តំណាងក្រុមហ៊ុន Novaon Tech ទទួលពានរង្វាន់សហគ្រាសវៀតណាមមានកំណើនឈានមុខគេទាំង៥០ក្នុងឆ្នាំ២០២០។ |
“Novaon បានផ្គត់ផ្គង់ផ្លាតហ្វមដោយផ្ទាល់ដើម្បីបង្កើនការបញ្ជាទិញសម្រាប់
អាជីវកម្មតាមរយៈការបង្កើនចំនួនអតិថិជន ដោយឧបករណ៍ដូចជា Marketing ស្វ័យ
ប្រវត្តិកម្ម។ ឧបករណ៍ទាំងនោះគឺផ្តោតលើការនាំយកអតិថិជនកាន់តែច្រើនសម្រាប់
អាជីវកម្មដោយផ្ទាល់។ លើសពីនេះ វាក៏ឆ្ពោះទៅរកការបង្កើនបទពិសោធន៍សម្រាប់
អតិថិជន ពោលគឺបង្កើនភាពស្មោះត្រង់ និងការពេញនិយមរបស់អតិថិជនចំពោះ
ផលិតផលរបស់អាជីវកម្មទៀតផង។ អាស្រ័យហេតុនេះ ជួយអាជីវកម្មបង្កើនប្រាក់
ចំណូល”។
ប្រព័ន្ធអេកូ Novaon Tech ផ្តោតលើទិសដៅសំខាន់ៗចំនួនបី។ (រូបថត៖ novaonx) |
“ការផ្លាស់ប្តូរឌីជីថលគឺជានិន្នាការជៀសមិនរួចនៅក្នុងអាជីវកម្មទាំងបច្ចុប្បន្ន និងអនាគត។ តាំងពីដើមដំបូងមក យើងខ្ញុំបានស្រាវជ្រាវ និងអនុវត្តន៍បន្តិចម្តងៗ
នូវដំណោះស្រាយឌីជីថលក្នុងអាជីវកម្ម។ នៅពេលប្រើផលិតផលទាំងនោះ យើងខ្ញុំ
ឃើញថា វាមានគុណសម្បត្តិច្រើនបើធៀបនឹងពេលធ្វើវាដោយដៃ ការគ្រប់គ្រងនៅលើ Excel ឬនៅលើកម្មវិធីឥតគិតថ្លៃ ប្រសិទ្ធភាពដែលកម្មវិធីផ្លាស់ប្ដូរឌីជីថលនាំមកនូវ ត្រូវតែនិយាយថា គឺធំណាស់។ ដូច្នេះ សហគ្រាសធុនតូច និងមធ្យមគួរតែប្រើប្រាស់
ក្នុងពេលឆាប់ៗ ដើម្បីបង្កើនប្រសិទ្ធភាពការងារ”។
“នៅក្នុងក្រុមហ៊ុនកាត់ដេរ ចំនួនបុគ្គលិកមានច្រើនណាស់។ កម្មវិធីគ្រប់គ្រង
ធនធានមនុស្សបានជួយក្រុមហ៊ុនក្នុងការប្រមូលផ្តុំទិន្នន័យការងារ។ ហើយអ្វីៗដែលសំខាន់ជាងនេះទៅទៀតដែលយើងខ្ញុំចង់ឆ្ពោះទៅរក នៅពេលប្រើប្រាស់កម្មវិធីនេះ គឺបុគ្គលិកអាចពិនិត្យមើលការងារផ្ទាល់ខ្លួន ប្រាក់បៀវត្សរ៍ ហើយមានការរួមចំណែក ផ្ញើរ
មតិប្រតិកម្មតាមកម្មវិធីដោយផ្ទាល់មកថ្នាក់ដឹកនាំក្រុមហ៊ុនវិញ”។
នាថ្ងៃទី ១៥ ខែកក្កដា កន្លងទៅ ក្នុងពិធីប្រគល់រង្វាន់ឧស្សាហកម្ម៤.០កំពូល
វៀតណាមលើកទី ១ ឆ្នាំ២០២២ ក្រុមហ៊ុន Novaon Tech មានកិត្តិយសត្រូវបានលើក
តម្កើងក្នុងប្រភេទ “សហគ្រាសកំពូលជាមួយនឹងផលិតផលឌីជីថលឆ្លាតវៃ និងដំណោះ
ស្រាយបច្ចេកវិទ្យាឧស្សាហកម្ម ៤.០”។ បណ្ដាផ្លាតហ្វមក្នុងប្រព័ន្ធអេកូឡូស៊ីផលិតផល
ឌីជីថល "Make in Vietnam" របស់ Novaon Tech ត្រូវបានលើកតម្កើងជាដំណោះ
ស្រាយស្នូល ក្នុងការជួយគាំទ្រអាជីវកម្មដោះស្រាយបញ្ហាទាក់ទងនឹងធនធានអតិថិជន ការគ្រប់គ្រងប្រតិបត្តិការ និងពាណិជ្ជកម្មអេឡិចត្រូនិក។ លេចធ្លោក្នុងនោះ គឺផ្នែកទន់ OnMarketer, OnCustomer, OnCRM, OnPeople, OnSign, OnWork, OnShop ជាដើម។
មុនពេលទទួលបានពានរង្វាន់ឧស្សាហកម្ម៤.០ កំពូលវៀតណាមឆ្នាំ ២០២២ ក្រុមហ៊ុន Novaon Tech ក៏ទទួលបានជាបន្តបន្ទាប់នូវពានរង្វាន់ដ៏មានកិត្យានុភាព
ផ្សេងទៀតដូចជា៖ សហគ្រាសបច្ចេកវិទ្យាព័ត៌មានឈានមុខគេទាំង ១០ នៅវៀត
ណាម; ពានរង្វាន់ដំណោះស្រាយល្អបំផុតឆ្នាំ២០២១; សហគ្រាសរីកចម្រើនល្អបំផុត
ទាំង ៥០នៅវៀតណាម (Fast500) ក្នុងរយៈពេលបីឆ្នាំជាប់ៗគ្នាគឺឆ្នាំ២០១៩ ឆ្នាំ២០២០ និងឆ្នាំ២០២២... មិនត្រឹមតែប៉ុណ្ណោះទេ Novaon Tech ថែមទាំងមានមោទនភាពដោយ
ក្លាយជាដៃគូជាន់ខ្ពស់របស់ពាណិជ្ជសញ្ញាធំៗលើទូទាំងពិភពលោកដូចជា Google, Facebook, Tiktok, Uipath, Salesforce ទៀតផង។ លោក Nguyen Minh Quy ប្រធាន
សម្ព័ន្ធក្រុមហ៊ុន Novaon បានអះអាងថា៖
“យើងខ្ញុំឆ្ពោះទៅរកការបើកសិក្ខាសាលាស្ដីពីការផ្លាស់ប្ដូរឌីជីថល និងអាជីវកម្ម
អនឡាញនៅតាមមូលដ្ឋាននានា ដំបូងបង្អស់ផ្តោតលើខេត្តភាគខាងជើង បន្ទាប់មក
ពង្រីកទៅខេត្តភាគខាងត្បូង។ របៀបអនុវត្តគឺ សហការជាមួយសមាគមពាណិជ្ជកម្ម
អេឡិចត្រូនិក និងសមាគមធុរកិច្ចវ័យក្មេងប្រចាំខេត្តដើម្បីតភ្ជាប់បណ្តាញ នាំយក
ចំណេះដឹង មេរៀនបទពិសោធន៍ និងនិន្នាការមកដល់សហគ្រាសនៅតាមខេត្ត ផ្សព្វ
ផ្សាយនិន្នាការផ្លាស់ប្ដូរឌីជីថល បង្កើតឡើងរឿងជោគជ័យជាច្រើន”។
ជឿជាក់ថា ដោយមានសក្ដានុពលបច្ចេកវិជ្ជា ទិសដៅអភិវឌ្ឍសមស្រប ហើយ
ជាពិសេសគឺសេចក្ដីប្រាថ្នា Make in Vietnam ដ៏ខ្លាំងក្លានោះ Novaon Tech នឹងបន្ត
ក្លាយជាជម្រើសដ៏គួរឱ្យទុកចិត្តនៃអាជីវកម្មកាន់តែច្រើនក្នុងដំណើរផ្លាស់ប្តូរឌីជីថល រួមចំណែកយ៉ាងជាក់ស្ដែងដល់ការរីកចម្រើននៃសហគមន៍ធុរកិច្ច និងសេដ្ឋកិច្ច
ជាតិ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ

