កាលពីថ្ងៃទី ១៥ ខែកក្កដា ទស្សនាវដ្ដីទេសចរណ៍ដ៏ល្បីល្បាញ Travel & Leisure របស់អាមេរិកបានប្រកាសថា Hoi An គឺជាទីក្រុងតែមួយគត់របស់វៀតណាមដែលស្ថិតនៅក្នុង បញ្ជីទីក្រុងល្អបំផុត លើពិភពលោកក្នុងឆ្នាំ ២០២២។
តាមនោះ ទីក្រុង Hoi An ជាប់ចំណាត់ថ្នាក់ទី ២០ ក្នុងបញ្ជីទីក្រុងទាំង ២៥ ដែលត្រូវបានភ្ញៀវទេសចរបោះឆ្នោតជ្រើសរើសច្រើនជាងគេបំផុត។
![]() |
| ទិដ្ឋភាពទីក្រុង Hoi An មើលពីលើ។ រូបថត៖ Minh Hai។ |
នេះគឺជាព្រឹត្តិការណ៍មួយក្នុងក្របខណ្ឌនៃពានរង្វាន់ World’s Best Awards ដែលធ្វើឡើងជារៀងរាល់ឆ្នាំដោយផ្អែកលើការបោះឆ្នោតរបស់អ្នកអានរាប់សែននាក់ដែលជាភ្ញៀវទេសចរជុំវិញពិភពលោក។
ទីក្រុងល្អបំផុតទាំង ២៥ ត្រូវបានកំណត់ដោយផ្អែកលើលក្ខណៈវិនិច្ឆ័យដូចជា៖ សណ្ឋាគារ ភោជនីយដ្ឋាន បេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែប កន្លែងទស្សនាគួរឲ្យទាក់ទាញ ភាពរួសរាយរាក់ទាក់បដិសណ្ឋារកិច្ច ម្ហូបអាហារ ក៏ដូចជាវិធីបង្ការទប់ស្កាត់ជំងឺកូវីដ-១៩ សេវាកម្មទិញទំនិញ ក៏ដូចជាតម្លៃរួម ជាដើម។
ក្នុងឆ្នាំ ២០១៩ Travel & Leisure ធ្លាប់បានបោះឆ្នោតជ្រើសរើស Hoi An ជាគោលដៅមួយក្នុងចំណោមគោលដៅល្អបំផុតនៅលើពិភពលោក។
![]() |
| ត្រូវបានបង្កើតឡើងនិងអភិវឌ្ឍន៍តាំងពីសតវត្សទី ១៦ មក Hoi An - ទីក្រុងបុរាណដែលស្ថិតនៅតាមមាត់ទន្លេ Hoai ជាទីមនោរម នៅតំបន់ទំនាបមាត់សមុទ្រនៃខេត្ត Quang Nam ធ្លាប់ជាកំពង់ផែពាណិជ្ជកម្មអន្តរជាតិដ៏ស្តុកស្តម្ភបំផុតនៅក្នុងតំបន់។ រូបថត៖ Minh Hai |
![]() |
| ទីក្រុងបុរាណ Hoi An មានប្រព័ន្ធកេរ្តិ៍ដំណែលចំនួន ១៣៦០ រួមទាំងផ្ទះបុរាណចំនួន ១០៦៨ខ្នង អណ្តូងបុរាណចំនួន ១១ ព្រះវិហារត្រកូលចំនួន ៣៨ វត្តចំនួន ១៩ ទីសក្ការៈបូជាព្រះអាទិទេពចំនួន ៤៣ សាលាភូមិចំនួន ២៣ ផ្នូរបុរាណចំនួន ៤៤ និងស្ពានបុរាណ ១។ រូបថត៖ Minh Hai។ |
![]() |
| ទីក្រុងបុរាណ Hoi An ត្រូវបានអង្គការយូណេស្កូទទួលស្គាល់ជាបេតិកភណ្ឌនៅឆ្នាំ១៩៩៩។ រូបថត៖ NickM/VNExpress។ |
![]() |
| រូបថត៖ Ha Phuong។ |
![]() |
| ល្បែង Bai Choi នៅទីក្រុងបុរាណ Hoi An។ រូបថត៖ VOV។ |
![]() |
| ការបណ្ដែតប្រទីពនៅជើងវត្ត Cau - និមិត្តរូបនៃទីក្រុង Hoi An។ រូបថត៖ Minh Hai។ |
![]() |
| រូបថត៖ Ha Phuong។ |
![]() |
| មី Quang - មុខម្ហូបដ៏ពេញនិយមនៅ Hoi An។ រូបថត៖ VOV |
![]() |
| រូបថត៖ Ha Phuong។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ









