ទាហានរក្សាសន្តិភាពអង្គការសហប្រជាជាតិចំនួនបីនាក់បានស្លាប់នៅភាគខាងត្បូងប្រទេសលីបង់។ រូបថត៖ REUTERS |
កងកម្លាំងបណ្តោះអាសន្នរបស់អង្គការសហប្រជាជាតិនៅប្រទេសលីបង់ (UNIFIL) បានឲ្យដឹងថា ទាហានរក្សាសន្តិភាពចំនួនពីរនាក់បានស្លាប់បន្ទាប់ពីការផ្ទុះមួយ ដែលបានបំផ្លាញយានយន្តរបស់ពួកគេនៅក្នុងតំបន់ បានីហៃយ៉ាន ភាគខាងត្បូងប្រទេសលីបង់។ មុននោះ ទាហានរក្សាសន្តិភាពឥណ្ឌូនេស៊ីម្នាក់បានស្លាប់ នៅព្រឹកព្រលឹមថ្ងៃដដែល នៅពេលដែលគ្រាប់ផ្លោងមួយគ្រាប់បានផ្ទុះនៅក្នុងភូមិ Adchit Al-Qusayr ភាគខាងត្បូងប្រទេសលីបង់។ UNIFIL បានថ្កោលទោសយ៉ាងខ្លាំងចំពោះឧប្បត្តិហេតុទាំងនេះ ហើយបាន្យដឹងថា ខ្លួនកំពុងស៊ើបអង្កេតពីមូលហេតុ។ ទាំងនេះគឺជាការស្លាប់លើកដំបូងរបស់កម្លាំងនេះ ចាប់តាំងពីជម្លោះអ៊ីស្រាអែល-ហេសបូឡា បានផ្ទុះឡើងវិញនៅថ្ងៃទី ២ ខែមីនា។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បានឲ្យដឹងថា ការវាយប្រហារលើកងកម្លាំងរក្សាសន្តិភាពគឺជាការរំលោភយ៉ាងធ្ងន់ធ្ងរលើច្បាប់មនុស្សធម៌អន្តរជាតិ ហើយអាចបង្កើតជាឧក្រិដ្ឋកម្មសង្គ្រាម។ ឥណ្ឌូនេស៊ីបានថ្កោលទោសឧប្បត្តិហេតុនេះ ដោយចាត់ទុកថា រាល់សកម្មភាពដែលបង្កគ្រោះថ្នាក់ដល់កងកម្លាំងរក្សាសន្តិភាពគឺមិនអាចទទួលយកបានឡើយ ហើយបានថ្កោលទោសម្តងទៀតចំពោះការវាយប្រហាររបស់អ៊ីស្រាអែលនៅភាគខាងត្បូងប្រទេសលីបង់៕
Vietnamese
中文
日本語
한국어
Français
Русский
Deutsch
Español
Bahasa Indonesia
ไทย
ພາສາລາວ
ខ្មែរ
