ថ្លែងនៅលើប៉ូស្តិ៍ទូរទស្សន៍ Fox Business លោក Jamieson Greer តំណាងពាណិជ្ជកម្មសហរដ្ឋ
អាមេរិក បាននិយាយថា អត្រាពន្ធ ១០% នាបច្ចុប្បន្ន នឹងត្រូវបានដំឡើង "នៅពេលវាលាដ៏សមស្រប" ហើយការដំឡើងវាដល់ ១៥% ក៏ស្របនឹងប្រភេទពន្ធដែលត្រូវបានអនុវត្តន៍ពីមុនផងដែរ។ លោកក៏បាននិយាយផងដែរថា សេតវិមានកំពុងត្រៀមរៀបចំសេចក្តីថ្លែងការណ៍ជាផ្លូវការទាក់ទងនឹងការដំឡើងពន្ធបណ្តោះអាសន្ននេះ។ កាយវិកានេះកើតឡើងបន្ទាប់ពីតុលាការកំពូលសហរដ្ឋអាមេរិកបានបដិសេធវិធានការដាក់ពន្ធបដិការមួយចំនួនដែលរដ្ឋបាលរបស់លោកប្រធានាធិបតី Trump បានអនុវត្តន៍ពីមុន។ ដើម្បីជំនួស រដ្ឋបាលអាមេរិកកំពុងប្រើប្រាស់ឧបករណ៍ផ្លូវច្បាប់ផ្សេងៗទៀត រួមទាំងពន្ធបណ្តោះអាសន្នក្រោមមាត្រា ១២២ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ដែលបានចូលជាធរមាននៅថ្ងៃទី ២៤ ខែកុម្ភៈ ជាមួយនឹងអត្រាពន្ធសកល ១០%។
ទោះជាយ៉ាងណាក៏ដោយ តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកបានសង្កត់ធ្ងន់ថា រដ្ឋបាលរបស់លោកប្រធានាធិបតី Trump បច្ចុប្បន្ន មិនមានចេតនាដំឡើងពន្ធលើទំនិញរបស់ចិនឲ្យលើសពីកម្រិតបច្ចុប្បន្ននោះទេ ព្រមទាំងបញ្ជាក់ថា អាមេរិកមានបំណងចង់គោរពតាមកិច្ចព្រមព្រៀងដែលសម្រេចបានជាមួយទីក្រុងប៉េកាំង ក្នុងបរិបទដែលលោកប្រធានាធិបតី Trump គ្រោងនឹងបំពេញដំណើរទស្សនកិច្ចទៅកាន់ប្រទេសចិននៅក្នុងប៉ុន្មានសប្តាហ៍ខាងមុខនេះ៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ