ប៉ុន្តែ មានមិត្តវ័យក្មេងជាច្រើន ហាក់ដូចជាឈរនៅខាងក្រៅរលកបច្ចេកវិទ្យា នោះ ដោយមានការជក់ចិត្តយ៉ាងខ្លាំងចំពោះម៉ាស៊ីនថតប្រើហ្វីលម៉ូដែលចាស់ៗ។

ដើម្បីជ្រើសរើសម៉ាស៊ីនថតប្រើហ្វីលពេញនិយមមិនមែនងាយស្រួលទេ។
ប្រភេទម៉ាស៊ីនថតនេះមានម៉ូដែលខុសគ្នាចំនួនរាប់ពាន់។
ហាងលក់ម៉ាស៊ីនថតប្រើហ្វីលតែងតែផ្ដល់ដំបូន្មានជូនអតិថិជនវ័យក្មេង ពេលដែលគេមកជ្រើសរើសម៉ាស៊ីនថត។
ម៉ាស៊ីនថតប្រើហ្វីលបានក្លាយទៅជាចំណង់ចំណូលចិត្តពេញនិយមរបស់ មិត្តវ័យក្មេងជាច្រើនដែលមានការអាឡោះអាល័យដល់អតីតកាល។
បុរស Tran Ha Thanh (ទីក្រុងហាណូយ) ជាមិត្តវ័យក្មេងម្នាក់ដែលមាន ការជក់ចិត្តនឹងម៉ាស៊ីនថតប្រើហ្វីល។
រូបថតដែលថតដោយម៉ាស៊ីនថតប្រើហ្វីលនាំមកនូវចំណាប់អារម្មណ៍ចម្លែកមួយដែលបច្ចេកវិទ្យាឌីជីថលមិនអាចបង្កើតឡើងបានឡើយ។
សូរសម្លេងនៃការបិទសន្ទះ shutter ជានិច្ចកាលមានកម្លាំងទាក់ទាញយ៉ាង ខ្លាំងក្លាចំពោះអ្នកស្រឡាញ់ម៉ាស៊ីនថតប្រើហ្វីល។
បុរស Ha Thanh ជានិច្ចកាលយកម៉ាស៊ីនថតប្រើហ្វីលតាមខ្លួន។
Lab 36+ ជាអាស័យដ្ឋានមួយក្នុងចំណោមអាស័យដ្ឋានគួរអោយជឿទុកចិត្ត ដើម្បីមកលាងហ្វីល។
ដុំហ្វីលត្រូវដោះចេញហើយយកទៅលាង។
បន្ទាប់មកគឺការផ្ដិតហ្វីលដោយម៉ាស៊ីន។
ការលាងនិងផ្ដិតហ្វីលរូបថតមួយលើកមានតម្លៃពី៣តៅ៥ហ្មឺនដុង (១,៥ទៅ២,៥ដុល្លា)។
បន្ទាប់ពីត្រូវបានលាងរួច ដុំហ្វីលនឹងត្រូវបានរៀបចំឡើងវិញហើយបញ្ជូន អោយម្ចាស់វិញ។
ចំណែកឯរូបថត នឹងត្រូវបានបញ្ចូលទៅជា ហ្វាយ។

ស្នាដៃមួយចំនួនដែលត្រូវបានថតដោយម៉ាស៊ីនថតប្រើហ្វីល៖

ភ្លៀងធ្លាក់នៅហូយអាន (អ្នកនិពន្ធ៖ Hai Ha)។
អ្នកលក់ទំនិញតាមដងវិថី។ (អ្នកនិពន្ធ៖ Hai Ha)។
រដូវក្ដៅ ១ (អ្នកនិពន្ធ៖ Ha Thanh)។
រដូវក្ដៅ ២។ (អ្នកនិពន្ធ៖ Ha Thanh)
ទីក្រុង Da Lat គួរអោយស្រមើស្រមៃ។ (អ្នកនិពន្ធ៖ Ha Thanh)