(VOVWORLD) - ស្ថិតនៅខណ្ឌ មានជ័យ ចម្ងាយជិត១០គីឡូម៉ែត្រពីមជ្ឈមណ្ឌលរាជធានីភ្នំពេញ (កម្ពុជា) មន្ទីរពេទ្យ ជោរៃភ្នំពេញ តាំងពីយូរមកហើយបានក្លាយជាអាសយដ្ឋានដ៏គួរឲ្យទុកចិត្តសម្រាប់ប្រជាជនកម្ពុជា។ នេះក៏ជាសំណង់សុខាភិបាលគំរូនៃកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរវៀតណាម-កម្ពុជាផងដែរ។ ក្រៅពីកម្លាំងធនធានមនុស្សឯកទេសស្នូល ដែលត្រូវបានចាត់បញ្ជូនមកដោយផ្ទាល់ពីមន្ទីរពេទ្យ ជោរៃទីក្រុងហូជីមិញនោះ ក៏មានប្រភពធនធានមនុស្សដែលត្រូវបានជ្រើសរើសនៅក្នុងប្រទេសកម្ពុជាផងដែរ។ ម្នាក់ក្នុងចំណោមនោះគឺ គង់ សាវិន ជាអតីតនិស្សិតនៅសកលវិទ្យាល័យវេជ្ជសាស្ត្រ Thai Binh (វៀតណាម)។