លោកប្រធានហូជីមីញ (ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ ១៨៩០ - ថ្ងៃទី ១៩ ខែឧសភា ឆ្នាំ២០១៩) ឈ្មោះកំណើតថា Nguyen Sinh Cung ឈ្នោះក្រៅថា Tat Thanh ។ ស្រុកកំណើតខាងឪពុករបស់លោកគឺនៅភូមិ Kim Lien (ភូមិ Sen)។ នាបច្ចុប្បន្ននេះ ផ្ទះរបស់លោកបានក្លាយទៅជាមណ្ឌលអនុស្សាវរីយ៍ហូជីមិញ ហើយត្រូវបានទទួលស្គាល់ជាកេរដំណែល ប្រវត្តិសាស្ត្រជាតិពិសេស។ |
នាថ្ងៃទី ៥ ខែឧសភា ឆ្នាំ១៩១១នៅកំពុងផែ Nha Rong លោក Nguyen Tat Thanh បានចាកចេញពីមាតុភូមិ ជាបណ្ដោះអាសន្ន ទៅកាន់ប្រទេសបារាំង ដើម្បីបញ្ជាក់អះអាងអំពីអត្តន័យនៃពាក្យ"សេរីភាព" "" សមភាព "" សប្បុរសធម៌ "ដែលពួកអាណានិគមនិយមតែងតែនិយាយានៅបណ្ដាប្រទេស ដែលស្ថិតក្រោមអាណានិគមនិយម។ |
អស់រយៈពេលជាច្រើនឆ្នាំនៃការធ្វើសកម្មភាពបដិវត្តន៍នោះ លោកបានយកឈ្នោះ ថា Nguyen Ai Quoc និងឈ្មោះផ្សេងៗជាច្រើនទៀត។ក្នុងរូបភាព គឺលោក Nguyen Ai Quoc នៅពេលមានអាយុ ៣០ ឆ្នាំ ដែលកំពុងស្វែងរកផ្លូវសង្គ្រោះ ជាតិនៅបារាំង |
លោក Nguyen Ai Quoc នៅក្នុងមហាសន្និបាតលើកទី ១៨ គណបក្សសង្គមបារាំងនៅ Tours កាលពីខែធ្នូ ឆ្នាំ ១៩២០ |
នាថ្ងៃទី ២ ខែកញ្ញា ឆ្នាំ១៩៤៥ លោកប្រធានហូជីមិញបានអាន សេចក្តីប្រកាសឯករាជ្យនៅលើទីលាន Ba Dinh ប្រវត្តិសាស្រ្ត ដោយ ចាប់បដិសន្ធិវៀតណាមប្រជាធិបតេយ្យសាធារណៈរដ្ឋ |
សេចក្ដីអំពាវនាវប្រទេសជាតិទាំងមូលតស៊ូ ដែលតាក់តែងដោយលោកប្រធានហូជីមិញ ដោយបំផុសការការតស៊ូប្រឆាំងបារាំងនាចុងឆ្នាំ ១៩៤៦ |
លោកប្រធានហូជីមិញបានអញ្ជើញទៅទស្សនា និងប្រគល់ជូន មហាវិទ្យាល័យ Tran Quoc Tuan នូវទង់ជាតិ ដែលបានប៉ាក់ពាក្យ ថា "ស្មោះសរជាមួយប្រទេសជាតិ កតញ្ញូជាមួយប្រជាជន នៅក្នុងពិធីបើកបវសនកាលជំនាន់ទី ៨ កាលពីថ្ងៃទី ២៦ ខែឧសភា ឆ្នាំ ១៩៤៦ |
លោកប្រធានហូជីមិញអញ្ជើញទៅចូលរួមមហាសន្និបាតបក្សលើកទី ២ នៅតំបន់តស៊ូ Viet Bac កាលពីខែកុម្ភៈ ឆ្នាំ ១៩៥១ |
លោកអ៊ុំហូជួបសំណេះសំណាលជាមួយប្អូន Nguyen Thi Thanh យុទ្ធនារីប្រឡងប្រណាំងផ្នែកផលិតកម្មក្រដាសដែលជាប្រតិភូក្មេងបំផុត ក្នុងមហាសន្និបាតទូទាំងប្រទេសលើកដំបូង |
លោកអ៊ុំហូនិយាយសំណេះសំណាលនៅក្នុងពិធីបើកវគ្គហ្វឹកហ្វឺនដល់ |
លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានពិភាក្សាអំពីផែនការយុទ្ធសាស្ត្រមុននឹងបើកយុទ្ធនាការ Dien Bien Phu កាលពីឆ្នាំ ១៩៥៤ |
លោកប្រធានហូជីមិញ និងលោកនាយឧត្តមសេនីយ៍ Vo Nguyen Giap បានអញ្ជើញចុះទៅទស្សនកិច្ចនៅអង្គភាពយោធាដែលឈរជើងនៅទីតាំងសម្ងាត់កាលពីឆ្នាំ១៩៥៧ |
លោកប្រធានហូជីមិញនិងប្រធានាធិបតីអាល្លឺម៉ង់ Wilhelm Pieck កាលពីឆ្នាំ១៩៥៧ |
![]() |
លោកប្រធានហូជីមិញបានលាចាកលោកនាវេលាម៉ោង ៩ និង ៤៧ នាទី ព្រឹកថ្ងៃទី ២ ខែកញ្ញា ឆ្នាំ ១៩៦៩ ដោយក្ដីសោកទុក្ខ ពីសំណាក់ប្រជាជនវៀតណាម និងប្រជាជននៅទូទាំងពិភពលោករាប់លាននាក់៕ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
