កិច្ចប្រជុំនេះ បានធ្វើឡើងនៅទីស្នាក់ការកណ្តាលរបស់អង្គការកិច្ចសហប្រតិបត្តិការនិងអភិវឌ្ឍន៍សេដ្ឋកិច្ច (OECD) ក្នុងទីក្រុងប៉ារីស ដោយផ្តោតលើបញ្ហាសេដ្ឋកិច្ចសំខាន់ៗមួយចំនួន រួមទាំងការកែសម្រួលអត្រាពន្ធរបស់សហរដ្ឋអាមេរិកលើទំនិញរបស់ចិន ការផ្គត់ផ្គង់រ៉ែដីកម្រ និងមេដែករបស់ចិនសម្រាប់សហគ្រាសអាមេរិក វិធានការគ្រប់គ្រងការនាំចេញបច្ចេកវិទ្យាខ្ពស់របស់សហរដ្ឋអាមេរិក និងការដែលខិនបង្កើនការទិញកសិផលរបស់សហរដ្ឋអាមេរិក។
មជ្ឈដ្ឋានអ្នកវិភាគជឿជាក់ថា លទ្ធភាពដែលប្រទេសទាំងពីរសម្រេចបានរបក់គំហើញដ៏សំខាន់មួយនៅក្នុងការចរចាលើកកនេះ នឹងមានកម្រិត ដោយសារតែពេលវេលារៀបចំខ្លីពេក ហើយទីក្រុងវ៉ាស៊ីនតោនបានផ្តោតលើភាពតានតឹងកាន់តែខ្លាំងឡើងនៅមជ្ឈិមបូព៌ា។ គោលដៅនាពេលខាមុខសម្រាប់ភាគីទាំងពីរ គឺរក្សាការសន្ទនា ជៀសវាងការប្រេះឆា និងការពារហានិភ័យនៃភាពតានតឹងពាណិជ្ជកម្មកាន់តែខ្លាំងឡើងរវាងខឿនសេដ្ឋកិច្ចធំជាងគេទាំងពីររបស់ពិភពលោក៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ