ពីសាកលវិទ្យាល័យចំនួន ៨ នៅទូទាំងប្រទេសថៃ បេក្ខជនបានបង្ហាញពី «រឿងរ៉ាវវៀតណាម» របស់ខ្លួន។ ការប្រឡងនេះ មានការសម្តែងជាច្រើនប្រភេទ ចាប់ពីការលេងចាប៊ី Bau និងសម្តែង​ល្ខោនអាយ៉ង​ស្រមោល រឿង Tam Cam រហូតដល់ការចែករំលែកអំពី «ទឹកត្រី Phu Quoc» និង «តម្លៃគ្រួសារវៀតណាម»។ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅថៃ លោក Pham Viet Hung បានសង្កត់ធ្ងន់ថា៖

«ថ្ងៃនេះ បេក្ខជនបាននាំមកនូវពណ៌វប្បធម៌ដ៏សម្បូរបែប។ ខ្ញុំជឿជាក់ថា ក្រៅពីឯកសារសហប្រតិបត្តិការ សកម្មភាពផ្លាស់ប្តូរយ៉ាងជិតស្និទ្ធទាំងនេះ គឺជាកត្តាដែលធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែស្អិតរមួត និងនិរន្តរភាពជាង​»។

ចំណុចលេចធ្លោនៃវគ្គផ្តាច់ព្រ័ត្រគឺការសម្តែងរបស់ «ឯកអគ្គរដ្ឋទូតវប្បធម៌» វ័យ​ក្មេង​។ មិត្ត Pongpisut Pengsuk មកពីសាកលវិទ្យាល័យ Chulalongkorn បានចែករំលែកថា៖

“ខ្ញុំឃើញថា ប្រជាជនវៀតណាម និងថៃមានភាពស្រដៀងគ្នាខ្លាំងណាស់ សុទ្ធតែមានចិត្តល្អ។ បន្ទាប់ពីបញ្ចប់ការសិក្សា ខ្ញុំនឹងទៅ​ប្រទេសវៀតណាម​ ដើម្បីបន្តការសិក្សា បន្ទាប់មក ខ្ញុំ​នឹង​វិល​ត្រឡប់ទៅប្រទេសថៃវិញ ដើម្បីបង្រៀនភាសាវៀតណាមដល់យុវជនថៃជំនាន់ក្រោយ​”