នៅចំណុចប្រសព្វនៃផ្លូវដែកនៅវិថី Tran Phu – Phung Hung ភ្ញៀវទេសចរនឹងឃើញហាងលក់កាហ្វេនៅក្បែរផ្លូវដែកជាច្រើន។ |
ហាងលក់កាហ្វេទាំងនេះសុទ្ធតែមានលក្ខណៈរួមគឺ មានតុតែមួយ ដែលត្រូវបានរៀបចំតុនៅក្បែរកៅអីជួរតូចមួយ។ |
អតិថិជននៃហាងកាហ្វេទាំងនេះគឺជាយុវជនដែលចូលចិត្តការឆ្លងកាត់បទពិសោធន៍ថ្មីៗ និងភ្ញៀវទេសចរបរទេសមួយចំនួនធំដែលមានចំណាប់អារម្មណ៍ចង់ដើរស្វែងយល់ពីទីក្រុង។ |
![]() |
ក្រៅពីការបើកហាងកាហ្វេដើម្បីបម្រើអតិថិជននោះ ប្រជាជននៅទីនេះក៏បានតុបតែងកន្លែងនេះជាមួយនឹងចង្គៀងគោម និងកន្ត្រកផ្ដាចម្រុះពណ៌ |
ផ្លូវដែកមិនចម្លែកទេនៅក្នុងប្រទេសជាច្រើនប៉ុន្តែសម្រាប់ភ្ញៀវទេសចរបរទេសជាច្រើន ការដើរនៅជាប់ផ្លូវដែកឆ្លងកាត់ជួរផ្ទះដែលនៅជាប់គ្នាគឺជាបទពិសោធន៍គួរឱ្យចាប់អារម្មណ៍មួយនៅទីក្រុងហាណូយ។ |
ភ្ញៀវទេសចរតៃវ៉ាន់មានស្ទាយថតរូបដ៏វិសេសវិសាលជាច្រើន |
![]() |
ហាងកាហ្វេត្រូវបានបំភ្លឺដោយពន្លឺភ្លើងចម្រុះពណ៌ |
![]() |
លាយឡំនឹងភាពអ៊ូអររបស់ទីក្រុង អ្នកទេសចរតែងតែមកទីនេះដើម្បីស្វែងរកចំណាប់អារម្មណ៍ និងច្រៀងលេងយ៉ាងសប្បាយរីយរាយ |
“ I want to try My-Xao-Bo” ដែលជាប្រយោគភាសាអង់គ្លេសដ៏សាមញ្ញដែលភ្ញៀវទេសចរបរទេសភាគច្រើនអាចទន្ទេញចាំបាន ដើម្បីភ្លក់រសជាតិមីឆាសាច់គោដ៏ឆ្ងាញ់ពិសារនៅទីនេះ។ |
នៅតាមហាងកាហ្វេជាច្រើន តារាងធ្វើដំណើររបស់រថភ្លើងត្រូវបានព្យួរនៅក្រោមនាឡិកាដ៏ធំមួយ ដើម្បីភ្ញៀវទេសចរអាចដឹងព័ត៌មានបន្ថែម។ |
មុនពេលរថភ្លើងចេញដំណើរ ហាងកាហ្វេទាំងនេះនឹងរៀបតុនិងកៅអីទាំងមូល |
សម្រាប់អាណាដែលជាភ្ញៀវទេសចរមកពីប្រទេសអ៊ុយក្រែនបានឲ្យដឹងថា ប្រជាជននៅទីនេះបានជួយឱ្យនាង ជៀសផុតរថភ្លើងពេលដើរនៅទីនេះដោយសារពេលនោះ នាងមិនដឹងនឹងថាមានរថភ្លើងមកដល់។ នាងបានចែករំលែកនាងពិតជារីករាយនឹងអារម្មណ៍រងចាំរថភ្លើងមកដល់ណាស់ |
បន្តិចម្ដងៗហាងកាហ្វេផ្លូវដែកបានក្លាយជាទិសដៅ ដែលនាំមកនូវបទពិសោធន៍ប្លែកៗសម្រាប់ភ្ញៀវទេសចរជាតិនិងអន្តរជាតិ។ |
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


