លោក ឡេ ហយជុង រដ្ឋមន្ត្រីការបរទេសនិងជាបេសកជនពិសេសរបស់អគ្គលេខាបក្សកុម្មុយនិស្តវៀតណាមលោក តូ ឡឹម ជួបជាមួយប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev។ (រូបថត៖ VOV)

នៅក្នុងជំនួបទាំងពីរ រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង បានឲ្យដឹងថា មហាសន្និបាតទូទាំងប្រទេសលើកទី ១៤ របស់បក្សកុម្មុយនិស្តវៀតណាម បានកំណត់ទិសដៅអភិវឌ្ឍន៍របស់វៀតណាមក្នុងយុគសម័យថ្មី ដោយសង្កត់ធ្ងន់លើការផ្លាស់ប្តូរគំរូកំណើនដោយផ្អែកលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងការផ្លាស់ប្តូរឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចដែលភ្ជាប់ជាមួយនឹងការអភិវឌ្ឍសង្គម-វប្បធម៌ និងការការពារបរិស្ថាន ហើយជាលើកដំបូងបានកំណត់កិច្ចការការបរទេស រួមជាមួយនឹងកិច្ចការការពារជាតិ និងសន្តិសុខ គឺជាភារកិច្ចដ៏សំខាន់បំផុតនិងជាប្រចាំ។

រដ្ឋមន្ត្រីក្រសួងការបរទេស លោក ឡេ ហយជុង និងប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី លោក G. Zyuganov។ (រូបថត៖ VOV)

លោករដ្ឋមន្ត្រីបានអះអាងថា វៀតណាមយកចិត្តទុកដាក់ខ្ពស់ដល់ទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយសហព័ន្ធរុស្ស៊ី ទំនាក់ទំនងជាមួយគណបក្សប្រទេសរុស្ស៊ីឯកភាព និងគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី ព្រមទាំងបានលើកសំណើរមួយចំនួនស្ដីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងបក្សកុម្មុយនិស្តវៀតណាម ជាមួយគណបក្សទាំងពីរនាពេលខាងមុខ។

រីឯខ្លួនវិញ ប្រធានគណបក្សប្រទេសរុស្ស៊ីឯកភាព លោក D. Medvedev បានអះអាងថា វៀតណាមគឺជាដៃគូដ៏សំខាន់ និងគួរឱ្យទុកចិត្តរបស់រុស្ស៊ីនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក។ រុស្ស៊ីត្រៀមខ្លួនជាស្រេចសហការជាមួយវៀតណាមក្នុងវិស័យជាច្រើន រួមទាំងថាមពលនុយក្លេអ៊ែរ ការពារជាតិ សន្តិសុខ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វប្បធម៌ និងការអប់រំ។ ល។

លោក G. Zyuganov ប្រធានគណបក្សកុម្មុយនិស្តសហព័ន្ធរុស្ស៊ី បានឯកភាពសម្របសម្រួលជំរុញទំនាក់ទំនងលើក្របខ័ណ្ឌបក្ស ហើយគាំទ្រកិច្ចសហប្រតិបត្តិការលើក្របខ័ណ្ឌសភា និងរវាងបណ្ដាមូលដ្ឋានផងដែរ៕