ផ្លុំខ្លុយ (រូបភាព៖ petrotimes.vn)

ដោយបានស្តាប់និងទស្សនាផ្ទាល់ ហើយត្រូវបានបង្រៀនពីរបៀបធ្វើត្រែនិងផ្លុំ ត្រែតាំងពីក្មេងមក Giang A Sua ជាសិស្សថ្នាក់ទី៥ សាលាអន្តេវាសិកបឋមសិក្សា និងអនុវិទ្យាល័យជនជាតិភាគតិច នៅឃុំ So Ho ស្រុក Tram Tau ខេត្ត Yen Bai បានតាំងចិត្តរៀនលេងផ្លុំត្រែ និងសម្តែងជូនភ្ញៀវទេសចរ។ Giang A Sua ចែករំលែកថា អូនចង់រួមចំណែកក្នុងការផ្សព្វផ្សាយនិងថែរក្សាសម្លេងត្រែរបស់ប្រជាជនខ្លួន។

“ខ្ញុំពិតជាចូលចិត្តរៀនផ្លុំត្រែខ្លាំងណាស់។ ខ្ញុំដឹងថា ការរៀនផ្លុំត្រែគឺសម្រាប់តែជនជាតិ Mong ប៉ុណ្ណោះ។ នាពេលខាងមុខ ខ្ញុំនឹងបបួលមិត្តភ័ក្តិមករៀនជាមួយគ្នាដើម្បីរក្សាវប្បធម៌ជនជាតិ Mong”។

ជាមួយនឹងទេសភាពដ៏ស្រស់ស្អាតជាច្រើនដែលនៅតែរក្សាបាននូវលក្ខណៈពិសេសដ៏ប្រណិតនោះ Sa Ho គឺជាឃុំមួយក្នុងចំណោមឃុំដែលទាក់ទាញចំនួនភ្ញៀវទេសចរច្រើនជាងគេនៅស្រុក Tram Tau ខេត្ត Yen Bai។ ក្នុងជីវភាពរបស់ជនជាតិភាគតិចនៅតំបន់ព្រៃភ្នំ Tram Tau ត្រែរបស់ជនជាតិ Mong បង្កប់នូវអត្ថន័យជាច្រើន។ យោងតាមលោក Tro A Sinh អនុប្រធានគណៈកម្មាធិការប្រជាជនឃុំ Sa Ho បានឲ្យដឹងថា ដើម្បីអភិរក្សនិងថែរក្សាឧបករណ៍ភ្លេងនេះ សិប្បករប្រជាប្រិយ គណៈកម្មាធិការបក្ស និងអាជ្ញាធរឃុំកំពុងអនុវត្តន៍ដំណោះស្រាយជាច្រើនក្នុងការអភិរក្សឧបករណ៍ភ្លេងនេះ តាមរយៈ ការបើកថ្នាក់សិក្សាអភិរក្ស ត្រែរបស់ជនជាតិ Mong តាមផែនការរបស់គណៈកម្មាធិការប្រជាជនស្រុក Tram Tau ស្ដីពីការអភិរក្សវប្បធម៌ផ្សាភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។

“ត្រែរបស់ជនជាតិ Mong គឺជាឧបករណ៍ភ្លេងមិនអាចខ្វះបានសម្រាប់ជនជាតិម៉ុងតាំងពីកើតរហូតដល់ស្លាប់។ តាមរយៈថ្នាក់នេះ យើងក៏សង្ឃឹមដែរថា បន្ទាប់ពីរៀនចប់ កុមារនឹងចាប់យកជំនាញមូលដ្ឋាន អង្កត់ធ្នូ និងក្បាច់រាំរបស់ត្រែ ដែលជាបទចម្រៀង ដើម្បីរក្សានូវតម្លៃវប្បធម៌ប្រពៃណីដ៏ល្អ ភាពស្រស់ស្អាតរបស់ជនជាតិ Mong”។

នៅខេត្ត Bac Kan ការត្បាញអំបោះមានតាំងពីយូរយារណាស់មកហើយនៅតំបន់ជុំវិញបឹងបាបេ ។ បើកាលពីមុនប្រជាជនត្បាញក្រណាត់បម្រើក្រុមគ្រួសារ ឥឡូវនេះដោយការអភិវឌ្ឍវិស័យទេសចរណ៍ សំលៀកបំពាក់ ក្រមា និងកាបូបស្ពាយស្អាតៗ បានក្លាយជាវត្ថុអនុស្សាវរីយ៍ជាទីស្រឡាញ់របស់ភ្ញៀវទេសចរ។

បច្ចុប្បន្ននេះ ខេត្ត Bac Kan មានបេតិកភណ្ឌវប្បធម៌របស់ជនជាតិភាគតិចប្រមាណ ៣០០ ដូចជា របាំត្រែរបស់ជនជាតិ Mong ពិធីទទួលស្គាល់បុរសពេញវ័យរបស់ជនជាតិ Dao…។ ក្នុងនោះមានបេតិកភណ្ឌវប្បធម៌អរូបីមួយតំណាងមនុស្សជាតិគឺ ចម្រៀង Then។ យោងតាមលោក Ha Van Truong ប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Bac Kan ដើម្បីពង្រីកនូវតម្លៃបេតិកភណ្ឌទាំងនេះ ខេត្ត Bac Kan នឹងផ្តោតសំខាន់លើការអភិវឌ្ឍទេសចរណ៍តាមសហគមន៍ សម្រាប់ឲ្យភ្ញៀវទេសចរទទួលបានបទពិសោធន៍ និងស្វែងយល់អំពីវប្បធម៌ពិសេសរបស់ជនជាតិដើមភាគតិច។

នៅខេត្ត Bac Kan ការតម្បាញក្រណាត់ចរបាប់មានតាំងពីយូរយារណាស់មកហើយ នៅតំបន់ជុំវិញបឹង Ba Be (រូបថត៖ dantocmiennui.vn)

“ខេត្តមានគម្រោងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា ដើម្បីអភិរក្សបេតិកភណ្ឌវប្បធម៌អរូបីនៃតំបន់បឹង Ba Be ផ្សាជ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍។ ដូច្នោះហើយ មានផលិតផលចំនួន ៨ ដែលបានចុះបញ្ជី។ ជាពិសេស ចំណុចលេចធ្លោនៅទីនេះ គឺការកសាងក្រុមវប្បធម៌របស់ជនជាតិភាគតិច ដែលធ្វើការផលិតកម្មជារៀងរាល់ថ្ងៃ ប៉ុន្តែពេលយប់ ពេលសម្រាកលំហែ ថ្ងៃឈប់សម្រាកនឹងបម្រើភ្ញៀវទេសចរណ៍”។

មកដល់ Lai Chau ភ្ញៀវទេសចរនឹងមានការចាប់អារម្មណ៍នឹងភូមិ Sin Suoi Ho ដែលជាភូមិតូចមួយរបស់ជនជាតិ Mong ដែលស្ថិតនៅលើកំពូលភ្នំ ១.៥០០ ម៉ែត្រពីលើនីវ៉ូទឹកសមុទ្រ ជាមួយនឹងទេសភាពធម្មជាតិដ៏ស្រស់ស្អាត អាកាសធាតុត្រជាក់ស្រួលពេញមួយឆ្នាំ; លក្ខណៈរស់រាយរាក់ទាក់របស់អ្នកស្រុក រួមជាមួយនឹងអារម្មណ៍នៃការអភិរក្ស និងថែរក្សានូវតម្លៃវប្បធម៌ប្រពៃណី គឺជាអ្វីដែលបង្កើតភាពទាក់ទាញសម្រាប់់ភ្ញៀវទេសចរនៅពេលមកដល់កន្លែងនេះ។ ដោយគុណសម្បត្តិជាទឹកដីដែលកំណត់ដោយអត្តសញ្ញាណជនជាតិចំនួន ២០ រស់នៅជាមួយគ្នា ក្នុងរយៈពេលកន្លងមក ខេត្ត Lai Chau បានកសាងតំបន់ទេសចរណ៍សហគមន៍ចំនួន ១៣ ដោយលក្ខណៈវិនិច្ឆ័យនៃការអភិវឌ្ឍន៍ទេសចរណ៍ ផ្សារភ្ជាប់ជាមួយនឹងអត្តសញ្ញាណវប្បធម៌ប្រពៃណីរបស់សហគមន៍ជនជាតិភាគតិច។ លោក Tran Quang Khang អនុប្រធានមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្ត Lai Chau បានឲ្យដឹងថា៖ “ក្រៅពីអត្ថន័យកសាងវប្បធម៌បង្កប់នូវអត្តសញ្ញាណជាតិ ផ្សារភ្ជាប់ជាមួយនឹងការអភិវឌ្ឍសេដ្ឋកិច្ច ការនាំយកនូវអ្វីដែលប្រជាជនមានស្រាប់ លើកតម្កើងគុណតម្លៃដ៏ល្អប្រសើររបស់ប្រជាជន ដើម្បីធ្វើឲ្យប្រជាជនធ្វើអ្នកមាន ហើយក៏តាមរយៈសកម្មភាពទេសចរណ៍ ដើម្បីលើកកម្ពស់ និងបញ្ជាក់ពីប្រពៃណី លក្ខណៈវប្បធម៌ពិសេសរបស់ប្រជាជនក្នុងខេត្ត”។

ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ វប្បធម៌ជនជាតិកាន់តែជិតស្និទ្ធ ហើយក្លាយជាធនធានដែលរួមចំណែកក្នុងការបង្កើតប្រៀបខ្លាំង និងភាពខុសគ្នាសម្រាប់ផលិតផលទេសចរណ៍។ ដូច្នេះហើយ ការអភិរក្ស និងលើកតម្កើងតម្លៃប្រពៃណី និងវប្បធម៌របស់ជនជាតិ ស្របជាមួយនឹងការអភិវឌ្ឍវិស័យទេសចរណ៍ គឺជាទិសដៅប្រកបដោយនិរន្តរភាព ដែលគួរត្រូវបានផ្សព្វផ្សាយ និងបើកទូលាយតាមមូលដ្ឋានជាច្រើននៅទូទាំងប្រទេស៕