កម្មវិធីសម្ដែងមួយរបស់ក្រុមសិល្បករសិល្បការិនីមកពីមហោស្រពសិល្បៈច្រៀង Boi។ (រូបថត៖ ផ្តល់ដោយរោងមហោស្រព) |
នៅវេលាម៉ោង ៩ ព្រឹកថ្ងៃអាទិត្យ សូរសំឡេងដ៏សប្បាយរីករាយនៃស្គរនិងត្រែ តែងតែ
លាន់លឺឡើងនៅប្រាង្គលោកតា Le Van Duyet។ ឆាកសម្ដែងពិសេសមួយត្រូវបាន
បង្កើតឡើង។ សិល្បករច្រៀង Boi ត្រៀមរៀបចំសំលៀកបំពាក់ និងរបាំងមុខយ៉ាង
ស្រស់ឆើតឆាយ សម្រាប់ការសម្តែងដោយឥតគិតថ្លៃ បម្រើសាធារណជន។ ការច្រៀង Boi (ត្រូវបានគេស្គាល់ផងដែរថាជាការច្រៀង Bo ឬល្ខោន Tuong បុរាណ) គឺជាបេតិកភណ្ឌមួយក្នុងចំណោមបេតិកភណ្ឌវប្បធម៌ដ៏ វិសេសវិសាលនៃ
ភូមិភាគខាងត្បូងប្រទេសវៀតណាម។
ឆាកសម្ដែងត្រូវបានដំឡើងនៅខាងក្រៅកេរ្តិ៍ដំណែលប្រវត្តិសាស្ត្រក្នុងទីក្រុង។ (រូបថត៖ ផ្តល់ដោយរោងមហោស្រព) |
"ខ្ញុំគិតថា នេះជាកម្មវិធីល្អ និងប្រកបដោយភាពច្នៃប្រឌិត ដោយនាំយកប្រវត្តិ
សាស្រ្ត វប្បធម៌ និងសិល្បៈឱ្យកាន់តែខិតមកជិតជាមួយមនុស្សគ្រប់រូប មិនត្រឹមតែ
យុវជនប៉ុណ្ណោះទេ។ ការសម្របសម្រួលជាមួយមិត្តយុវជន ក្នុងការសម្តែងលើកមុនៗ គឺជាប្រការគួរឲ្យស្វាគមន៍ និងវិជ្ជមាន”។
សិល្បការិនី Kieu My ដែលបានផ្សារភ្ជាប់នឹងសិល្បៈច្រៀង Boi ជាង២០ឆ្នាំ បាននិយាយថា សម្រាប់ការសម្តែងនីមួយៗ សិល្បករសិល្បការិនី ត្រូវមកមុន ១-២ ម៉ោង ដើម្បីតុបតែងមុខនិងត្រៀមរៀបចំដោយខ្លួនឯង។ យ៉ាងណាមិញ នាងនិងសហការី នៅតែសប្បាយចិត្តខ្លាំងណាស់ ព្រោះទស្សនិកជនជាច្រើនកំពុងរង់ចាំការសម្តែងរបស់ពួកគេ។ រង្វាន់ដ៏អស្ចារ្យបំផុតសម្រាប់សិល្បករសិល្បការិនីគឺជាក្រសែ
ភ្នែករបស់កុមារដែលយកចិត្តទុកដាក់ដល់ការទស្សនា និងការទះដៃផ្គរលាន់ពី
ទស្សនិកជន។ សិល្បការិនី Kieu My បានចែករំលែកថា៖
«ពេលឃើញទស្សនិកជនមកទស្សនានិងទះដៃ សិល្បករយើងមានអារម្មណ៍
ហាក់ដូចជាបានបន្ថែមកម្លាំងចិត្ត។ ប្រការនោះធ្វើឲ្យខ្ញុំកាន់តែស្រឡាញ់សិល្បៈ
ប្រពៃណី ហើយកាន់តែចង់បណ្តុះ និងអភិវឌ្ឍន៍វាបន្ថែមទៀត ដើម្បីឲ្យសិល្បច្រៀង Boi កាន់តែប្រសើរឡើង និងមានភាពជិតស្និទ្ធជាមួយទស្សនិកជន»។
ទស្សនិកជនជាច្រើនដែលមានអាយុខុសៗគ្នាបានមកទស្សនាការសម្តែងតាំងពីដើមដល់ចប់។ (រូបថត៖ Vu Huong/VOV-ទីក្រុងហូជីមិញ) |
“សញ្ញាល្អគឺទស្សនិកជនវ័យក្មេង បានអង្គុយទស្សនា តាំងពីដើមរហូតដល់ចប់
កម្មវិធី។ យើងទទួលបានមតិវិជ្ជមានខ្លាំងអំពីកម្មវិធី ហើយទស្សនិកជនមិនត្រឹមតែ
បានមកទស្សនាប៉ុណ្ណោះទេ ថែមទាំងទទួលបានបទពិសោធន៍ទៀតផង ហើយប្រការ
នោះ បាននាំមកនូវលក្ខណៈអន្តរកម្មរវាងសិល្បៈបុរាណ និងមនុស្សជំនាន់បច្ចុប្បន្ន”។
ការសម្តែងច្រៀង Boi ត្រូវបានប្រារព្ធឡើងជាប្រចាំនៅទីកន្លែងសាធារណៈ បានរួមចំណែកបង្កើតភាពរស់រវើកថ្មីសម្រាប់ទម្រង់សិល្បៈប្រពៃណីនៅក្នុងលំហទីក្រុងទំនើប៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ


