Dong Van ជាស្រុកមួយនៅតំបន់ព្រំដែនឆ្ងាយដាច់ស្រយាលរបស់ខេត្ត Ha Giang ចំងាយពីរដ្ឋធានីហាណូយបែកខាងជើងចំនួន៤៥០គីឡូម៉ែត្រ។ Dong Van បង្កចំណាប់អារម្មណ៍យ៉ាងខ្លាំងចំពោះភ្ញៀវទេសចរដោយធាតុអាកាសស្រស់ថ្លាផង និងរមណីដ្ឋានជាច្រើនទៀតផង។

ដងទង់ជាតិ Lung Cu

ទីមកដល់ដើមដំបូងដែលមិនអាចរំលោងសំរាប់ភ្ញៀវទេសចរ នោះគឺដងទង់ជាតិ Lung Cu ស្ថិតនៅលើកំពូលភ្នំ Lung Cu ឬមានឈ្មោះមួយទៀតគឺភ្នំ Rong នៅកំពស់ជាង១៤៧០គីឡូម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ដងទង់ជាតិ Lung Cu មានកំពស់ជាង៣៣ម៉ែត្រ ដោយព្យួរទង់ជាតិមួយមានទំហំ៥៤ម៉ែត្រការ៉េ។

ស្ថិតនៅជ្រលងភ្នំ Sa Phin គឺវិមានត្រកូល Vuong ជាវីឡាបុរាណរបស់លោក Vuong Chinh Duc ដែលបានប្រជាពលរដ្ឋនៅក្នុងតំបន់ហៅថាស្ដេច Meo ។ លោកជាអ្នកគ្រប់គ្រងស្រុក Quan Ba, Yen Minh, Meo Vac និង Dong Van នៅចន្លោះចុងសតវត្សទី១៩ និងដើមសតវត្សទី២០។ វីឡានេះបានកសាងនាឆ្នាំ ១៩១៩ និងសម្រេចនាឆ្នាំ១៩២៨ ដោយមានផ្ទៃដីជិត៣០០០ម៉ែត្រក្រឡា។ លោកស្រី Vuong Thi Hue អ្នកមគ្គុទេសខេត្ត Ha Giang បានអោយដឹងថា៖

“ គេហដ្ឋាននេះទាក់ទាញភ្ញៀវទេសចដោយមានស្ថាប័ត្យកម្មពិសេសដោយឡែក មានការជះឥទ្ធិពលរបស់ ខឿនវប្បធម៌៖ចិន បារាំង និងជនជាតិ Mong (វៀតណាម)។វាត្រូវបានកសាងឡើងដោយថ្មខៀវ ឈើ Pomu ឈើស្រល់ រួមមានអគាចំនួន១០ដោយមានបន្ទប់ចំនួន៦៤ សំរាប់មនុស្សជាង១០០នាក់ស្នាក់នៅ។”

ប្រសិនបើនិយាយថា Dong Van ជាតំបន់ខ្ពង់រាបថ្មមួយនៅក្នុងតំបន់ល្វឹងល្វើយនោះ ភូមិវប្បធម៌ Lung Cam Tren នៅឃុំ Sung La ជាជ្រលងតូចច្រលឹងមួយស្ថិតនៅក្នុងតំបន់ខ្ពងរាបថ្មនោះ។ នៅទីនេះមានប្រជាជណជនជាតិ Mong រាប់សិបគ្រួសាររស់នៅជាមួយគ្នាតែប៉ុណ្ណោះ ប៉ុន្តែទំនៀមទំលាប់ពិសេសដោយឡែករបស់ប្រជាជននៅទីនេះបានបង្កើតឡើងចំណុចវប្បធម៌ពិសេសដោយឡែកទាក់ទាញភ្ញៀវទេសចរមកទស្សនាជាច្រើនកុះករ។ លោកស្រី Huong Tra ភ្ញៀវទេសចរមកពីរដ្ឋធានីហាណូយ បានអោយដឹងថា៖

“ មកដល់ទីនេះខ្ញុំបានស្វែងយល់បន្ថែមអំពីជីវភាពរស់នៅសាមញ្ញរបស់ប្រជាជនជាជនជាតិភាគតិច ជាពិសេសផ្ទះបុរាណ របងថ្មព័ទ្ធជំវិញផ្ទះ។ជាពិសេសខ្ញក៏បានទទួលទានមុខម្ហូបប្រពៃណីរបស់ជនរួមជាតិ Mong ដោយបានបងប្អូននៅទីនេះទទួលយ៉ាងរូសរាយរាក់ទាក់ និងស្និទ្ធស្នាល។”

តំបន់ខ្ពង់រាបថ្ម Dong Van

មកដល់ Dong Van ភ្ញៀវទេសចរក៏មានឱកាសទៅទស្សនាវិថីបុរាណ Dong Van ជាទីកន្លែងតម្កល់ទុកនូវចំណុចប្រពៃណីដ៏ល្អប្រសើរ ពោរពេញទៅដោយអត្តសញ្ញាណជនជាតិ Mong , Tay, Hoa។ វិថីបុរាណនេះមានប្រវែងជាងមួយគីឡូម៉ែត្រ ស្ថិតនៅក្នុងជ្រលង ព័ទ្ធជំវិញដោយភ្នំថ្ម ហើយមានផ្ទះចំនួន៤០ខ្នងតែប៉ុណ្ណោះ។ ពិសេស នាថ្ងៃទី១៤ ទី១៥កើត និងទី១៦រោច ជាប្រចាំខែតាមច័ន្ទគតិ ទីរួមស្រុកDong Van បានរៀបចំកម្មវិធី” រាត្រីបុរាណ” ដោយមានសកម្មភាពសប្បាយរីករាយជាច្រើន ដូចជា៖សម្ដែងសិល្បះ លក់ម្ហូបប្រពៃណីរបស់បណ្តាជនជាតិក្នុងតំបន់…លៗ

លោកអ្នកនាងជាទីមេត្រី!សង្ឃឹមថា លោកអ្នកនាងពេញចិត្តជាមួយព័ត៌មានពោលខាងលើ។ រាល់សំណួរសូមអស់លោកអ្នកនាងផ្ញើតាមអាស័យដ្ឋាន៖ កម្មវិធីផ្សាយជាភាសាខ្មែរ កាណាល់ផ្សាយជាតិជាភាសារបរទេសវិទ្យុសម្លេងវៀតណាម លេខ ៤៥ វិថី Ba Trieu ទីក្រុងហាណូយ ឬ email: vov5khmer@yahoo.com.vn។លោកអ្នកនាងអាចស្តាប់និងអានឡើងវិញរាល់ខ្លឹមសាររបស់កម្មវិធីផ្សាយជាភាសាខ្មែរលើគេហទំព័រ www.vovworld.vn.។ កម្មវិធីប្រអប់សំបុត្រយើងខ្ញុំសូមបញ្ចប់នៅត្រឹមនេះ។ សូមជួបអស់លោកអ្នកនាងនាសប្តាហ៍ខាងមុខ៕