ្ញៀវទេសចរបរទេស”។
ក្នុងឆ្នាំ ២០១៥ លោក Pham Khac Ha គឺជាសិប្បករឆ្នើមលើសគេក្នុងភូមិ Van Phuc ដែលទទួលបានកិត្តិយសជាមួយនឹងតារាងមាសរបស់គ្រួសារនិងបានទទួលកិត្តនាមជា “ជនពិការដែលផលិតនិងធ្វើពាណិជ្ជកម្មពូកែរបស់រដ្ឋធានី” ។ បំណងប្រាថ្នារបស់លោកគឺពង្រីកនិងអភិវឌ្ឍន៍ភូមិ ប្រពៃណី Van Phuc ឲ្យបានខ្លាំងក្លាថែមទៀត។ រាល់ការរួមចំណែករបស់អ្នកជំនួញ អតីតយុទ្ធជន Pham Khac Ha សម្រាប់ភូមិរបរ Van Phuc បានរួមចំណែកធ្វើឱ្យយីហោសូត្រ Ha Dong រីកសុះសាយ ប្រកៀកជាមួយផលិត ផលសូត្រក្នុងស្រុកនិងអន្តរជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


